All Articles of MONOROOM.info

ជន​គម្រាម​សម្លាប់ សុខ ទូច អាច​គ្មាន​ទោស​បើ​តាម សុខ សំអឿន

ជន​គម្រាម​សម្លាប់ សុខ ទូច អាច​គ្មាន​ទោស​បើ​តាម សុខ សំអឿន

យុវជនដែលគម្រាមសម្លាប់ លោក សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវ បញ្ហាព្រំដែន របស់រាជបណ្ឌិតសភា តាម​បណ្ដាញសង្គមនោះ អាច«មានទោស ឬគ្មានទោស» នៅក្នុងលក្ខខណ្ឌ ដែលអាជ្ញាធរ ត្រូវរកឲ្យឃើញ នូវ​«ចេតនាពិត»ប្រាកដមួយ, រកឲ្យឃើញ នូវ«សម្ភារៈ នៃគម្រោង»ការ របស់ខ្លួន និងព្យសនកម្ម (ការខូចខាត) មួយ បានកើតឡើងហើយ។ នេះជាការថ្លែងពន្យល់ តាមផ្លូវច្បាប់ របស់លោកមេធាវី សុខ សំអឿន ដែលជា​អ្នក​ជំនាញខាងច្បាប់ ដ៏ល្បីឈ្មោះ នៅកម្ពុជា។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក សុខ សំអឿន ដែលជាអតីត នាយកប្រតិបត្តិ នៃ​អង្គការ មិនមែនរដ្ឋាភិបាលមួយនោះ បានទទួលស្គាល់ថា ការគម្រាមសម្លាប់ជនណាម្នាក់ ដោយបុគ្គល​មួយ​ផ្សេងទៀត ទោះតាមរូបភាពណាក៏ដោយ តាមច្បាប់ខ្មែរត្រូវតែមានទោស។ លោកបានថ្លែងថា ដូចករណីការ​គម្រាមសម្លាប់ តាមរយៈហ្វេសប៊ូកជាដើម ត្រូវតែមានទោស គ្រាន់តែទោស ដែលត្រូវទទួលនោះ មាន​កម្រិត​ស្រាល ហើយប្រឈម [...]

យ៉ែម បុញ្ញឫទ្ធិ ពន្យល់ឃ្លា «តុលាការ​ជា​ទី​គោរព លុយ​មិន​គ្រប់​គឺចាញ់»

យ៉ែម បុញ្ញឫទ្ធិ ពន្យល់ឃ្លា «តុលាការ​ជា​ទី​គោរព លុយ​មិន​គ្រប់​គឺចាញ់»

«តុលាការជាទីគោរព លុយមិនគ្រប់គឺចាញ់! តុលាការជាទីស្រឡាញ់ បើដឹងថាចាញ់ ដាក់លុយឲ្យគ្រប់!» នេះ​ជា​ឃ្លាមួយ ដែលកំពុងត្រូវបានប្រើប្រាស់ ដោយពលរដ្ឋខ្មែរមួយចំនួន ហើយត្រូវបានលោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យគណបក្សសង្គ្រោះជាតិ លើកមកពន្យល់បកស្រាយ យ៉ាងក្បោះក្បាយ នៅលើទំព័រហ្វេសប៊ុក​ផ្លូវការ​របស់លោក កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមក។ លោកបានចាប់ផ្ដើមថា  ពាក្យមួយ«ឃ្លា»នេះ កំពុង​ពេញនិយម ពីសំណាក់ប្រជាពលរដ្ឋភាគច្រើន ដែលកំពុងរងគ្រោះ ព្រោះតែ«ភាពអយុត្តិធម៌» នៃតុលាការ​កម្ពុជា។ លោកថា៖ «ពាក្យមួយឃ្លានេះ ប្រហែលជាមានន័យគ្រប់គ្រាន់ ក្នុងការបង្ហាញពីប្រព័ន្ធយុត្តិធម៌»។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានសរសេបន្តថា ប្រជាពលរដ្ឋ ដែលស្អប់ខ្ពើម ជាពន់ពេក ចំពោះភាព​អយុត្តិធម៌នោះ ចង់បានការធ្វើកំណែទម្រង់ ដ៏ពិតប្រាកដមួយ។ ប្រជាពលរដ្ឋបានសួរសំណួរជាច្រើន ពាក់ព័ន្ធ​នឹងតុលាការ ដូចជា «ដុល្លារការ [...]

ការ​ប៉ុន​ប៉ង​ធ្វើ​អត្តឃាត​នេះ បាន​បញ្ចប់​ទៅ​ជា​មួយ​នឹង​«ការ​អោប»!

នៅតាមដងផ្លូវ វិលត្រឡប់ទៅផ្ទះ បន្ទាប់ពីបានចេញពីធ្វើការងារនោះ ភ្នាក់ងារនគរបាល នៃរដ្ឋការ៉ូលីន​ខាង​ជើង (Caroline du Nord សហរដ្ឋអាមេរិក) លោក ដេន ហិច (Dan Hicks) បានចោលភ្នែកទៅ ឃើញបុរស​ម្នាក់ កំពុងអង្គុយនៅលើស្ពាន នៅតាមបណ្ដោយផ្លូវ ដែលទំនងជាចង់លោត​សម្លាប់ខ្លួន ទៅលើចរាចរណ៍ យ៉ាង​ស្អេក​ស្កះ នៅខាងក្រោម។ ទោះជាលោកផុតម៉ោងធ្វើការក៏ដោយ តែភ្នាក់ងារនគរបាល លោក ដេន ហិច ដែល​នៅ​ក្បែរ​កន្លែងកើតហេតុ មុនភ្នាក់ងារផ្សេងមកដល់នោះ បានព្យាយាមចូលទៅជិតបុរសនោះ ដើម្បីធ្វើ​អន្តរាគមន៍ កុំ​ឲ្យ​ហេតុការណ៍ដ៏រន្ធត់ អាចកើតឡើងបាន។ ឈុតឆាកនេះ ថែមទាំងត្រូវបានថតជាប់ ដោយ​កាម៉េរ៉ា​​សុវត្ថិភាព​មួយ នៅក្បែរនោះថែមទៀត។

លោក ដេន ហិច ទំនងជាបានរកឃើញ នូវពាក្យពិសេសៗ ចំគោលដៅមួយចំនួន ដើម្បីនិយាយទៅកាន់​បុរស​នោះ ទើបបណ្ដាលឲ្យជន ដែលចង់គិតខ្លីនេះ ហុចដៃងាកក្រោយ ងើបចេញពីកន្លែងមរណៈ មកផ្នែក​ខាង​លើ​ស្ពាន​​វិញ។ តែហេតុការណ៍ [...]

បើក​បុក​រនាំង​ផ្លូវ​ទាំង​ព្រឹក រួច​រត់​គេច​ខ្លូន​ពី​កន្លែង​កើត​ហេតុ

បើក​បុក​រនាំង​ផ្លូវ​ទាំង​ព្រឹក រួច​រត់​គេច​ខ្លូន​ពី​កន្លែង​កើត​ហេតុ

ឡានបង្កគ្រោះថ្នាក់ ធុន តូយូតា (TOYOTA) ពណ៍ទឹកប្រាក់ស្លាកលេខភ្នំពេញ ២AB-៤១៤៩ ត្រូវបានបើកបរ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។ ឡានបង្កនេះ ត្រូវបានអ្នកឃើញហេតុការណ៍ប្រាប់ឱ្យដឹងថា បើក​បរក្នុងទិសដៅ ពីជើងទៅត្បួង តាមបណ្តោយផ្លូវ ២៧១ ផ្លូវធំជាប់ផ្សារដើមថ្កូវ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌ​ចំកាមន រាជធានីភ្នំពេញ។ លុះមកដល់ចំណុច ជិតកន្លែងលក់ដូរ គ្រឿងសក្ការៈបូជាមួយកន្លែង ទល់មុខ​ពេទ្យ​ធ្មេញ ក៏ជ្រុលចង្កូតទៅបុក ផ្ទាំងថ្មចែកផ្លូវពេញទំហឹង បណ្តាលឱ្យខូចខាតមួយចំនួនធំ។

បន្ទាប់ពីជួបគ្រោះថ្នាក់នេះ រថយន្តតូយ៉ូតា បានរងការខូចខាត ផ្នែកខាងមុខ។ ដោយឡែកម្ចាស់ឡាន ដែលគេ​ដឹងថា មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះ បានបើកទ្វារថយន្ដ ហើយរត់គេចខ្លូនបាត់ស្រមោល ដោយទុករថយន្ត​ចោល នៅកន្លែងកើតហេតុ។

ករណីបង្កគ្រោះថ្នាក់ រួចទុកឡានចោលនេះ បានកើតឡើង កាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ​២០១៥។ ក្រោយពេលកើតហេតុ ប្រមាណ៣០នាទី [...]

ពលរដ្ឋ​ពី​ភូមិ​តេជោ មក​រក​«តេជោ»​នៅ​ភ្នំពេញ ​ឲ្យ​ស្រាយ​បញ្ហា​ដី​ធ្លី

ពលរដ្ឋ​ពី​ភូមិ​តេជោ មក​រក​«តេជោ»​នៅ​ភ្នំពេញ ​ឲ្យ​ស្រាយ​បញ្ហា​ដី​ធ្លី

ប្រជាពលរដ្ឋចំនួនពីរភូមិ ក្នុងស្រុកឈូក ខេត្តកំពត បាននាំគ្នាឡើងដាក់ញត្តិ នៅរដ្ឋសភាបន្ថែមទៀត ក្នុងព្រឹក​ថ្ងៃទី៧ ខែកញ្ញានេះ ដើម្បីស្នើឲ្យផ្ដល់ប្លង់កម្មសិទ្ធិ ដែលវាស់វែងដោយក្រុមយុវជន ក្នុងឆ្នាំ២០១២។ ប៉ុន្តែទន្ទឹម​នឹងការទាមទារនេះ អ្នកភូមិមកពីស្រុកស្រែចំការទាំងនេះ បានថ្លែងបរិហាពីទង្វើរបស់មន្ត្រីថ្នាក់ស្រុក ដែល​ពលរដ្ឋបានចោទថា បានរំលោភយកដីធ្លី ផ្ទះសម្បែងរបស់ពួកគាត់។

មកពីភូមិតេជោអន្លង់ក្មេងលេង, ភូមិតេជោក្បាលដំរី ស្ថិតក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ចំនួន​១០០នាក់ តំណាងឲ្យប្រជាពលរដ្ឋ ប្រមាណជាងមួយពាន់គ្រួសារ អ្នកស្រី ទូច ស៊ីនួន បានបង្ហាញ​ពីការ​លំបាក​របស់ខ្លួន ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា អាជ្ញាធរ បានបង្ខំឲ្យគ្រួសារអ្នកស្រី ចេញពីផ្ទះ និងមិនព្រម​ធ្វើការ​ប្រគល់ដី ដែលក្រុមយុវជនរបស់នាយករដ្ឋមន្រ្តី វាស់វែងឲ្យនោះឡើយ។ អ្នកស្រីបន្ថែមថា ដីដែល​ធ្លាប់​រស់នៅ និងដាំដំឡូង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...