All Articles of MONOROOM.info

ព្រីមែលីក៖ មើល​អ្នក​ជំនាញ​ព្យាករណ៏​ក្រុម​ខ្លាំងៗ នៅ​រដូវ​កាល​ថ្មី

ព្រីមែលីក៖ មើល​អ្នក​ជំនាញ​ព្យាករណ៏​ក្រុម​ខ្លាំងៗ នៅ​រដូវ​កាល​ថ្មី

ចង់ដឹងថាអ្នកជំនាញ ខាងកីឡាបាល់ទាត់ឆ្នើមៗ ប្រចាំនៅស្ថានីយទូរទស្សន៏ ឬកាសែតធំៗ នៅប្រទេសអង់គ្លេស ធ្វើការ​ព្យាករណ៏ពីក្រុមខ្លាំងៗ នៅក្នុងក្របខ័ណ្ឌព្រីមែលីក រដូវកាលថ្មីនេះយ៉ាងណាខ្លះនោះ សូមមើលនូវទស្សនៈរបស់​គាត់​ទាំងអស់ ខាងក្រោមដូចតទៅ៖


លោក សឺ អាឡិច ហ្វឺគើសិន អតីតគ្រូបង្វឹករបស់ក្រុមមែនឆេស្ទើ យូណាយធីត នៅពេលលើកពានព្រីមែលីក ឆ្នាំ២០១២។

១. ជេមី ខារ៉ាហ្គឺ (Jamie Carragher)
អតីតកីឡាករខ្សែការពារឆ្នើមរបស់ក្រុម លីវើភូល (Liverpool) ដែលទើបតែប្រកាសចូលនិវត្តន៏កាលពីរដូវកាលមុន និង​ក្លាយខ្លួនជាអ្នកវិភាគកីឡាបាល់ទាត់នោះ បានព្យាករណ៏ថា៖ ក្រុមតោខៀវឆែលស៊ី (Chelsea) នឹងក្លាយជា​ម្ចាស់​ជើង​ឯក ខណៈដែលក្រុមកំពូលៗទាំង៤ នឹងមានក្រុម៖ ១. ឆែលស៊ី, ២. [...]

សម្ភាស​យ៉ង់ គឹមអេង៖ សារជាតិ​នៃ​យន្តការ​ដោះស្រាយ​បណ្តឹង​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត

សម្ភាស​យ៉ង់ គឹមអេង៖ សារជាតិ​នៃ​យន្តការ​ដោះស្រាយ​បណ្តឹង​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត

ភ្នំពេញ៖ នៅពេលដែលគណបក្សនយោបាយណាមួយ មិនពេញចិត្តចំពោះការរៀបចំ របស់គណកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) គណបក្សនោះអាចស្វែងរកដំណោះស្រាយ តាមរយៈការប្តឹងទៅគ.ជ.ប ផ្ទាល់ជាជំហានទីមួយ និងជា​ចុងក្រោយប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលមួយសម្រេចបិទផ្លូវតវ៉ា។ តើយន្ដការទាំងពីរនេះ អាចដោះ​ស្រាយវិបត្តិនយោបាយសព្វថ្ងៃ ដែលដូចជាបានជាប់គាំងទៅហើយនេះបានឬទេ? មនោរម្យព័ងអាំងហ្វូ បានជួប​សម្ភាស​ជា​មួយមន្ត្រីអ្នកច្បាប់មួយរូប ពីខាងសង្គមស៊ីវិល ដើម្បីស្វែងរកចម្លើយទាក់ទងនឹងបញ្ហាខាងលើ។


រូបគំនូរកំប្លែងរបស់អង្គការខមហ្វ្រែល។

គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា បានចោទ គ.ជ.ប ថាមិនទាន់អនុវត្ត ឬបំពេញតួនាទី​របស់ខ្លូនប្រកបដោយសុចរិតភាព [...]

ទូរស័ព្ទ​ដៃ «ស៊ាំស្ស៊ុង ហិនណែស៊ី» អេក្រង់​២ ប្រកាស​ចេញ​ជា​ផ្លូវ​ការ

ទូរស័ព្ទ​ដៃ «ស៊ាំស្ស៊ុង ហិនណែស៊ី» អេក្រង់​២ ប្រកាស​ចេញ​ជា​ផ្លូវ​ការ

ក្រុមហ៊ុនស៊ាំស្ស៊ុងចិន (Samsung China) បានធ្វើការប្រកាសចេញជាផ្លូវការ នូវទូរស័ព្ទដៃស៊េរីទំនើបមួយ មានឈ្មោះថា «ស៊ាំស្ស៊ុង ហិនណែស៊ី» (Samsung Hennessy) ជាមួយនឹងអេក្រង់២, ស៊ីម២ និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៏ អេនដ្រយ (Android)។

«ស៊ាំស្ស៊ុង ហិនណែស៊ី» ជាប្រភេទទូរស័ព្ទដៃបើកបិទ (flip-phone) ដែលមានអេក្រង់ចំនួន២ ទំហំ ៣.៣អ៊ីញដូចគ្នា (ក្នុង១, ក្រៅ១) ហើយពួកគេអាចបង្ហាញរូបភាពបានទំហំធំបំផុតបាន ៣២០ X ៤៨០ភិចស្យែល។

ម៉ាស៊ីនរបស់វា (CPU) មានទំហំ ១.២ជីហ្គាអែក ប្រភេទឌូខរ (quad-core) ហើយមានអង់ចងចាំ (RAM) ទំហំ ១ជីហ្គាបៃ ដែលអាចឲ្យវាដំណើរការលើប្រព័ន្ធអេនដ្រយ ៤.១ ជីលីបីន (Android 4.1 [...]

ហ្គេម៖ «ផ្លែនស្ស៊ូមប៊ី២» អាច​ដំណើរការ​លើ អាយ​អូ​អេស​ហើយ

ហ្គេម៖ «ផ្លែនស្ស៊ូមប៊ី២» អាច​ដំណើរការ​លើ អាយ​អូ​អេស​ហើយ

ទីបំផុតហ្គេម «ផ្លែនស្ស៊ូមប៊ី២» (Plants vs. Zombies 2) ដែលជាហ្គេមមួយ មានប្រជាប្រិយភាពបំផុត  ក្នុងរយះពេល៤ឆ្នាំ ចុងក្រោយនេះ បានប្រកាសថាអាចដំណើរការលើឧបករណ៏ ដែលដំណើរការដោយប្រព័ន្ធដំណើរការ អាយអូអេស (iOS) ហើយ ខណៈដែលវាអាចអនុញ្ញាតឲ្យអ្នកចូលចិត្តលេងហ្គេមនេះ អាចទាញយកបាននៅលើ អាយហ្វូន (iPhone), អាយផេដ (iPad) និង អាយផដ (iPod)។


រូបភាពដកស្រង់ពីឈុតឆាកមួយ នៅក្នុងហ្គេម «ផ្លែនស្ស៊ូមប៊ី២»។

ហ្គេម «ផ្លែនស្ស៊ូមប៊ី២» នេះ ជាប្រភេទហ្គេម ដែលតម្រូវឲ្យអ្នកលេងមានភាពប៉ិនប្រសព្វក្នុងការរៀបចំ និងចេះប្រើប្រាស់​ដំណាំរុក្ខជាតិឲ្យត្រូវទៅតាមកាលៈទេសៈ ដើម្បីការពារពពួកខ្មោចស្ស៊ូមប៊ី កុំឲ្យវាចូលដល់មាត់ទ្វារផ្ទះ។ ជាមួយនឹង​ការ​ប្រកាសចេញលើអាយអូអេសនេះ «ផ្លែនស្ស៊ូមប៊ី២» [...]

លីវើភូល ត្រៀម​៣០​លាន​ផោន ដើម្បី​ទិញ​កីឡាករ​ប្រេស៊ីល វីលែន

លីវើភូល ត្រៀម​៣០​លាន​ផោន ដើម្បី​ទិញ​កីឡាករ​ប្រេស៊ីល វីលែន

ក្រុមហង្សក្រហម លីវើភូល (Liverpool) កំពុងតែត្រៀមខ្លួនប្រជែងយកឈ្នះក្រុម ទតិនហេម (Tottenham) និងក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុងការទិញខ្សែបម្រើអន្តរជាតិប្រេស៊ីល វីលែន (Willian) តម្លៃ ៣០លាន​ផោន។


កីឡាករ វីលែន ខ្សែបម្រើអន្តរជាតិសញ្ជាតិប្រេស៊ីល។ (រូបថត Reuters)

ក្លិបលីវើភូល និងក្លិបទតិនហេម សុទ្ធតែបានចូលទៅចរចារជាមួយនឹងខ្សែបម្រើ វីលែន របស់ក្រុម អេនស្សី ម៉ាខាចកាឡា (Anzhi Makhachkala) ដូចគ្នា ប៉ុន្តែកីឡាករវ័យ២៥ឆ្នាំ ហាក់ដូចជាមានទំនោរចង់ផ្ទេរទៅកាន់កីឡាដ្ឋាន អេនហ្វៀល (Anfield) របស់ក្រុមហង្សក្រហមជាង។

បើលីវើភូល អាចទិញបានខ្សែបម្រើឆ្នើមពូកែញ៉ាក់រូបនេះ វីលែននឹងក្លាយជាកីឡាករថ្លៃជាងគេបំផុតលំដាប់ទី២ នៅក្នុង​ប្រវត្តិសាស្ត្រក្លិប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...