ស្តេវ៉ាត ដោនីង ថា គាត់នឹងនៅបន្តជាមួយលីវើភូល
ខ្សែបម្រើស្លាប ស្តេវ៉ាត ដោនីង (Stewart Downing) បាននិយាយថា គាត់នឹងនៅបន្តជាមួយក្លិបហង្សក្រហមលីវើភូល (Liverpool) ជាបន្តទៀត បើទោះបីជាមានពាក្យចចាមអារ៉ាមថា គាត់នឹងត្រូវចាកចេញ នៅថ្ងៃជិតបិទទ្វារដោះដូរកីឡាករ ខណៈដែលក្រុមញញួរយក្ស វែសហេម (West Ham) កំពុងតែចាប់អារម្មណ៏ក៏ដោយ។
ខ្សែបម្រើស្លាប ស្តេវ៉ាត ដោនីង។ (រូបថត liverpoolfc.com)
ក្លិបញញួរយក្ស បានរាយការណ៏ថា ពួកគេនឹងពិចារណានាំយកកីឡាករអន្តរជាតិអង់គ្លេស វ័យ២៨ឆ្នាំ ទៅចូលរួមក្រុមនៅរដូវកាលថ្មីនេះ ខណៈដែលលោកគ្រូបង្វឹក សាម អាឡាដាយ (Sam Allardyce) មានគម្រោងចង់ពង្រឹងក្រុម នៅក្នុងកីឡាដ្ឋានអ័បតុនផាក (Upton Park) បន្ថែមទៀត។
វែសហេម បានទិញយកកីឡាកររបស់ក្រុមលីវើភូល បាន១រូបហើយ ពោលគឺគេបានទិញខ្សែប្រយុទ្ធអេនឌី ខារ៉ូល (Andy Carroll) [...]