
ខឹម វាសនា ថាសុខចិត្តឲ្យ CPP កាន់អំណាចជាជាង CNRP
សំរាប់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា គណបក្សជួង) បើឲ្យគណបក្សសង្គ្រោះជាតិកាន់ការស្រុកទេស នោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ សុខចិត្តអោយគណបក្សប្រជាជនកម្ពុជា (នៅបន្ត)កាន់វិញ ប្រសើរជាង។ នេះជាសំណេររបស់លោក ខឹម វាសនា ប្រធានគណបក្សមួយនេះ ទៅលើគណនីហ្វេសប៊ុករបស់លោក ដើម្បីពន្យល់រៀបរាប់ ទៅកាន់អ្នកគាំទ្រថា គណបក្សសង្គ្រោះជាតិ ជាប្រភេទគណបក្សដែលមានសណ្តាន«ថោកទាប»ហួសនឹងបរិយាយ។
ការលើកឡើងរបស់លោក ខឹម វាសនា ដែលសម្បូរទៅដោយពាក្យ«ថោកទាប» និងពាក្យ«ថោក»បានធ្វើឡើងតបទៅនឹងសំណេរមួយ របស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានផ្ដល់ជាគំនិតថា ប្រមុខដឹកនាំរបស់គណបក្ស«ជួង» គួរលះបង់ជាជំហ៊ានទីមួយ [...]