កូនកាត់ខ្មែរបារាំង ប៊េរ៉េនីស្ស ម៉ាលូហ៖ ដំណើរទៅកាន់តារាឯកស្រ្តីនៃ ជេម្ស ប៊ន
ក្នុងអាយុ ៣២ឆ្នាំ តារាភាពយន្ដ កូនកាត់ ខ្មែរបារាំងស្រីរូបនេះ បានក្លាយខ្លួនជាកំពូលតារា ដែលបានចេញសម្ដែងអមជាមួយ នឹងភ្នាក់ងារសម្ងាត់របស់ប្រទេសអង់គ្លេស ជែម ប៊ន នៅក្នុងខ្សែរភាពយន្ដចុងក្រោយគេបង្អស់ នៃកម្រងរឿងស៊ើបអង្កេត ០០៧ដ៏ល្បីតាំងពី៥០ឆ្នាំកន្លងមកហើយ។
នៅពេលជួបសម្ភាស ជាមួយនឹងអ្នកកាសែត នាងប៊េរ៉េនីស្ស លីម ម៉ាលូហ (Bérénice Lim Marlohe) បានលាន់មាត់ទាំងអស់សំណើចថា « អ៎ា ហេតុអីក៏ខ្ញុំក្លាហានម្លេះ ! និយាយទៅ ការងារនេះ ទាមទារអោយយើងមានទេពកោសល្យផ្ទាល់ខ្លួន តែទន្ទឹមនឹងនេះ យើងត្រូវធ្វើការលះបង់ក៏ច្រើនណាស់ដែរ។» ប៉ុន្ដែនៅពេលអ្នកកាសែតសួរនាងបន្តទៀត ពីការសម្ដែងរបស់នាង ដែលជា ស្រ្តីឯករបស់ ជេម្ស ប៊ន (James Bond) ថាតើនាងត្រូវប្រឈមមុខនឹងអ្វីខ្លះ ? ដៃគូរ ? ឬគូរប្រជែង ? នាងមិនបានឆ្លើយអ្វីទៀតទាំងអស់ ដែលមើលទៅដូចជាអាថ៌កំបាំង ដ៏ធំមួយ ក្នុងវិស័យការពារជាតិយ៉ាងដូច្នេះ។
តារាបារាំងរូបនេះ [...]