All Articles of MONOROOM.info

លីវើភូល៖ «ចនសិន» ត្រូវ​សម្រាក​បន្ទាប់​ពី​របួស ពេល​ប៉ះ​ម៉ែនញូ

លីវើភូល៖ «ចនសិន» ត្រូវ​សម្រាក​បន្ទាប់​ពី​របួស ពេល​ប៉ះ​ម៉ែនញូ

ក្លិបលីវើភូល (Liverpool) ពុំទាន់កំណត់មាត្រដ្ឋានពេលវេលាច្បាស់លាស់នៅឡើយទេ សម្រាប់ការត្រឡប់មកវិញ​របស់​កីឡាករ ហ្គាឡិន ចនសិន (Glen Johnson) បន្ទាប់ពីខ្សែការពារស្លាបស្តាំរូបនេះ របួសគ្រេចកជើង កំឡុងការប្រកួតយក​ជ័យជំនះលើក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) កាលពីថ្ងៃអាទិត្យ។


កីឡាករ ហ្គាឡិន ចនសិន របស់ក្រុមបាល់ទាត់អង់គ្លេស លីវើភូល។ (រូបថត ក្លិបលីវើភូល)

កីឡាករអន្តរជាតិអង់គ្លេស វ័យ២៩ឆ្នាំ បានដូរចេញនៅនាទីទី៧៨ ខណៈដែលក្រុមលីវើភូល បំបាក់ម៉ែនញូ ១-០ ហើយ​គាត់ត្រូវពាក់បន្ទះការពារស្រោបជើង នៅពេលដែលចាកចេញពីកីឡាដ្ឋាន អេនហ្វៀល (Anfield)។

ចនសិន បានរងរបួស ក្រោយពេលប៉ះទង្គិចគ្នាមួយទំហឹង ជាមួយនឹងកីឡាករខ្សែការពារស្លាបឆ្វេងរបស់ម៉ែនញូ ផាទ្រីស អេវើរ៉ា (Patrice Evra) [...]

បទ​រាយការណ៍៖ ទិដ្ឋភាព​ចម្លែកៗ ពី​សវនាការ​សាធារណៈ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

បទ​រាយការណ៍៖ ទិដ្ឋភាព​ចម្លែកៗ ពី​សវនាការ​សាធារណៈ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកសវនាការជំនុំជំរះ លើករណីបណ្តឹងនៃការបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិ​ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៤ ខែកញ្ញានេះ។ នេះជាសវនាការលើកទីពីរ បន្ទាប់ពីខេត្តក្រចេះដែលត្រូវបានស្ថាប័នច្បាប់​កំពូលមួយនេះ កាត់ឲ្យគណបក្សសង្គ្រោះជាតិចាញ់ក្តី បិទទ្វាតវ៉ា តាមរយៈការតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជា​បានការទាំងមូល។


សំណាងហើយដែលវាលស្មៅ នៅក្រុមប្រឹក្សាធម្មនុញ្ញល្អស្អាត អាចអង្គុយបាន ! (រូបថត MONOROOM.info/ O. Vary)

សូមរម្លឹកថាកាលពីថ្ងៃទី១ ខែកញ្ញា មុនពេលបើកសវនាការនៅវិមាន«ស» ក្នុងវិមានរដ្ឋចំការមន (ព្រឹទ្ធសភាជាតិ) គេ​សង្កេតឃើញ មានការដាក់កងកម្លាំងប្រដាប់អាវុធនៅច្រកទ្វាចូលខាងមុខ និងខាងក្រោយមានចំនួនមិនតិចជាង៣០នាក់ និងផ្នែកខាងក្នុងមានចំនួនជាង១០នាក់ [...]

អង្គការ​លើក​លែង​ទោស​អន្តរជាតិ៖ មិន​ត្រូវ​បំភ្លេច យ៉ោម បុប្ផា នោះ​ទេ

អង្គការ​លើក​លែង​ទោស​អន្តរជាតិ៖ មិន​ត្រូវ​បំភ្លេច យ៉ោម បុប្ផា នោះ​ទេ

អង្គការលើកលែងទោសអន្តរជាតិ ហៅជាភាសាអង់គ្លេសថា Amnesty International បានចេញសេចក្ដីថ្លែងការណ៍​នៅថ្ងៃ​ទី០៣ខែសីហានេះ ទាមទារឲ្យអាជ្ញាធរដោះលែង សកម្មជនការពារសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាន អ្នកស្រី យ៉ោម បុប្ផា ដែលបានជាប់ទោសក្នុងពន្ធនាគារ មកទល់នឹងថ្ងៃនេះ មានរយៈពេល១ឆ្នាំហើយ បើគិតពីថ្ងៃចាប់ខ្លួន នៅថ្ងៃទី០៤ខែកញ្ញា​ឆ្នាំ២០១២នោះមក។


តំណាងពីររូបជាជនជាតិកូរ៉េ របស់អង្គការលើកលែងទោសអន្តរជាតិ បានចូលរួមឃ្លាំមើលការទាមទារឲ្យ​ដោះស្រាយបញ្ជា​ដីធ្លីនៅបឹងកក់ កាលពីថ្ងៃទី០២ខែកក្កដាកន្លងទៅ នៅមុខសាលារាជធានី។ (រូបថត MONOROOM.info/ U. Bory)

អ្នកស្រី យ៉ោម បុប្ផា អាយុ៣០ឆ្នាំ និងមានកូនប្រុសម្នាក់ផងនោះ ត្រូវបានតុលាការសាលាដំបូងកាត់ទោស ក្នុងអំឡុង​ខែ​ធ្នូរ​ឆ្នាំ២០១២ [...]

មីក្រូសូហ្វ ទិញ​យក​ផលិតផល និង​សេវាកម្ម របស់​ណូគៀ

មីក្រូសូហ្វ ទិញ​យក​ផលិតផល និង​សេវាកម្ម របស់​ណូគៀ

ក្រុមហ៊ុន មីក្រូសូហ្វ (Microsoft) នឹងទិញយករាល់ផលិតផល (devices) និងសេវាកម្ម របស់ក្រុម ណូគៀ (Nokia) ដែល​រួម​មានទាំងសេវាកម្មផែនទី (mapping services) ថែមទៀត ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណ ៧.២ពាន់លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បីពង្រីកទីផ្សារខាងទូរស័ព្ទដៃវ៉ៃឆ្លាតរបស់ខ្លួន។


លោក ស្តេហ្វិន អេឡុប នៃក្រុមហ៊ុន ណូគៀ និង លោក ស្តីវ បលមឺ នៃក្រុមហ៊ុនមីក្រូសូហ្វ នៅពេលប្រកាស​ចេញទូរស័ព្ទ​វីនដូវហ្វូន កាលពីថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១១។ (រូបថត AP)

ក្រុមហ៊ុនកម្មវិធីយក្ស (software) នឹងចំណាយ ៥ពាន់លានដុល្លារ សម្រាប់គ្រប់ផលិតផលទូរស័ព្ទដៃរបស់ណូគៀទាំងអស់ និង ២.២ពាន់លានដុល្លារទៀត សម្រាប់ការទិញយកកម្មសិទ្ធិប៉ាតង់ (របស់ណូគៀ)។

[...]
នាយក​រដ្ឋមន្ត្រី​វៀតណាម​អរគុណ ហ៊ុន សែន ដែល​បាន​ជួយ​ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជា

នាយក​រដ្ឋមន្ត្រី​វៀតណាម​អរគុណ ហ៊ុន សែន ដែល​បាន​ជួយ​ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជា

កាសែតផ្លូវការបស់វៀតណាម ទើបនឹងចេញផ្សាយនូវអត្ថបទមួយរបស់ខ្លួន ស្ដីពីជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក ងីយេន តាន់ដុង (Nguyên Tân Dung) ជាមួយដៃគូសន្ទនាកម្ពុជារបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ​ច័ន្ទទី០២ខែសីហាកន្លងមកនេះ នាទីក្រុងណានណីង ប្រទេសចិន ក្នុងឱកាសអញ្ជើញចូលរួមក្នុងជំនួបកំពូលលើកទី១០ ស្ដីពីពាណិជ្ជកម្ម និងការវិនិយោគទុនរវាងបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសចិន ហៅកាត់តាមភាសាអង់គ្លេសថា CABIS។ ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណ លោក ហ៊ុន សែន ដែលបានបង្កើតនូវ​លក្ខខ័ណ្ឌល្អ ដល់ពលរដ្ឋវៀតណាមដែលរស់លើទឹកដីកម្ពុជា ដើម្បីពួកគេបានរកទទួលទានចិញ្ចឹមជីវិត ដោយមិនពិបាក។

ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន​ សែន (ខាងឆ្វេង) និងលោក នាយករដ្ឋមន្ត្រីវៀតណាម លោក ងឹយេន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...