តឺនីស៖ ហ្វេដឺរ៉ឺ ចង់បញ្ចប់សុបិន្ដរបស់ជនជាតិបារាំង
កីឡាករវាយតឺនីស រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) សង្ឃឹមថានឹងទទួលបានកំណត់ត្រាថ្មីមួយទៀត ហើយក៏មានមហិច្ឆតាចង់បញ្ចប់ក្តីសង្ឃឹមរបស់បារាំង ដែលខំរងចាំអស់រយះពេល៣០ឆ្នាំមកនេះ ក្នុងការចង់ក្លាយជាម្ចាស់ជើងឯកឯកត្តជនបុរស ក្នុងកម្មវិធីរ៉ូឡែន ហ្គារូស (Roland Garros) ដែរ។
បន្ទាប់ពីទម្លាក់កីឡាករបារាំង ហ្គាឡែស ស៊ីម៉ុន (Gilles Simon) កាលពីវគ្គ១៦នាក់ចុងក្រោយរួចមក កីឡាករលំដាប់លេខ៣ពិភពលោករូបនេះ ត្រូវជួបជាមួយកីឡាករបារាំងមួយរូបទៀត នៅក្នុងវគ្គ៨នាក់ចុងក្រោយ ហើយក៏ជាកីឡាករបារាំងតែ១រូបគត់ដែរ ដែលឡើងដល់វគ្គនេះ។ ហ្វេដឺរ៉ឺ នឹងត្រូវតតាំងជាមួយកីឡាករ ចូវីលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga) [...]