កែប ជុតិមា គាំទ្រ កឹម សុខា ដែលចង់បង្កើតទូរទស្សន៍រដ្ឋសភា
តំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា និងជាអតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានថ្លែងគាំទ្រគំនិត ចង់បង្កើតទូរទស្សន៍សភា របស់អនុប្រធានទីមួយនៃរដ្ឋសភា លោក កឹម សុខា មកពីគណបក្សសង្គ្រោះជាតិនោះ ដោយលោកចាត់ទុកថា គំនិតនេះគួរត្រូវលើក មកពីចារណា។
លោក កែប ជុតិមា បានថ្លែងថា រដ្ឋសភាជាអង្គការនីតិបញ្ញតិ ដែលឯករាជ្យ ត្រូវតែមានប្រព័ន្ធផ្សព្វផ្សាយមួយរបស់ខ្លួន និងមានភាពទាន់សម័យ ហើយរដ្ឋសភាមានតួនាទីសំខាន់ ក្នុងការត្រួតពិនិត្យនីតិប្រតិបត្តិ។ លោកបានបន្តថា ដូច្នេះរដ្ឋសភា ត្រូវការប្រព័ន្ធឃោសនាឯករាជ្យមួយ ពិតប្រាករដ។ អតីតភិបាលរាជធានីភ្នំពេញ បានបន្ថែមថា តំណាងរាស្រ្តត្រូវធ្វើការចុះជាប់លាប់ ជាមួយនឹងរាស្រ្ត ព្រោះខ្លួនជាអ្នកនាំពាក្យឲ្យរាស្រ្ត។ ដើម្បីក្លាយជាអ្នកនាំពាក្យ តំណាងរាស្រ្តទាំងអស់ត្រូវធ្វើឲ្យរាស្រ្តទុកចិត្ត ជាមួយនឹងកិច្ចការនានា ដែលខ្លួនបានធ្វើ ត្រូវឲ្យរាស្រ្តបានដឹង [...]