
អ្នក«វិភាគដូរបាយ» សន្យាធ្វើបាវបម្រើពលរដ្ឋរហូតថ្ងៃស្លាប់
នៅចំពោះការរិះគន់ទាំងឡាយ ដែលតែងហៅប្រដូចលោក ទៅនឹង«អ្នកវិភាគដូរបាយ អ្នកវិភាគបាវបម្រើ អ្នកវិភាគសុីឈ្នួល អ្នកវិភាគឡប់ៗ...» នោះ លោក កែម ឡី បានទទួលស្គាល់ការប្រៀបធៀបទាំងនេះ ថា«ពិតជាត្រឹមត្រូវណាស់»។ លោកបានសរសេរបែបកំប្លែង ដាក់នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «អ្នកវិភាគដូរបាយ (...) ធ្លាប់ដូរបាយកសិករគំរូ លោក រស់ ម៉ៅ បានបីដងរួចហើយ» និងថែមទាំងសន្យាទៀតថា លោកនឹងបម្រើពលរដ្ឋ រហូតដល់ថ្ងៃស្លាប់។
ប៉ុន្តែលោកបានធ្វើការពន្យល់ តាមបែប«វិភាគ» ទៅលើងារទាំងប៉ុន្មានខាងលើ ដូចតទៅ៖
១) អ្នកវិភាគដូរបាយ៖ ដោយសារតែទៅណាមកណា ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស តែងតែផ្តល់ការស្នាក់នៅ ផ្តល់បាយមួយពេល ឬពីរពេល ដោយឥតគិតថ្លៃ [...]