
ជុន ច័ន្ទបុត្រ សរសេរលិខិត«ចំហរ»ជូន កែម ឡី
លោកបណ្ឌិត កែម ឡី ជាទីគោរព!
លោកបានចែកឋានទៅ ១៣ ថ្ងៃហើយ។ ខ្ញុំសូមជំរាបលោកតាមត្រង់ ថាមកទល់នឹងថ្ងៃនេះ ខ្ញុំនៅតែអួលដើមកនៅឡើយ ពេលដែលខ្ញុំនឹកដល់លោក។ តែយ៉ាងណាក៏ដោយ ក្នុងថ្ងៃផ្សាយពិសេស នាឱកាសដង្ហែសពលោក នៅថ្ងៃស្អែកនេះ ខ្ញុំនឹងព្យាយាមទប់អារម្មណ៍ អោយបាននឹងន ដើម្បីរួមចំណែកជូនដំណើរលោក ជាចុងក្រោយ ទៅកាន់ស្រុកកំណើតលោកវិញ។
តាមពិត លោកតែងតែដាស់តឿនពួកយើង មិនអោយមានទុក្ខសោកយូរទេ។ ពាក្យមួយឃ្លារបស់លោក ដែលយើងទន្ទេញចាំមាត់គ្រប់គ្ នានៅពេលនេះ គឺ «ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត»។ យើងនឹងអនុវត្តតាមបណ្តាំនេះ អោយបានខ្ជាប់ខ្ជួន។
ថ្វីត្បិតតែ ថ្ងៃស្អែកនេះ អ្នកដែលគោរពស្រឡាញ់លោក ជាច្រើនម៉ឺននាក់ អាចនឹងទៅចូលរួមដង្ហែសពលោកក្តី ពួកគាត់នៅតែរកចម្លើយមិនទាន់ឃើញថា ហេតុអ្វីក៏គេដាច់ចិត្ត ផ្តាច់យកជីវិតលោក ទាំងស្រស់ៗបែបនេះ។ ខ្ញុំក៏មានចម្ងល់នេះដែរ។ នៅពេល [...]