រសជាតិ«ជូ»នៃស្ករកម្ពុជា សំរាប់អ្នកដែលត្រូវគេរឹបអូសយកដីធ្លី (vdo)
កោះកុង៖ ពលរដ្ឋកម្ពុជារាប់ពាន់នាក់ ត្រូវបានគេដកហូតយកដីដោយបង្ខំ ប្រគល់ទៅអោយក្រុមហ៊ុនផលិតស្ក ដើម្បីនាំចេញយកទៅលក់ក្នុងទីផ្សារអ៊ឺរ៉ុប។ ក្រុមសកម្មជន មកពីអង្គការសង្គមស៊ីវិលជាច្រើន បានចោទប្រកាន់ក្រុមហ៊ុនទាំងនេះ និងបន្ទោសអាជ្ញាធរ ថាបានបិតភ្នែកធ្វើមិនដឹងមិនលឺ។
LAND IS LIFE ជាពាក្យនៅក្នុងយុទ្ធនាការ បញ្ឈប់ប្រើប្រាស់ស្កកម្ពុជា ដែលអាជីវកម្មរបស់វា កំពុងតែធ្វើនៅលើ ដីជម្លោះដ៏ចំរូងចំរាស់ ដូចក្នុងរូបថត។ Photo: boycottbloodsugar.net
ក្នុងយុទ្ធនាការមួយ ដែលចាប់ផ្ដើមសកម្មភាព តាំងពីដើមសប្ដាហ៍មកនោះ បានសុំអោយគេបញ្ឈប់ចរាចរណ៍ នៅលើទីផ្សារបស់សហគមន៍អ៊ឺរ៉ុប នូវផលិតផលស្ករកម្ពុជា ដែលត្រូវបានគេអនុញ្ញាតិ អោយរួចពន្ធនាំចូល។ ការនាំចូល ដោយមានការ [...]