All Articles of MONOROOM.info

សម្ភាស​ហង្ស ពុទ្ធា៖ របៀប​បែង​ចែក​អាសនៈ និង​វិធី​បង្គ្រប់​សម្លេង​ក្នុង​មណ្ឌល

សម្ភាស​ហង្ស ពុទ្ធា៖ របៀប​បែង​ចែក​អាសនៈ និង​វិធី​បង្គ្រប់​សម្លេង​ក្នុង​មណ្ឌល

ភ្នំពេញ៖ បន្ទាប់ពីការប្រកាសលទ្ធផល របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃច័ន្ទទី១២ខែសីហានេះ ម្ចាស់ឆ្នោត រួមនឹងអ្នកតាមដានសភាពការណ៍កម្ពុជា នៅមិនទាន់ដឹងថា ចំនួន​អសនៈដែលត្រូវចែកទៅឲ្យគណបក្ស ដែល​ត្រូវបានពលរដ្ឋបោះឆ្នោតឲ្យ មានចំនួនប៉ុន្មាននៅឡើយ។ ដើម្បីយល់ពីប្រព័ន្ទបែកចែកអសនៈនេះ មនោរម្យព័ងអាំងហ្វូ បានជួបជាមួយលោក ហង្ស ពុទ្ធា នាយកអង្គការ និចហ្វិក (NICFEC) ដើម្បីបង្ហាញពីការគណនា រកចំនួនអាសនៈទៅតាម​បណ្ឌលខេត្ត-ក្រុងនីមួយៗ ដែលគណបក្សត្រូវទទួលបានក្នុងរដ្ឋសភា។


ការអនុម័ត្ររបស់រដ្ឋសភា លើគម្រោងរបស់រដ្ឋាភិបាល ថ្ងៃទី១៥ខែកុម្ភះ។ MONOROOM.info photo/ O.Vary។

កម្ពុជា បានជ្រើសរើសយកប្រព័ន្ធបោះឆ្នោតបែប«សមាមាត្រ»។ ប្រព័ន្ធនេះមានន័យថា អ្នក ឈរជាតំណាងរាស្រ្តទាំងអស់ [...]

«អាយហ្វូន ៥អេស» នឹង​ប្រកាស​ចេញ​លក់​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា

«អាយហ្វូន ៥អេស» នឹង​ប្រកាស​ចេញ​លក់​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា

ក្រុមហ៊ុនអ័បផល (Apple) បានចេញកាលវិភាគ ប្រកាសចេញទូរស័ព្ទដៃស៊េរីទំនើបចុងក្រោយ «អាយហ្វូន ៥អេស» (iPhone 5S) នៅថ្ងៃទី១០ ខែកញ្ញាខាងមុខ។


រូបរាងពីខាងក្រោយរបស់ទូរស័ព្ទទំនើបអាយហ្វូន សេរី ៥។ (រូបថត MONOROOM.info/ D. KEO)

កន្លងមកយើងឃើញថា «អាយហ្វូន ៥» (iPhone 5) បានប្រកាសចេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ ហើយ​បាន​ចេញលក់នៅថ្ងៃទី២១ ខែកញ្ញា ខណៈដែល «អាយហ្វូន ៤អេស» (iPhone 4S) ប្រកាសចេញកាលពីថ្ងៃទី០៤ ខែតុលា នឹង​ចេញលក់ជាផ្លូវការនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១។

ដូច្នេះស៊េរីអាយហ្វូនបន្ទាប់នេះ ក៏អាចនឹងមានភាពស្រដៀងគ្នាដែរ វានឹងចរាចរណ៏លើទីផ្សារនៅថ្ងៃទី១៩ ខែកញ្ញា បើវា​ពិត​ជាប្រកាសចេញនៅថ្ងៃទី១០ ខែកញ្ញាពិតមែន។

ទទឹមនឹងការប្រកាសចេញនូវ «អាយហ្វូន ៥អេស» [...]

ទេព នីថា៖ គណៈកម្មការ​ចម្រុះ​មិន​អាច​បង្កើត​បាន​ទេ

ទេព នីថា៖ គណៈកម្មការ​ចម្រុះ​មិន​អាច​បង្កើត​បាន​ទេ

ការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោត ទំនងជាមិនអាចបង្កើតទៅ​រួចនោះទេ នេះបើយោងលើការអះអាងរបស់លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។


លោកទេព នីថា អគ្គលេខាធិការ របស់គ.ជ.ប.។ (រូបថត O.Vary/ MONOROOM.info)

លោក ទេព នីថា បានបញ្ជាក់អះអាង ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ជាថ្មីឡើងវិញនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣​នេះថា៖ «គណៈកម្មការចម្រុះមិនអាចង្កើតបានទេ ព្រោះការទាមសមាសភាព ក្នុងគណៈកម្មការចម្រុះនៅក្រៅ​សមត្ថកិច្ច​របស់ គ.ជ.ប»។ អគ្គលេខាធិការរូបនេះ បានពន្យល់ថា គ.ជ.ប បានព្យាយាមជម្រុញ ការបង្កើតគណៈកម្មការចម្រុះនេះ ចំនួនពីរលើកមកហើយ តែមិនទទួលបានជោគជ័យនោះទេ។

លោកបន្តថា ដូចច្នេះ គ.ជ.ប [...]

ក្រុម​ការងារ​កម្ពុជា​ដើម្បី​សន្តិភាព សរសេរ​លិខិត​ទៅ អ.ស.ប រឿង​ចិន​ឲ្យ​អាវុធ​ខ្មែរ

ក្រុម​ការងារ​កម្ពុជា​ដើម្បី​សន្តិភាព សរសេរ​លិខិត​ទៅ អ.ស.ប រឿង​ចិន​ឲ្យ​អាវុធ​ខ្មែរ

ភ្នំពេញៈ ក្រុមការងារកម្ពុជាដើម្បីសន្តិភាព បានសរសេរលិខិតចំហរមួយ ទៅអង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យ​អង្គការសហប្រជាជាតិ ពិនិត្យឡើងវិញចំពោះប្រទេសចិន ដែលបានផ្តល់អាវុធមកកម្ពុជា នៅគ្រាដែលកម្ពុជា​កំពុងជាប់​គាំងនយោបាយ ក្រោយការបោះឆ្នោត។


ផ្លាកផ្សាយបង្ហាញ ពីប្រទេសកម្ពុជាលែងត្រូវការកាំភ្លើងទៀតហើយ។ (រូបថត MONOROOM.info)

លិខិតចំហររបស់ក្រុមការងារកម្ពុជាដើម្បីសន្តិភាព កាលពីថ្ងៃចន្ទបានផ្ញើរទៅអង្គការសហប្រជាជាតិ ដោយបាន​លើក​ឡើង​ថា ប្រហែលពីរសប្តាហ៏កន្លងមកនេះ ប្រទេសចិនបានផ្តល់កាំភ្លើងដៃចំនួន ១០០០ដើម និងគ្រាប់កាំភ្លើងចំនួន ៥០០០០​គ្រាប់ ឲ្យអគ្គស្នងការនគរបាលជាតិ តាមរយៈរដ្ឋាភិបាលកម្ពុជា។ លិខិតនោះបានលើកឡើងទៀតថា ៖ «ទង្វើនេះ គឺមិន​ត្រឹមត្រូវនិងមិនអាចទទួលយកបាន [...]

ព្រីមែលីក បំពាក់​បច្ចេកវិទ្យា​បន្ទាត់​ទី នៅ​រដូវ​កាល​ថ្មី​នេះ

ព្រីមែលីក បំពាក់​បច្ចេកវិទ្យា​បន្ទាត់​ទី នៅ​រដូវ​កាល​ថ្មី​នេះ

រដូវកាលបាល់ទាត់ព្រីមែលីក (Premier League) ឆ្នាំ ២០១៣-២០១៤ ដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៏នេះ នឹងក្លាយ​ជា​ប្រវត្តិសាស្ត្របាល់ទាត់ថ្មីមួយទៀត ខណៈដែលបច្ចេកវិទ្យាបន្ទាត់ទី (Goal-line technology) នឹងដាក់ដំណើរជាផ្លូវការ​លើក​ដំបូង។


ម៉ាស៊ីនដែលចាំពិនិត្យថតពីគ្រាប់បាល់។ (រូបថត Reuters)

ប្រព័ន្ធបចេ្ចកវិទ្យានេះ ត្រូវបានដាក់សាកល្បងនៅក្នុងការប្រកួត ហ្វីហ្វាក្លិបវើលខាប់ (FIFA Club World Cup) នៅ​ប្រទេស​ជប៉ុន កាលពីឆ្នាំមុន និងបានដាក់នៅក្នុងការប្រកួត ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) នៅប្រទេសប្រេស៊ីលថ្មីៗ​នេះផងដែរ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៏ធំៗទាំង២នោះ ពុំមានគ្រាប់បាល់ណា ដែលកាត់សេចក្តីពុំដាច់ស្រេចនោះឡើយ។

ដូច្នេះប្រព័ន្ធបច្ចេកវិទ្យានេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...