All Articles of MONOROOM.info

កម្ពុជា៖ ឥទ្ធិពល​អាកាសធាតុ កំពុង​គំរាម​កំហែង​ខេត្ត​មួយ​ចំនួន

កម្ពុជា៖ ឥទ្ធិពល​អាកាសធាតុ កំពុង​គំរាម​កំហែង​ខេត្ត​មួយ​ចំនួន

អាជ្ញាធរដែនដីក្នុងខេត្តក្រុងចំនួន១៤ កំពុងប្រុងប្រៀបបង្កើន ការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបញ្ហាឥទ្ធិពលព្យុះ បន្ទាប់ពីមានការជូនដំណឹង ជាច្រើនលើកច្រើនសារ អំពីស្ថានភាពអាកាស ដែលប្រទេសកម្ពុជានឹងទទួលរង​នូវ​ឥទ្ធិពល​ទាំងនេះ ក្នុងរយៈពេល១ខែ គឺចាប់ពីចុងខែមិនា រហូតដល់ចុងខែមេសា ឆ្នាំ២០១៣។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧត្តុនិយមនាដើមសប្តាហ៌នេះ ដែលនេះជាការជូនដំណឹងលើក​ទី៣ បាន​ឲ្យដឹង ចាប់ពីចុងខែមិនា ឆ្នាំ២០១៣នេះ រហូតដល់ចុងខែមេសា ឆ្នាំ២០១៣ នេះព្រះរាជាណាចក្រកម្ពុជាបាន និង​កំពុង​ទទួលរងឥទ្ធិពលកម្រិតសម្ពាធទាប (Low Pressure Gradient) ចាប់ពីផ្ទៃដីរហូតដល់រយះកំពស់៦០០ម៉ែត្រ។ ប៉ុន្តែ​ចាប់​ពីកំពស់៦០០ ម៉ែត្ររហូតដល់រយះកំពស់៥.៥០០ ម៉ែត្រ ព្រះរាជាណាចក្រកម្ពុជាបាន [...]

វិភាគ៖ អ្នក​បាញ់​សម្លាប់​មនុស្ស «រួចទោស» អ្នក​បង្ក​របួស​ស្នាម «ជាប់​ឃុំ»

វិភាគ៖ អ្នក​បាញ់​សម្លាប់​មនុស្ស «រួចទោស» អ្នក​បង្ក​របួស​ស្នាម «ជាប់​ឃុំ»

កាលពីព្រឹកថ្ងៃពុធទី២៧ខែមិនា តុលាការកំពូលបានសម្រេចបដិសេធ នូវសំណើរសុំនៅក្រៅឃុំរបស់អ្នកស្រី យ៉ោម បុប្ផា ដោយមានន័យ ស្មើនឹង«ការឃុំខ្លួនជាបន្ត»ទៀត ទៅលើសកម្មជនដីធ្លីរូបនេះ។


រូបភាព អ្នកស្រីយ៉ោម បុប្ផា កាលពីខែកញ្ញាឆ្នាំ២០១២។

អ្នកស្រី យ៉ោម បុប្ផា ដែលគេស្គាល់ ជាសកម្មជនលេចធ្លោមួយរូប ក្នុង«ជម្លោះតវ៉ាដីធ្លីនៅតំបន់បឹងកក់» ត្រូវបាន​អាជ្ញាធរ​ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ដោយបានអះអាងថា គ្រួសាររបស់អ្នកស្រី មានទំនាស់វាយទៅលើបុរស ជាអ្នករត់ម៉ូតូឌុបពីរនាក់។ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម​ផ្តន្ទាទោស​អ្នកស្រី ឲ្យជាប់ពន្ធនាគារបីឆ្នាំ ពីបទ«ប្រើអំពើហឹង្សាដោយចេតនា»។

កាលពីព្រឹកថ្ងៃពុធទី២៧ខែមិនានេះ តុលាការកំពូល [...]

បាល់ទាត់អង់គ្លេស៖ អាក្វេរ៉ូ ត្រឡប់​មក​ជួយ​ក្រុម​វិញ បន្ទាប់​ជា​ពី​របួស

បាល់ទាត់អង់គ្លេស៖ អាក្វេរ៉ូ ត្រឡប់​មក​ជួយ​ក្រុម​វិញ បន្ទាប់​ជា​ពី​របួស

ខ្សែប្រយុទ្ធរបស់ក្រុម ម៉ែនឆេស្ទើ ស៊ីធី (Manchester City) សឺជីអូ អាក្វេរ៉ូ (Sergio Aguero) បានអវត្តមានក្នុងការប្រកួត ចាប់ពីក្រុមគាត់ទទួលបានជ័យជំនះ ២-០ ទៅលើក្រុមតោខៀវ ឆែលស៊ី (Chelsea) ក្នុងការប្រកួតក្របខ័ណ្ឌព្រីមែលីក (Premier League) កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ ដោយសារតែបញ្ហារបួសជង្គង់។ ប៉ុន្តែពេលនេះ គាត់បានវិលត្រឡប់​មកធ្វើការហ្វឹកហាត់ដូចធម្មតាវិញហើយ។


កីឡាករសឺជីអូ អាក្វេរ៉ូ ត្រឡប់មកជួយក្រុមវិញ បន្ទាប់ពីរបួសជង្គង់។

កាលពីថ្ងៃទី២៧ ខែមិនាម្សិលមិញ កីឡាករសញ្ជាតិអាស្សង់ទីន អាក្វេរ៉ូ ដែលរកគ្រាប់បាល់បាន នៅចុងម៉ោង កាលពីខែ​ឧសភាឆ្នាំមុន ធ្វើឲ្យក្រុមម៉ែនឆេស្ទើ ស៊ីធី លើកពានរង្វាន់ព្រីមែលីករូបនេះ បានត្រឡប់មកធ្វើការវឹកហាត់នៅទីលាន ការីងតុន (Carrington) [...]

អាមេរិក៖ ចម្រូងចម្រាស​លើ​អត្ត​សញ្ញាណ អ្នក​សម្លាប់​ប៊េន ឡាដេន

អាមេរិក៖ ចម្រូងចម្រាស​លើ​អត្ត​សញ្ញាណ អ្នក​សម្លាប់​ប៊េន ឡាដេន

វគ្គថ្មីមួយ ស្ដីពីការស្លាប់របស់ អ៊ូសាម៉ា ប៊េន ឡាដេន (Oussama Ben Laden) បានជម្រុញអោយមានចម្ងល់សារជាថ្មី ទៅ លើអត្តសញ្ញាណរបស់ជនអ្នកបានបាញ់សម្លាប់ មេបណ្ដាញភេវរកម្ម។ បណ្ដាញទូរទស្សន៍ស៊ីអ៊ីនអ៊ីន បានបកស្រាយពី​រឿងនេះ ហើយបានច្រានចោលវគ្គមុន ដែលផ្សាយដោយទស្សនាវដ្ដីអេសវ៉ាយើ  (Esquire) ពីជនម្នាក់ តាំងខ្លួនជាអ្នក​បាញ់ប៊េនឡាដេន។


អ៊ូសាម៉ា ប៊េន ឡាដេន នៅមុនការរកឃើញរបស់ភ្នាក់ងារសម្ងាត់អាមេរិក។

នៅខែកុម្ភះ កន្លងទៅទស្សនាវដ្ដីអេសវ៉ាយើរ បានផ្សាយនូវកិច្ចសន្ទនាមួយយ៉ាងវែង ធ្វើជាមួយនឹងជនម្នាក់ ដែលសុំ​មិន​បញ្ចេញឈ្មោះ តែបានតាំងខ្លួនថា ជាអ្នកបាញ់សម្លាប់ មេបណ្ដាញភេវរនិយមអាល់ កៃដា (al-Qaïda) នៅក្នុងលំនៅដ្ឋាន​របស់គាត់ ក្នុងខេត្តអាប៊ុតាបាដ (ប្រទេសប៉ាគីស្ដង់) នាយប់ថ្ងៃទី១ខែមិនាឆ្នាំ២០១១។ [...]

ភូមា៖ តួនាទី​នយោបាយ​របស់​​ពួក​យោធា នៅ​ចំពោះ​មុខ​អង់សាន ស៊ូជី

ភូមា៖ តួនាទី​នយោបាយ​របស់​​ពួក​យោធា នៅ​ចំពោះ​មុខ​អង់សាន ស៊ូជី

អ្នកតំណាងរាស្ត្រភូមា លោកស្រីអង់សាន ស៊ូជី ដែលមិនបានបញ្ចេញសម្លេងអ្វីសោះ នៅចំពោះអំពើហឹង្សាសាសនា ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ បានចូលរួមកាលពីថ្ងៃពុធ ទី២៧ខែមិនានេះ ក្នុងពិធីព្យុះហយាត្រាប្រចាំឆ្នាំរបស់ពួកយោធា។ ភាព​ស្និតស្នាលនេះ ត្រូវបាន​គេមើលឃើញ រវាងលោកស្រី ជាមួយនឹងពួកយោធា ដែលមុននេះពីរឆ្នាំ ជាសត្រូវនយោបាយ​ដ៏សំខាន់ របស់លោកស្រី។


លោកស្រីអង់សាន ស៊ូជី អង្គុយនៅជួរមុខ ជាមួយនឹងឧត្តមសេនីយ៍យោធាភូមា។

វត្តមានរបស់ម្ចាស់ពានរង្វាន់ណូប៊ែល សន្តិភាព នៅក្នុងទិវា«កម្លាំងយោធា» ជាមួយនឹងពួកយោធា បានបង្ហាញពីជំហរ​នយោបាយមួយ ដែល​កំពុងតែមានការផ្លាស់ប្ដូរ។ មុនឆ្នាំ២០១១ ការប្រារព្ធពិធីរាល់ឆ្នាំ នៅថ្ងៃទី២៧ខែមិនានេះ បាន​សរុប​មកត្រឹមតែជាការបង្ហាញ ពីកម្លាំងយ៉ាងខ្លាំងមួយ នៃពួកយោធានិយម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...