សេចក្តីព្រាងច្បាប់សមាគម និងអង្គការ នឹងដាក់ឲ្យសភាអនុម័ត នាចុងខែឧសភា
នាព្រឹកថ្ងៃទី២១ ខែឧសភានេះ ក្រុមអង្គការសមាគម ជាតិ និងអន្តរជាតិ ប្រមាណជាង២០០ បានជួបជុំគ្នា ក្នុងសិក្ខាសាលាមួយ ដើម្បីដាក់ចេញ នូវសេចក្តីថ្លែងការណ៍រួម ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះថា រដ្ឋាភិបាលបានធ្វើការ លាក់លៀម នូវព័ត៌មានជាច្រើន ជាមួយនឹងការមិនផ្តល់ឱកាស ឬបើកទូលាយ ឲ្យមានការពិគ្រោះយោបល់ ដោយមានតម្លាភាព ពីភាគីពាក់ព័ន្ធឡើយ។
សូមរំលឹកថា ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ លោក វីល្លៀម អ៊ី ថត (William E. Todd) ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា កាលពីថ្មីៗនេះ បានលើកឡើងថា លោកនិងចូលរួម និងជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា រៀបចំការពិគ្រោះយោបល់ ដោយតម្លាភាព ជាមួយនឹងការចេញផ្សាយ នូវសេចក្ដីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ជាសាធារណៈ។
ឆ្លើយតប នឹងការលើកឡើង របស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាខាងលើនេះ ក្រសួងការបរទេស [...]