All Articles of MONOROOM.info

កីឡាករ​ថ្មី​លីវើភូល៖ ខូឡូ តូរ៉េ ជឿ​ថា​គាត់​នៅ​តែ​ជា​កំពូល​ខ្សែ​ការពារ

កីឡាករ​ថ្មី​លីវើភូល៖ ខូឡូ តូរ៉េ ជឿ​ថា​គាត់​នៅ​តែ​ជា​កំពូល​ខ្សែ​ការពារ

ខ្សែការពារខូឡូ តូរ៉េ (Kolo Toure) បានផ្ទេរពីក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) មកចូលរូមជាមួយក្រុមលីវើភូល (Liverpool) ជាផ្លូវការ កាលពីដើមសប្ដាហ៍នេះ ហើយគាត់បាននិយាយថា គាត់នៅតែជាខ្សែម្នាក់ល្អបំផុត ក្នុងចំណោម​កំពូលខ្សែការពារទាំងអស់ នៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League)។


កីឡាករខ្សែការពារខូឡូ តូរ៉េ កាលពីគាត់នៅជាមួយក្រុមម៉ែនឆេស្ទើ ស៊ីធី។ (រូបថត football365.com)

តូរ៉េ បាននិយាយប្រាប់ដល់គេហទំព័ររបស់ក្លឹបលីវើភូលថា៖ «លីវើភូល បានផ្តល់ឱកាសឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំបានបង្ហាញ​ពី​សមត្ថភាព។ បើទោះបីជាខ្ញុំមានវ័យ ៣២ឆ្នាំហើយក៏ដោយ ប៉ុន្តែខ្ញុំនៅតែជឿជាក់ថា ខ្ញុំនៅតែជាកំពូលខ្សែការពារម្នាក់ ហើយ​ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យដល់ទីបញ្ចប់។»

[...]
គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ស្រ្តី និង​កុមារ របស់​គណបក្ស​ទាំង​៨

គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ស្រ្តី និង​កុមារ របស់​គណបក្ស​ទាំង​៨

គណបក្សនយោបាយ ចំនួនប្រាំបី បានជួបជុំគ្នាពិភាក្សា និងបង្ហាញនូវគោលនយោបាយរបស់ខ្លួន ក្នុងការដោះស្រាយ​បញ្ហាស្រី្ត និងកុមារក្រោមការរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ នៅសណ្ឋាគារសានវេ (SUNWAY) ថ្ងៃទី០៣ខែកក្កដានេះ។


កិច្ចពិភាក្សា រវាងគណបក្សនយោបាយ ស្តីពីបញ្ហាស្ត្រី និងគណបក្សនយោបាយ។ (រូបថត MONOROOM.info/ U. Bory)

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាដោយសេរី និងយុត្តិធម៌ហៅកាត់ថា ខុមហ្រ្វែល បានពន្យល់ថា ការជួបជុំពិភាក្សានេះ មានសារៈសំខាន់ ពីព្រោះក្នុងពេលនេះ ជាយុទ្ធនាការបោះឆ្នោត។ លោកសង្កត់​ធ្ងន់​ថា៖ «យើងចង់ឲ្យគណបក្សនយោបាយ អ្នកនយោបាយ យល់ដឹង និងបញ្ហាញអំពីដំណោះស្រាយ ចំពោះបញ្ហាស្រ្តី និង​កុមារ»។ ដើម្បីជាជំនួយទៅដល់ [...]

តម្លៃស្ត្រី ខ្មែរ និងស្រ្តី នៅលើពិភពលោក

តម្លៃស្ត្រី ខ្មែរ និងស្រ្តី នៅលើពិភពលោក

ការបំពេញឲ្យគ្នា គឺជារឿងដែលមិនអាចខ្វះបាន។ សូម្បីតែសត្វ ក៏មានសភាវៈប្រហាក់ប្រហែលគ្នាដែរ គឺតែងបំពេញឲ្យគ្នា​ទៅវិញ​ទៅ​មក។ ជាក់ស្តែង តាមរយៈរឿង សព្វប្រសិទ្ធ អ្នកនិពន្ធបានបង្ហាញថា សត្វចាបចៀបកប្បាសដែលជាមេ មានភារៈជា​អ្នក​នៅចាំថែទាំសំបុក ជាអ្នកនៅមើលថែកូនចៅតូចៗ នៅក្នុងសំបុករបស់វា ឯសត្វចាបចៀបកប្បាសឈ្មោល មានភារៈជា​អ្នក​ចាកឆ្ងាយ ហោះហើរ ដើររកចំណីមកផ្គត់ផ្គង់សំបុករបស់ខ្លួន។

យ៉ាងណាម៉ិញសភាពរបស់មនុស្ស ក៏មិនខុសពីសត្វ​ប៉ុន្មាន​ដែរ។ ជាឧទាហរណ៍​ ពីបុរាណកាលមកម្លេះ ស្ត្រីខ្មែរភាគច្រើន​តែងមាន​ភារៈ រ៉ាប់រងមើលថែកូនចៅ និងទ្រព្យសម្បត្តិនៅក្នុងផ្ទះឲ្យបានល្អ។ សម្រាប់បុរសខ្មែរតែងមានភារៈ ជាអ្នកចេញទៅ​ខាងក្រៅ ធ្វើការរកស៊ីមកទុកចិញ្ចឹមគ្រួសារ (ប្រពន្ធ កូន ឳពុកម្តាយ និងជីដូនជីតា )។ សម្រាប់ស្ត្រីនៅប្រទេសខ្លះ គឺមានសេចក្តី​ក្លាហានទទួលភារៈ ចេញទៅរកស៊ី នៅខាងក្រៅមិនចាញ់បុរសឡើយ។

បើទោះជាតាមសភាពជាក់ស្តែង [...]

ស្រ្តី និង ការ​ចូល​រួម​ផ្នែក​នយោបាយ​នៅ​កម្ពុជា

ស្រ្តី និង ការ​ចូល​រួម​ផ្នែក​នយោបាយ​នៅ​កម្ពុជា

ភ្នំពេញ៖ ការអភិវឌ្ឃន៍សង្គមគ្រួសារ ប្រកបដោយ«សុភមង្គល» បានអាស្រ័យ ដោយគ្រួសារមួយ ដែលមានបុរសជាស្វាមី និងស្រ្តីជាភរិយា រួមគ្នាដើម្បីអភិវឌ្ឃន៍គ្រួសារនោះប្រកមដោយចេរភាព។ យ៉ាងណាម៉ិញចំពោះសង្គមជាតិ ក៏ដូច្នេះដែរ ដាច់ខាតត្រូវមានការចូលរួមពីស្ត្រីទើបកិច្ចអភិវឌ្ឍន៍អាចដំណើរទៅដោយសន្តិភាព និងការរើកចំរើន។


ការចូលរួមស្តាប់ កិច្ចពិភាក្សា និងដោះស្រាយបញ្ហាស្ត្រី និងកុមារ នៅសណ្ឋាគារសាន់វ៉េ ថ្ងៃទី០៣ខែកក្កដា។ (រូបថត MONOROOM.info/ O.Vary)

នេះជាវេទិការមួយរបស់គណៈកម្មាធិការលើកស្ទួយស្រ្តី ក្នុងវិស័យនយោបាន ដែលបង្កើតឡើងដោយ​អង្គការសង្គមស៊ីវិល​ចំនួនប្រាំមួយ។ វេទិការនេះរៀបចំឲ្យមានជំនួបរវាងគណបក្សនយោបាយទាំងប្រាំបី ដើម្បីធ្វើការពិភាក្សា និងដោះស្រាយ​បញ្ហាស្រ្តី និងកុមារ នៅកម្ពុជា [...]

ជើនីហ្វែរ ឡូប៉េ សុំ​ទោស​ដែល​បាន​ទៅ​ច្រៀង​ឲ្យ​ប្រធានាធិបតី តួកមេនីស្តង់ (VDO)

ជើនីហ្វែរ ឡូប៉េ សុំ​ទោស​ដែល​បាន​ទៅ​ច្រៀង​ឲ្យ​ប្រធានាធិបតី តួកមេនីស្តង់ (VDO)

តារាចម្រៀងអន្តរជាតិរូបនេះ បានអះអាងថា នាងមិនបានដឹងពីស្ថានភាពសិទ្ធមនុស្ស នៅក្នុងប្រទេសមួយ ដែលអង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ចារជារបបគាបសង្កត់ និងផ្ដាច់ការខ្លាំងក្លាជាងគេ នៅក្នុងពិភពលោក។


នាងជើនីហ្វែ ឡូប៉េស ដែលនៅតែស្រស់ស្អាត និងស៊ិចស៊ី។

អ្នកប្រើប្រាស់អាំងធើណែតជាច្រើន បានបបួលគ្នា ពេបជ្រាយឲ្យតារាចម្រៀងថា «លុយអាចទិញអ្វីៗបានទាំងអស់»។ នៅ​មុននេះពីរថ្ងៃ ជើនីហ្វែរ ឡូប៉េស (Jennifer Lopez) បានធ្វើដំណើរទៅកាន់ប្រទេសតួកមេនីស្តង់ ហើយបានស្លៀកពាក់​តាម​បែបប្រពៃណីនៃប្រទេសនេះ ដើម្បីច្រៀងបទ«រីករាយថ្ងៃបុណ្យកំណើត លោកប្រធានាធិបតី» ឲ្យទៅលោក ហ្គួបានហ្គូលី បេឌីម៉ូខាមេដូវ (Gourbangouly Berdymoukhamedov) ដែលជាប្រមុខរដ្ឋរបស់ប្រទេសនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...