ព្រះរាជពិធី «កាន់ទុក្ខប្រាំពីរថ្ងៃ» យ៉ាងធំសម្បើម បានកន្លងផុត
កាលពីថ្ងៃទី២៣តុលា ឆ្នាំ២០១២ ដែលជាថ្ងៃចុងក្រោយផ្លូវការ នៃថ្ងៃកាន់ព្រះមរណទុក្ខ ថ្វាយព្រះបរមសព របស់អតីតព្រះមហាវីរក្សត្រ ព្រះបាទ នរោត្ដម សីហនុ នៅមុខព្រះបរមរាជវាំង តាំងពីព្រឹកព្រលឹម មានមហាជនមកពីគ្រប់ទិសទី ខេត្ត-ក្រុង ច្រើនជាងថ្ងៃធម្មតា និងបានចេញ-ចូលប្រជ្រៀតគ្នា យ៉ាងណែនតាន់តាប់ ដើម្បីធ្វើពិធីចុងក្រោយដ៏ធំមួយ សំរាប់គោរពព្រះវិញ្ញាណក្ខន្ធ ។ ព្រះសង្ឃជាច្រើនអង្គ ក៏បានគង់តាំងសមាធិ សូត្រធម៌ ឧទ្ទិសថ្វាយដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នាព្រលប់ថ្ងៃនោះផងដែរ។ សូមអានឡើងវិញ នូវការផ្សាយនានា របស់បណ្ដាញផ្សព្វផ្សាយនៅក្នុងស្រុក ឬក្រៅប្រទេសមួយចំនួន នៅជុំវិញព្រឹត្តិការណ៍នេះ។
ទិដ្ឋភាពនៅមុខព្រះបរមរាជវាំង ថ្ងៃទី23 ខែតុលា [...]