
បណ្ឌិតសភាទេសចរណ៍មួយនៅអ៊ឺរ៉ុបជ្រើសតាំង ហ៊ុន សែន ជាសមាជិកកិត្តិយស
ក្រោមការកោតសរសើរ ដែលបណ្ឌិតសភាទេសចរណ៍មួយនៅអ៊ឺរ៉ុប បានអះអាងទៅលើ ចក្ខុវិស័យរបស់លោក ហ៊ុន សែន ទាក់ទងនឹងការអភិវឌ្ឍន៍ផ្នែកវប្បធម៌ និងបេតិកភ័ណ្ឌ របស់ប្រទេសកម្ពុជានោះ បានធ្វើឲ្យបណ្ឌិតសភា ដែលជាផ្នែកមួយ នៃក្រុមប្រឹក្សាសម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម នៅអ៊ឺរ៉ុប (ECTT) អនុម័តបោះឆ្នោតក្នុងសម្លេងជា«ឯកច្ឆ័ន្ទ» ជ្រើសតាំងលោក ហ៊ុន សែន ឲ្យក្លាយជា«សមាជិកកិត្តិយស»របស់ខ្លួន។ នេះ បើយោងតាមលិខិតជាផ្លូវការមួយ ដែលបណ្ឌិតសភាទេសចរណ៍មួយនេះ បានផ្ញើរជូននាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២៩០១៦កន្លងមក។
លិខិតនោះ បានសរសេរទៀតថា៖ «ចក្ខុវិស័យដ៏វិសេសវិសាលនេះ ត្រូវបានប្រែក្លាយ និងកំពុងប្រែក្លាយ ឲ្យទៅជានយោបាយមួយ ដែលមានលក្ខណៈទូទៅ និងត្រូវបានអនុវត្តន៍តាម នៅក្រោមការដឹកនាំរបស់លោក ដើម្បីជាយន្ដការពិភពលោកមួយ សម្រាប់ការអភិវឌ្ឍន៍ នៅក្នុង "World Conference on Tourism and Culture [...]