All Articles of MONOROOM.info

ស្រវឹង បើក​បរ​បុក​រនាំង​ចែក​ផ្លូវ ក្រឡាប់​​រថយន្ត​​កណ្តាល​​ផ្លូវ

ស្រវឹង បើក​បរ​បុក​រនាំង​ចែក​ផ្លូវ ក្រឡាប់​​រថយន្ត​​កណ្តាល​​ផ្លូវ

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញឡានខាងលើ បើកក្នុងទិសដៅ ពីជើងទៅត្បួង តាម​បណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាrមន រាជធានីភ្នំពេញ ទាំងសភាពរេរាពេញផ្លូវ។ ពេលមក​ដល់កន្លែងកើតហេតុ ជិតពេទ្យរ៉ូស្ស៊ី ស្រាប់តែឡានបានរេចង្កូត ទៅបុករនាំងចែកផ្លូវពេញទំហឹង ខូចខាត​អស់​០៤ផ្ទាំង។ ចំណែកឡាន បានក្រឡាប់ផ្អៀង មកចំហៀងខ្លួន នៅកន្លែងកើតហេតុ។

សាក្សីបន្តទៀតថា ក្រោយពេលកើតហេតុ គេឃើញបុរសម្ចាស់ឡាន ដែលមិនស្គាល់អត្តសញ្ញាណ បើកទ្វារ​ឡានចេញ ដើរតម្រង់ទៅរកម៉ូតូឌុប ជិះចេញទៅបាត់ស្រមោល ចោលឡាន នៅផ្អៀងកណ្តាលផ្លូវទាំងយប់ គ្មានអ្នកទទួលខុសត្រូវ។ ប្រភពបន្ថែមដែរថា ឡាននេះប្រភេទ ឡេនរ៉ូវើ (LAND ROVER) ពណ៍ខ្មៅ ស្លាក​លេខ ភ្នំពេញ ២W-២៧២៣។

កន្លះម៉ោងក្រោយពេលកើតហេតុ គេឃើញមន្រ្តីចររាចណ៍ផ្លូវគោក រាជធានីភ្នំពេញ បានចុះមកធ្វើអន្តរាគមន៍ រៀបចំសណ្តាប់ធ្នាប់ និងដាក់រនាំងដែក ជាធម្មតាវិញ រួចធ្វើការស្ទួច [...]

«វិបត្តិ​ដីធ្លី​បន្ត​កើត​មាន ខណៈ​ដំណោះ​ស្រាយ​មាន​លក្ខណៈ​យឺតៗ»

«វិបត្តិ​ដីធ្លី​បន្ត​កើត​មាន ខណៈ​ដំណោះ​ស្រាយ​មាន​លក្ខណៈ​យឺតៗ»

ក្រុមអ្នកឃ្លាំមើល អង្គការសង្គមស៊ីវិល ដែលធ្វើការស្និតនឹងវិបត្តិដីធ្លី និងពលរដ្ឋដែលប្រកាសថា ខ្លួនជាជន​រង​គ្រោះនឹងបញ្ហាដីធ្លី បានអះអាងថា វិបត្តិដីធ្លីនៅកម្ពុជា កំពុងបន្តមាននៅឡើយ។ អ្នកទាំងនោះ បានបរិហា​ដំណោះ​ស្រាយ របស់រដ្ឋាភិបាល ជុំវិញបញ្ហាបណ្ដេញចេញ ឬការរឹបអូសយកដីធ្លី ឬផ្ទះសម្បែងនោះ ថាមាន​ភាព​យឺតយ៉ាវ ដែលហាក់ដូចជា មិនមានឆន្ទះនយោបាយ ក្នុងការដោះស្រាយសោះតែម្ដង។

នាយកលេខាធិការដ្ឋាន នៃក្រុមការងារពិសេស សិទ្ធិលំនៅដ្ឋាន លោក សៀរ ភិរម្យ ក្នុងពេលផ្តល់កិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន បានលើកឡើងថា ជម្លោះដីធ្លី នៅតែកើតមាន ស្ទើរគ្រប់ខេត្តក្រុងទាំងអស់ ក្នុង​ប្រទេស​កម្ពុជា ពិសេសតំបន់ណា ដែលមានសេដ្ឋកិច្ចរីកចម្រើន ឬដីមានតម្លៃថ្លៃជាដើម។ លោកបានបន្តថា ចំពោះ​ដំណោះ​ស្រាយវិញ រដ្ឋាភិបាលហាក់បីដូចជា មិនសូវយកចិត្តទុកដាក់ ឬចាត់វិធានការ ឲ្យបានទាន់​ពេលវេលា​ឡើយ។ លោកបន្ថែមថា ជាមួយនឹងភាពយឺតយ៉ាវនេះ ភាគច្រើនផ្តើមចេញ [...]

ដាក់​កញ្ចក់​ប៉ះ​ខ្សែរ​ភ្លើង ធ្លាក់​ពី​លើ​អាគារ​ជាន់​ទី២ របួស​ធ្ងន់

ដាក់​កញ្ចក់​ប៉ះ​ខ្សែរ​ភ្លើង ធ្លាក់​ពី​លើ​អាគារ​ជាន់​ទី២ របួស​ធ្ងន់

ហេតុការណ៍នេះ បានកើតឡើង នៅតាមបណ្តោយផ្លូវ ព្រៃស ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅ​ត្រង់ចំណុច​អាគារពណ៍ខៀវមួយ ដែលមានឈ្មោះអក្សរធំៗថា «B.D.D»។ ប្រភពព័ត៌មាន បានឲ្យដឹងថា បុរស​រងគ្រោះឈ្មោះ យ៉ត សារិទ្ធ អាយុ ៣៥ឆ្នាំ សព្វថ្ងៃជាជាងកញ្ចក់ ហើយបានមកដាក់កញ្ចក់ ឲ្យអាគាខាងលើ។

នៅមុនពេលកើតហេតុ អ្នករស់នៅជិតនោះ បានប្រាប់ថា ជាងកញ្ចក់រូបនេះ ឡើងដាក់កញ្ចក់ដូចរាល់ដង តែ​ម្តងនេះបានឈរលើ បន្ទារឈើ នៅពេលដាក់កញ្ចក់ ដល់ម៉ោងប្រមាណ ជា១៣រសៀល ថ្ងៃទី១៦ ខែកញ្ញានេះ ក៏ស្រាប់តែ បានប៉ះជាមួយខ្សែរភ្លើង ដែលនៅជិតខ្សែរជាច្រើនទៀត បង្កឲ្យឆក់ជាងកញ្ចក់ ភ្លាមមួយរំពេច។

អ្នកឃើញហេតុការណ៍បន្តថា នៅពេលភ្លាមបុរសរងគ្រោះ បានធ្លាក់ចុះមកក្រោម ព្រោះមិនមានប្រដាប់បំពាក់ សម្រាប់ការពារខ្លូន។ ប្រាណទាំងមូល បានកប់ទៅក្នុងខ្សាច់ ចំណែកឯកញ្ចក់ធ្លាក់បែកបាក់ នៅជុំវិញខ្លូន យ៉ាង​អណោចអធ័ម។ ភ្លាមៗនោះ នៅពេលដឹងថា ជាងកញ្ចក់ធ្លាក់ពីលើអាគារ [...]

CNRP គ្រោង​ជួប CPP សប្តាហ៍​ក្រោយ

CNRP គ្រោង​ជួប CPP សប្តាហ៍​ក្រោយ

ជំនួបរវាងលោក សម រង្ស៊ី ប្រធានតំណាងរាស្រ្តមតិភាគតិច និងលោក ស ខេង ប្រធានតំណាងរាស្រ្ត មតិ​ភាគ​ច្រើន នៃរដ្ឋសភា នាសប្តាហ៍ក្រោយនេះ នឹងធ្វើឡើង ដោយផ្តោតសំខាន់ លើកិច្ចការបោះឆ្នោត និង​ការងារ​មួយ​ចំនួន​ទៀត ដែលមិនទាន់បានដោះស្រាយ បញ្ចប់នៅឡើយ។

តាមការបញ្ជាក់ ពីមន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ បានអះអាងថា «កិច្ច» វិសោធកម្មច្បាប់បោះឆ្នោត នឹងត្រូវលើកមកនិយាយ ជាចំបង នៅក្នុងជំនួបនោះ។ ថ្លែងដោយសុំមិនបង្ហាញបង្ហាញឈ្មោះ ព្រោះមិនមែន​ជាអ្នកនាំពាក្យនោះ មន្ត្រីរូបនេះបានបន្ថែមឲ្យដឹងទៀតថា កិច្ចនៃជំនួបនេះមួយទៀត គឺការស្វែងរក​ដំណោះ​ស្រាយ ខាងនយោបាយជាតិ ដែលំពុងមានភាពតានតឹងនៅឡើយ។ និងបញ្ហានានា ដែលទាក់ទងនិង​សកម្ម​ជន នៃគណបកសសង្គ្រោះជាតិ ដែលនៅមិនទាន់មានច្រក ដោះស្រាយនៅឡើយនោះ។

មន្រ្តីរូបនេះបន្តថា គម្រោងនៃជំនួប នៅមិនទាន់កំណត់ថ្ងៃជាក់លាក់ នៅឡើយទេ តែបើគ្មានការប្រែប្រួលទេ ជំនួប​នេះយ៉ាងយូរបំផុត [...]

បើក​បុក​ក្បាល​រនាំង​ថ្ម​ចែក​ផ្លូវ រហូត​ដាច់​កង រួច​គេច​ខ្លួន​បាត់

បើក​បុក​ក្បាល​រនាំង​ថ្ម​ចែក​ផ្លូវ រហូត​ដាច់​កង រួច​គេច​ខ្លួន​បាត់

ករណីបើករថយន្តទៅបុករនាំងថ្មនេះ បានកើតឡើងនៅថ្ងៃ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥ វេលាម៉ោង ២៣ យប់ ដែល​ស្ថិតតាមផ្លូវម៉ៅសេទុង ខាងជើងផ្សារដើមគរ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បណ្តាលឲ្យរថយន្តដាច់កង់ ទៅមុខមិនរួច។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញរថយន្តដែលបង្កខាងលើ ជិះគ្នាបីនាក់បានបើកបរ ក្នុង​ល្បឿនលឿន មានទិសដៅពីត្បូងទៅជើង លុះមកដល់ខាងជើងផ្សារដើមគ ក៏ជ្រុលចង្កូច ទៅបុកក្បាលរនាំង​ថ្ម បណ្តាលឲ្យខូចខាតតិចតួច។

សាក្សីបាននិយាយទៀតថា រថយន្តបង្ក មានប្រភេទកាំរីបាឡែន ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 2AF 5929 បើកបរដោយបុរស«ភេទទី៣» មិនស្គាល់អត្តសញ្ញាណ។ ក្រោយពេលកើតហេតុ ពួកគេបាននាំគ្នាចុះ​ពី​រថយន្ត រត់គេចខ្លួនបាត់ដោយ បន្សល់ទុករថយន្តនៅនឹងកន្លែង។

បន្ទាប់ពីកើតហេតុ ក្រុមសមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានមកធ្វើការអន្តរាគមន៍ និងបានស្ទូចរថយន្តនោះ យក​ទៅទុកនៅការិយាល័យ​ចរាចរណ៍រាជធានី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...