នគរបាលកម្ពុជា មានសិទ្ធិជេរប្រមាថដាក់ជនល្មើសឬ?
«បើគ្រាន់តែចង់ផាក ខ្ញុំមិនថាទេ តែនេះ និយាយអាក្រក់ជាមួយខ្ញុំ មិនឲ្យខ្ញុំបន្តដំណើរ និយាយមិនផ្តល់តម្លៃ ឲ្យខ្ញុំបន្តិចសោះ ទំនងចង់ចាប់ខ្ញុំទៅណាមិនដឹង» ទាំងនេះជាសម្តីរបស់ស្ត្រីម្នាក់ ដែលមិនប្រាប់ឈ្មោះ និងដែលត្រូវបាន មន្ត្រីសមត្ថកិច្ច នៅក្នុងរាជធានីភ្នំពេញ គម្រាមសំលុត មិនឲ្យបន្តដំណើរទៅមុខទៀត ព្រោះជិះម៉ូតូគ្មានមួកសុវត្តិភាព នៅពេលល្ងាច ត្រង់ចំណុចស្ពានអាកាស ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
គេមិនដឹងថា តើមន្ត្រីនគរបាលចរាចរណ៍ក្នុងតួនាទីណានោះ បានប្រើពាក្យសម្ដីអ្វីខ្លះ ជាមួយស្ត្រីនោះទេ។ តែវីដេអូមួយ ដែលត្រូវបានបង្ហោះ តាមបណ្ដាញសង្គម បានបង្ហាញ ពីការប្រទាញប្រទង់គ្នា គ្មានជំនាញ ដែលធ្វើឡើង ដោយមន្ត្រីនគរបាលមួយរូប ដើម្បីធ្វើការឃាត់ខ្លួន ស្ត្រីម្ចាស់ម៉ូតូម្នាក់។ សូមទស្សនាវីដេអូខាងក្រោម៖
ជុន ចាន់បុត្រ៖ ចង់បានព័ត៌មាន អ្នកសារព័ត៌មានត្រូវធ្វើមុខក្រាស
នៅចំពោះភាពលំបាក របស់អ្នកសារព័ត៌មាន ខណៈមន្រ្តីសាធារណៈជាច្រើន ក្នុងប្រទេសកម្ពុជា បានរំលោភ «សិទ្ធិ(អ្នកសារព័ត៌មាន)» តាមការមិនផ្តល់ព័ត៌មាននោះ លោក ជុន ចាន់បុត្រ អនុប្រធានផ្នែកការផ្សាយ ជាភាសាខ្មែរ របស់វិទ្យុអាស៊ីសេរី បានថ្លែងបង្ហើបថា មានករណីពីរយ៉ាង ដែលអ្នកសារព័ត៌មានត្រូវធ្វើ។ នោះ គឺទីមួយ អ្នកសារព័ត៌មានត្រូវចុះយកព័ត៌មាន ជា«ក្រុម» និងទីពីរ អ្នកសារព័ត៌មានត្រូវធ្វើខ្លួន ជាមនុស្ស«មុខក្រាស់»។
ថ្លែងក្នុងវេទិកាយុវជន ស្តីពី «ការយល់ដឹងពីសកលលោក និងការអភិវឌ្ឍខ្លួនឯង ជាពលរដ្ឋសកម្ម» នៅមហោស្របចេនឡា រាជធានីភ្នំពេញ ដោយមានយុវជនចូលរួម ប្រមាណ៧០០នាក់ អ្នកសារព័ត៌មាន ដែលសំបូរវោហារសាស្រ្ត និងពូកែសួរដេញដោល តាមទាន់ជាន់កែង លោក ជុន ចាន់បុត្រ បានសង្កត់ធ្ងន់ថា ករណីទាំងពីខាងលើនេះ ចាំបាច់ត្រូវតែធ្វើហើយធ្វើទៀត ពិសេសត្រូវធ្វើមុខឲ្យក្រាស់បន្តិច។
និយាយបែបកំប្លែងបន្តិច លោក ជុនចាន់បុត្រ បានស្រង់សំដី [...]
«ស្រ្តីវ័យក្មេងកម្ពុជា» នឹងគ្មានលទ្ធភាពដណ្ដើមទីផ្សារអាស៊ាន?
ក្រុមយុវជន ពិសេសស្រ្តីវ័យក្មេង រួមទាំងអង្គការសង្គមស៊ីវិលផងនោះ បានសម្ដែងការយល់ឃើញ របស់ពួកគេថា ក្នុងស្ថានភាព របស់ប្រទេសកម្ពុជាបច្ចុប្បន្ន ដែលកំពុងត្រៀមខ្លួន ធ្វើសមាហរណកម្មអាស៊ាន នាចុងឆ្នាំ២០១៥នេះ រដ្ឋាភិបាលហាក់មិនបានគិតគូរ ឬពង្រឹងសមត្ថភាព«ស្រ្តី» ដើម្បិកិច្ចការទាំងនោះឡើយ។ ប្រទេសកម្ពុជា អាចនឹងគ្មានវត្តមាន ស្រ្តីគ្រប់គ្រាន់ ពិសេស«ស្រ្តីវ័យក្មេង» ដើម្បីចូលរួមប្រជែង ក្នុងទីផ្សារអាស៊ាន។
ការព្រួយបារម្ភ«វត្តមាន»ស្រ្តីកម្ពុជា ក្នុងទីផ្សាអាស៊ាននេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចពិភាក្សាស្តីពី«បញ្ហាស្ត្រី និងអាស៊ាន» កាលពីថ្ងៃទី២៣ ឧសភានេះ ហើយក្រុមយុវជនទាំងនោះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងជួយជម្រុញឲ្យស្រ្តី (ទាំងស្រ្តីវ័យក្មេង) មានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់។ ក្រុមយុវជន«វ័យក្មេង» បានលើកឡើងថា រដ្ឋាភិបាលត្រូវតែបង្កើត កម្មវិធី «អប់រំ» និងផ្តល់ចំណេះដឹង ផ្នែកជំនាញនានា [...]
អាដហុក ប្តឹង សុក កែវបណ្ឌិត និង គី ឫទ្ធី ទៅស្ថាប័នកំពូលចំនួនបួន
ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការ អមតុលាការឧទ្ធណ៍ ប្រធានតុលាការតុលាការកំពូល និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សុទ្ធតែបានទទួលបណ្តឹង របស់សមាគមអាដហុក តំណាងផ្តឹតមេដៃដោយលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក កាលពីថ្ងៃទី២០ ខែឧសភានេះ។ មកទល់ពេលនេះ ស្ថាប័នធំៗចំនួនបួន ដែលបានទទួលពាក្យបណ្តឹង របស់សមាគមអាហុក នៅមិនទាន់មានប្រតិកម្មអ្វី ឆ្លើយតបនៅឡើយទេ ពាក់ព័ន្ធនឹងបណ្តឹង ពីបុគ្គលពីររូប នៃស្ថាប័នយុត្តិធម៌ របស់ខេត្តសៀមរាប។
ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី ចរិយា បានថ្លែងឡើង ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា បុគ្គលពីរនាក់ ដែលសមាគមលោកបានធ្វើការចោទប្រកាន់នោះ រួមមានលោក សុក កែវបណ្ឌិត ជាព្រះរាជអាជ្ញារង និងលោក គី ឫទ្ធី ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប។
លោក នី [...]
ប៉ោយប៉ែត៖ ចាប់ចងវាយខ្នោះកម្មករអូសរទេះ ព្រោះតវ៉ាបិទផ្លូវ
ការប៉ះទង្គិចគ្នា បានចាប់ផ្តើម ពីម៉ោងប្រមាណ ជា៨ព្រឹក ថ្ងៃទី២៥ ខែឧសភា នៅខាងមុខការិយាល័យ រដ្ឋាករគយ ច្រកទ្វាព្រំដែន ប៉ោយប៉ែត នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការតវ៉ា ដែលឈានដល់មានការផ្ទុះអាវុធនេះ បានអូសបន្លាយពេល រហូតដល់ម៉ោង ប្រមាណជា១២ថ្ងៃត្រង់ ធ្វើឲ្យមានការខូចខាតរបស់របរ នៅក្នុងការិយាល័យ រដ្ឋាករគយមួយចំនួន ក្នុងឡានចំនួន៣គ្រឿង និងមានកម្មករអូសរទេះ ៥នាក់ បានរងរបួស ក្នុងនោះម្នាក់របួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះ។
កម្មករអួសរទេះ បានរៀបរាប់ថា អ្នកទាំង៥នាក់ ដែលត្រូវរងរបួសធ្ងន់ ស្រាលនោះ ជាស្នាដៃរបស់សមត្ថកិច្ច កងរាជអាវុធហត្ថខេត្ត ដែលបញ្ជាផ្ទាល់ ដោយលោក ប៊ន ប៊ឹន មេបញ្ជាការរង កងរាជអវុធហត្ថខេត្តបន្ទាយមានជ័យ។ អ្នកទាំងនោះបានបន្តថា ពួកគាត់រតវ៉ា សុំឲ្យមន្ត្រីគយកុំយកប្រាក់ថ្លៃ នៅពេលកម្មករអូសរទេះ ដឹកទំនិញតិចតូច ដើម្បីចឹញ្ចិមជីវិត។ តែមន្ត្រីគយ នៅតែតម្រូវឲ្យបង់ប្រាក់ [...]
ប្រិយមិត្ត ជាទីមេត្រី,
លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។
លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info
រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-វិជ្ជាជីវៈរបស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
ដំណឹងថ្មីៗ
-
អានពិស្ដារ
- 238088
កែម ឡី៖ ចិននាំកម្ពុជាយក«កោះត្រល់» ឯអាមេរិកនាំកម្ពុជាយក«នីតិរដ្ឋ»
-
January 07, 2015
ប៉ែន សុវណ្ណ គ្រោងប្តឹងវៀតណាម និងអ្នកពាក់ព័ន្ធទៅ ICC រឿងបំភ្លៃថ្ងៃ ៧មករា
-
May 16, 2017
ថៃព្រមានបិតហ្វេសប៊ុក ជុំវិញរូបភាពអាស្រូវរបស់ស្ដេចខ្លួន
-
September 13, 2016
ហ៊ុន សែន ព្រមានកំទេច«ពលរដ្ឋ»ចូលរួមបាតុកម្ម
-
June 29, 2016
ហ៊ុន សែន៖ អាគុក កុំព្រហើន! ចុយ... អាម្សៀរនេះ...
ជុំវិញវប្បធម៌ សិល្បៈ
-
អានពិស្ដារ
- 20786
នេះ ជាអាគារកប់ពពកខ្ពស់ជាងគេបង្អស់ នៅអ៊ឺរ៉ុប
-
June 06, 2018
ចម្រៀងផ្លូវការនៃបាល់ទាត់ពិភពលោក ២០១៨ នៅរ៉ូស្ស៊ី
-
April 21, 2018
របាំនិងចម្រៀងខ្មែរក្នុងទស្សនីយភាពមួយ នៅរដ្ឋធានីប៉ារីសល្ងាចនេះ
សោភ័ណភាព សុខភាព ជីវិត
-
អានពិស្ដារ
- 25959
គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ សុខចិត្តស្លាប់ខ្លួនដើម្បីឲ្យយន្ដហោះងើបខ្លួនដោយសុវត្ថិភាព
-
September 28, 2018
រវល់ឈ្លក់នឹងទូរស័ព្ទ ទុកឲ្យកូនលង់ទឹកជិតស្លាប់
-
September 09, 2018
ស្ថាបនិកពេទ្យគន្ធបុប្ផាដែលសង្គ្រោះកុមារខ្មែរ បានលាចាកលោកក្នុងអាយុ៧១ឆ្នាំ
កំសាន្ដ តារា ពីនេះពីនោះ
-
អានពិស្ដារ
- 9511
«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី
-
October 09, 2018
«សំដីឲ្យប្រផ្នូល របស់កូនស្រី» សំណើចខ្លី
-
September 25, 2018
«ចេញមួយកេសហ្មង ឲ្យតែនរណាហៅ! ចេញមួយកេស!»