
បាក់ទំនប់នៅឡាវ បង្កឲ្យស្លាប់ច្រើននាក់និងបាត់ខ្លួនច្រើនរយនាក់
«មនុស្សច្រើននាក់ បានស្លាប់ និងច្រើនរយនាក់ផ្សេងទៀត បានបាត់ខ្លួន» នៅក្នុងហេតុការណ៍ បាក់ទំនប់វារីអគ្គិសនី កាលពីយប់ថ្ងៃចន្ទ នៅក្នុងខេត្ត អត្តពើ (Attapeu) ភាគអាគ្នេយ៍នៃប្រទេសឡាវ ជិតព្រំដែនឡាវ-កម្ពុជា-វៀតណាម។ នេះ បើតាមការអះអាង របស់អាជ្ញាធរតំបន់ ដែលត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានផ្លូវការ នៃរដ្ឋាភិបាលកុម្មុយនីស្ដិ៍ ឡាវ។
ប៉ុន្តែ ចំនួនជនរងគ្រោះពិតប្រាកដ នៅមិនទាន់ឲ្យដឹងនៅឡើយ ខណៈអាជ្ញាធរបានបញ្ជាក់ថា ខ្លួនកំពុងធ្វើការវាយតម្លៃ ពីតុល្យភាព នៃគ្រោះមហន្តរាយនេះ។ អាជ្ញាធរបានបញ្ជាក់ទៀតថា អ្នកស្រុកប្រមាណជា ៦៦០០នាក់ កំពុងគ្មានជម្រក រាប់ចាប់តាំងពីយប់ថ្ងៃចន្ទមក។
ប្រទេសថៃ បានជួយយកអាសារ ដោយបានបញ្ជូន ក្រុមអ្នកជួយសង្គ្រោះ ទៅកាន់តំបន់រងគ្រោះ តែបានជួបនឹងបញ្ហាជាច្រើន ដោយសារតែតំបន់គ្រោះថ្នាក់ សម្បូរដោយព្រៃស្ដុក ពិបាកក្នុងធ្វើដំណើរដោយផ្ទាល់។ ក្រុមអ្នកជួយសង្គ្រោះនៅខណៈនេះ [...]