All Articles of MONOROOM.info

បឹងកេត នឹង​ប្រកួត​បង្គ្រប់​កិច្ច ជា​មួយ​ក្រុម​ការពារជាតិ ថ្ងៃ​ស្អែក

បឹងកេត នឹង​ប្រកួត​បង្គ្រប់​កិច្ច ជា​មួយ​ក្រុម​ការពារជាតិ ថ្ងៃ​ស្អែក

ក្រុមម្ចាស់ជើងឯកចម្ការកៅស៊ូបឹងកេត នឹងប្រកួតបង្គ្រប់សប្តាហ៏ទី១៧ ជាមួយនឹងក្រុមក្រសួងការពារជាតិ នៃពានរង្វាន់​មិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៣ នៅក្នុងពហុកីឡាដ្ឋានអូឡាំពិក នារសៀលម៉ោង០៣ ថ្ងៃទី០៣ ខែកក្កដា ស្អែកនេះ។


ក្រុមកីឡាករបឹងកេត ពាក់អាវពណ៌បែតង។

ការប្រកួតមួយនេះ អាចនិយាយបានថា ជាការប្រកួតបង្គ្រប់កិច្ចរបស់ក្រុមបឹងកេតក៏ថាបាន ព្រោះទោះបីជា​ក្រុមមួយនេះ​ចាញ់ ក៏ពួកគេនៅតែឈរនៅដំណែងលេខ១ដដែល ខណៈដែលបច្ចុប្បន្ន ពួកគេមានពិន្ទុនាំមុខគេដាច់ នៅក្នុងតារាង។

ប៉ុន្តែទោះជាយ៉ាងណា បឹងកេតមិនចង់ទទួលបានលទ្ធផលបរាជ័យនោះទេ ខណៈដែលការប្រកួតខ្វែង ដើម្បីយកដំណែង​ជើងឯក នឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ លោកគ្រូបង្វឹក ប្រាក់ វុទ្ធី [...]

អ្នក​ភូមិ​បឹង​កក់​បន្ត​ធ្វើ​បាតុកម្ម បើ​ទោះ​ជា​មាន​ការ​បង្រ្កាប​ខ្លាំងក្លា​ពី​អាជ្ញាធរ

អ្នក​ភូមិ​បឹង​កក់​បន្ត​ធ្វើ​បាតុកម្ម បើ​ទោះ​ជា​មាន​ការ​បង្រ្កាប​ខ្លាំងក្លា​ពី​អាជ្ញាធរ

បន្ទាប់ពីមានការបង្រ្កាបយ៉ាងចាស់ដៃពី កងកម្លាំងសមត្ថកិច្ច អ្នកភូមបឹងកក់ថ្ងៃទី២ខែកក្កដានេះ បានបន្តធ្វើបាតុកម្មទាមទារ​ឲ្យរដ្ឋាភិបាល ដោះស្រាយវិវាទដីធ្លីរបស់ពួកគេ ជាមួយក្រុមហ៊ុនស៊ូកាគូ (Shukaku) តែត្រូវកម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាប​សារជាថ្មី។


អ្នកស្រី ទេព វន្នី (រូបកណ្ដាល) នៅចំពោះមុខការហាមឃាត់ របស់នគរបាលបង្ក្រាបបាតុកម្ម។ (រូបថត MONOROOM.info/ U. Bory)

ព្រឹកនេះអ្នកភូមបឹងកក់ បានបន្តប្រមូលផ្តុំគ្នាលើមហាវិថីព្រះមុនីវង្ស ទល់មុខសាលារាជធានីភ្នំពេញ ទាមទារឲ្យ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញគោរពពាក្យសន្យាថា នឹងដោះស្រាយផ្តល់បណ្ណកម្មសិទ្ធិ ដល់ពួកគេឲ្យបានមុនពេល​បោះឆ្នោត ប៉ុន្តែរហូតមកដល់ពេលនេះ ពួកមិនបាទទទួលលទ្ធផលដូចការរំពឹងទុកនោះទេ។

បន្ថែមពីនេះ [...]

ឆែលស៊ី ត្រៀម​៣០លាន​ផោន​ពី​លើ តូរែស ដើម្បី​ប្ដូរ​យក​ខ្សែ​ប្រយុទ្ធ​ស្ស៊ារ៉ាវី

ឆែលស៊ី ត្រៀម​៣០លាន​ផោន​ពី​លើ តូរែស ដើម្បី​ប្ដូរ​យក​ខ្សែ​ប្រយុទ្ធ​ស្ស៊ារ៉ាវី

ក្រុមតោខៀវឆែលស៊ី (Chelsea) ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីនាំយកខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមអេស៊ី មីឡាន (AC Milan) ស្តេហ្វាន់ អេល ស្ស៊ារ៉ាវី (Stephan El Shaarawy) មកចូលរួមជាមួយក្រុម ដោយពួកគេនឹងឲ្យតម្លៃដល់ក្រុមស៊េរីអេ (Serie A) ប្រមាណ ៣០លានផោន និងថែមខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស (Fernando Torres) ម្នាក់ទៀត។ នេះបើតាម​សេចក្ដីរាយការណ៍ របស់កាសែតអ៊ីតាលី ស្ពតមីដៀសិត (SportMediaSet)។

គ្រូបង្វឹកថ្មី លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) នៅតែបន្តចង់បន្តនាំយកខ្សែប្រយុទ្ធឲ្យបានច្រើន ខណៈដែលខ្សែប្រយុទ្ធ​អេឌីនសិន កាវ៉ានី (Edinson Cavani) ត្រូវបានដឹងថា [...]

ដេវីដ ម៉យ ចាប់​ផ្តើម​ការងារ​ជា​ផ្លូវ​ការ នៅ​ក្រុម​បីសាច​ក្រហម​ម៉ែនញូ

ដេវីដ ម៉យ ចាប់​ផ្តើម​ការងារ​ជា​ផ្លូវ​ការ នៅ​ក្រុម​បីសាច​ក្រហម​ម៉ែនញូ

លោកដេវីដ ម៉យ (David Moyes) បានចាប់ផ្តើមការងារនៅក្នុងក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុង​ដំណែងជាគ្រូបង្វឹកជាផ្លូវការហើយ កាលពីថ្ងៃច័ន្ទម្សិលមិញ បន្ទាប់ពីគាត់មកជំនួសដំណែងលោកអាឡិច ហ្វឹកឺសិន (Alex Ferguson) ដែលបានប្រកាសចូលនិវត្តន៏ កាលពីខែឧសភា កន្លងទៅ។


លោកដេវីដ ម៉យ ក្នុងពេលលោកជាអ្នកចាត់ការក្រុមអេរើតុន។

អតីតអ្នកចាត់ការ ក្រុមអេវើតុន (Everton) វ័យ៥០ឆ្នាំ បានបើកបររថយន្តផ្ទាល់ខ្លួន​របស់គាត់​ទៅកាន់ទីលានហ្វឹកហាត់​ខារីងតុន (Carrington) ដែលជាទីលានឧបត្ថមដោយក្រុមហ៊ុនឆេវរ៉ូឡិត (Chevrolet) និងត្រៀមកោះហៅកូនក្រុម ឲ្យចូល​ហ្វឹកហាត់ ដើម្បីប្រកួតកំដៅសាច់ដុំលក្ខណៈមិត្តភាព ក្នុងពេលខាងមុខឆាប់ៗនេះ។

មិនត្រឹមតែប៉ុណ្ណោះ ក្លិបក៏បានប្រកាសតែងតាំងក្រុមការងារថ្មីទាំងអស់ [...]

សាលា​ដំបូង​កោះ កឹម  សុខា ជា​លើក​ទី​២ តែ​បក្ស​សង្គ្រោះ​ជាតិ​ថា​ជា​ការ​រំខាន​នយោបាយ

សាលា​ដំបូង​កោះ កឹម សុខា ជា​លើក​ទី​២ តែ​បក្ស​សង្គ្រោះ​ជាតិ​ថា​ជា​ការ​រំខាន​នយោបាយ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានចេញដីការកោះហៅ លោក កឹម សុខា ប្រធានស្តីគណបក្សសង្គ្រោះជាតិ ជាលើក​ទី២ ឲ្យចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០១៣ ខាងមុខនេះ ទាក់ទិនទៅនឹងបណ្តឹងរបស់លោក ជុំ ម៉ី ជន​រងគ្រោះ និងជាអ្នករស់មានជីវិត ពីការសម្លាប់នៅគុកទួលស្លែង ដែលបានប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ តែត្រូវបាន​គណបក្សប្រឆាំងដ៏ធំមួយនេះហៅថា ការជារំខានផ្នែកនយោបាយ។


សាលាដំបូងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Bory)

លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា លោកបានចេញដីកាកោះ​ជា​លើកទី២ឲ្យលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិចូលខ្លួនមកបំភ្លឺ ករណីបណ្ដឹងរបស់លោកជុំ ម៉ី អតីត​អ្នក​ទោសគុកទួលស្លែង ពីបទបរិហារកេរ្ត៍ជាសាធារណៈ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...