All Articles of MONOROOM.info

ក្ដាបញ្ជា «អិលជី ជីផេដ» នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​កញ្ញា​ដែរ

ក្ដាបញ្ជា «អិលជី ជីផេដ» នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​កញ្ញា​ដែរ

ក្រុមហ៊ុនអិលជី (LG) របស់កូរ៉េខាងត្បូង នឹងធ្វើការបង្ហាញនូវ ក្ដាបញ្ជាដើជាមួយប្រព័ន្ធអេនដ្រយ (Android Tablet) ស៊េរីថ្មី​មួយទៀត នៅ​ដើម​ខែក្រោយ ក្នុងព្រឹត្តិការណ៏ អាយអេហ្វអេ២០១៣ (IFA 2013) ដែលមានឈ្មោះថា «អិលជី ជីផេដ» (LG G Pad)។


ក្ដាបញ្ជារបស់ក្រុមហ៊ុនអិលជី របស់ប្រទេសកូរ៉េខាងត្បូង។ (រូបថតជំនួស របស់ក្រុមហ៊ុន)

បន្ទាប់ពីប្រកាសចេញនូវទូរស័ព្ទដៃវ៉ៃឆ្លាត «អិលជី ជី២» (LG G2) កាលពីពេលថ្មីៗនេះរួចមក អិលជី នឹងបង្វែរការចាប់​អារម្មណ៏របស់ខ្លួន ទៅកាន់ក្ដាបញ្ជាប្រើប្រព័ន្ធអេនដ្រយវិញម្តង។ បើតាមសេចក្តីរាយការណ៏បានឲ្យដឹងថា ក្រុមហ៊ុននឹង​ធ្វើការបង្ហាញក្ដាបញ្ជា «អិលជី ជីផេដ» នៅក្នុងព្រឹត្តិការណ៏ អាយអេហ្វអេ២០១៣ ដើមខែកញ្ញាតែម្តង។

មុនពេលគម្រោងបង្ហាញក្ដាបញ្ជាស៊េរីថ្មីនេះ [...]

សុខ ទូច៖ វិបត្តិ​នយោបាយ​នៅ​មាន​ច្រក​ចេញ តែ​ជីវិត​ប្រជា​ពលរដ្ឋ​ស្លាប់​ហើយ​មិន​រស់​វិញ​ទេ

សុខ ទូច៖ វិបត្តិ​នយោបាយ​នៅ​មាន​ច្រក​ចេញ តែ​ជីវិត​ប្រជា​ពលរដ្ឋ​ស្លាប់​ហើយ​មិន​រស់​វិញ​ទេ

ស្ថានការណ៍នយោបាយ នៅកម្ពុជាបច្ចុប្បន្ននេះកំពុងឡើងកំដៅ ដោយសារតែគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្រ្គោះជាតិរហូតមកដល់ពេលនេះ នៅតែមិនទាន់មានការចរចារត្រូវរូវគ្នា ដើម្បីទម្លាយភាពទាល់ច្រកនយោបាយ ក្រោយ​ការបោះឆ្នោតនៅឡើយ។


រថពាសដែក ដែលត្រូវបានគេ យកមកពង្រាយ នៅជុំវិញច្រកចូលសំខាន់ៗនៃរាជធានីភ្នំពេញ។ (រូបថត siv channa)

តាមរយៈលិខិតឆ្លើយឆ្លងគ្នារវាលោក ជាម យៀប និងលោក សុន ឆ័យ កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ គេអាច​យល់បានថាវិបត្តិនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតនៅតែមិនទាន់រកច្រកចេញរួច។ ភាពទាល់ច្រកបានកើតឡើង ក៏ព្រោះតែលក្ខខណ្ឌក្នុងការបង្កើតគណៈកម្មការចម្រុះ ស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោត មិនត្រូវ​បាន​ឯកភាពដោយគណបក្សទាំងពីរ។

[...]
តឺនីស៖ ធ្សុងហ្គា ដក​ខ្លួន​ពី​​ការ​ប្រកួត «យូអេសអូផិន»

តឺនីស៖ ធ្សុងហ្គា ដក​ខ្លួន​ពី​​ការ​ប្រកួត «យូអេសអូផិន»

កីឡាករវាយតឺនីសឯកត្តជនបុរស លេខ១របស់បារាំង ចូវីលហ្វ្រេដ ធ្សុងហ្គា (Jo-Wilfried Tsonga) នឹងមិនចូលលេង ក្នុង​ការប្រកួតពានរង្វាន់ដ៏ធំ យូអេសអូផិន (US Open) ដែលនឹងត្រូវចាប់ផ្តើមនៅចុងខែសីហានេះឡើយ ខណៈដែល​គាត់មិន​ទាន់ជាសាសស្បើយពីរបួសជង្គង់។


កីឡាករវាយតឺនីស ចូវីលហ្វ្រេដ ធ្សុងហ្គា ជាជើងឯករបស់ប្រទេសបារាំង។ (រូបថត newyorkobservertennis.com)

កីឡាករវ័យ២៨ឆ្នាំ បានប្រាប់ដល់កាសែត អិលអេឃ្វីប (L'Equipe) កាលពីថ្ងៃព្រហស្បតិ៏ថា៖ «ខ្ញុំនឹងមិនទៅចូលរួម​ក្នុង​ព្រឹត្តិការណ៏យូអេសអូផិន ដែលចាប់ផ្តើមនៅថ្ងៃទី២៦ ខែសីហានោះទេ។ ថ្ងៃនេះខ្ញុំត្រូវតែធ្វើការព្យាបាលឲ្យបានល្អ ហើយ​ទោះជាយ៉ាងណាខ្ញុំក៏មិនអាចជាសាសស្បើយបាន១០០% ឲ្យទាន់ការប្រកួតនោះដែរ។»

គាត់បានបន្តថា៖ «ខ្ញុំគិតថា [...]

ម៉ែនញូ៖ ដេវីដ ម៉យ រិះគន់​កាល​វិភាគ​ប្រកួត

ម៉ែនញូ៖ ដេវីដ ម៉យ រិះគន់​កាល​វិភាគ​ប្រកួត

គ្រូបង្វឹកក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោក ដេវីដ ម៉យ (David Moyes) បាន​និយាយ​ថា គាត់យល់ឃើញថាការចាប់ផ្តើមប្រកួតដំបូងរបស់ក្លិបគាត់ នៅរដូវកាលនេះ ពិតជារឿងមួយមិនគួរឲ្យជឿ។


លោក ដេវីដ ម៉យ គ្រូបង្វឹកថ្មីរបស់ក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត។ (រូបថត Pa Photos)

នៅក្នុងចំណោម៥ប្រកួតដំបូង នៃក្របខ័ណ្ឌព្រីមែលីក (Premier League) ក្រុមម្ចាស់ជើងឯក ម៉ែនញូ នឹងត្រូវប៉ះក្រុមខ្លាំងៗ​ដូចជា៖ ឆែលស៊ី (Chelsea), ម៉ែនឆេស្ទើ ស៊ីធី (Manchester City) និងធ្វើដំណើរទៅប៉ះហង្សក្រហម លីវើភូល (Liverpool) នាកីឡាដ្ឋាន អេនហ្វៀល (Anfield) ទៀត។

លោកម៉យ បាននិយាយថា៖ «ខ្ញុំយល់ថា វាជាផ្លូវដ៏លំបាកមួយ ហើយវាពិតជាមិនគួរឲ្យជឿថា វាជាការចាប់ឆ្នោត [...]

ស៊ីធីអេច ទិញ​សិទ្ធ​ផ្តាច់​មុខ ​ផ្សាយ​បន្ត​ផ្ទាល់​បាល់​ទាត់​ព្រីមែលីក​៣​រដូវ​កាល

ស៊ីធីអេច ទិញ​សិទ្ធ​ផ្តាច់​មុខ ​ផ្សាយ​បន្ត​ផ្ទាល់​បាល់​ទាត់​ព្រីមែលីក​៣​រដូវ​កាល

ក្រុមហ៊ុនទូរទស្សន៏ខ្សែកាបដ៏ធំរបស់ថៃ (Cable Thai Holdings) ឬហៅកាត់ថា «ស៊ីធីអេច» (CTH) បានទិញសិទ្ធផ្តាច់ ក្នុង​ការផ្សាយបន្តផ្ទាល់បាល់ទាត់លីកកំពូលរបស់អង់គ្លេស ព្រីមែលីក (Premier League) ក្នុងកិច្ចសន្យា ៣រដូវកាល ចាប់​ពី​រដូវកាល ២០១៣-២០១៤ ដល់រដូវកាល ២០១ ៥-២០១៦។


ពិធីប្រកាសផ្លាកសញ្ញាក្រុមហ៊ុនថ្មី របស់ស៊ីធីអេច ថៃ។ (រូបថត ក្រុមហ៊ុន)

ស៊ីធីអេច មានជាង៣០០ប៉ុស្តិ៏ ហើយក្រុមហ៊ុនមាន២សេវាកម្ម មានខ្សែកាបអ៊ុបទិក នឹងសេវាកម្មអ៊ីនថើណែត។ កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុនដ៏ធំសម្បើមមួយនេះ បានទិញសិទ្ធផ្សាយបាល់ទាត់អង់គ្លេស ដែលយើងហៅកាត់ថា «អ៊ីភីអិល» (EPL) សម្រាប់ ៣ប្រទេសនៅអាស៊ីអាគ្នេយ៏ ដែលមានប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ប៉ុស្ត៏ដែលធ្លាប់ផ្សាយបាល់ទាត់អង់គ្លេសព្រីមែលីកកន្លងមកដូចជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...