គិត ម៉េង រៀបការម្តង ធ្វើឱ្យល្បីពេញស្រុកខ្មែរ!
លោកឧកញ៉ា គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន ដែលបានរួមរស់នៅជាមួយគ្នា អស់រយៈពេលជាង១០ឆ្នាំ រហូតមានកូនបួននាក់ នឹងចូលរោងការផ្លូវការ បង្ហាញដល់សាធារណៈជន ថាអ្នកទាំងពីរ ជាស្វាមីភរិយាស្របច្បាប់ នៅថ្ងៃទី២០ ខែមីនានេះ ។ កម្មវិធីអាពាហ៍ពិពាហ៍ ជាផ្លូវការ ដែលបង្ហាញដល់សាធារណៈជននេះ បានធ្វើឱ្យល្បី ពេញប្រទេសខ្មែរតែម្តង។
ល្បីពេញប្រទេស និងលាន់មាត់សរសើរ ពីមតិមហាជន ដោយសារតែពិធីមង្គលការ របស់គូរស្នេរហ៍សេដ្ឋី វ័យក្មេងរូបនេះ បើគិតត្រួសៗ ចំណាយអស់រាប់ម៉ឺនដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងថ្ងៃរៀបមង្គលការ របស់កូនក្រមុំកូនកម្លោះ ដែលមានកូនបួនមួយគូនេះ ផ្លូវមួយចំនួនក្នុងរាជធានី អាចនឹងត្រូវផ្អាកចរាចរណ៍ តំាំងពីល្ងាចថ្ងៃទី ១៩។ លើសពីនេះទៅទៀត ប៉ូលិសក្រុង និង កងអង្គរក្ស នឹងចាត់វិធានការការពារសណ្តាប់ធ្នាប់ ដោយសារតែប្រមុខរដ្ឋាភិបាល អ្នកនយោបាយ អ្នកមុខអ្នកការ ផ្នែកធុរកិច្ច ត្រូវបានអញ្ចើញចូលរួម [...]