នាយក​រដ្ឋមន្ត្រី​វៀតណាម​អរគុណ ហ៊ុន សែន ដែល​បាន​ជួយ​ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជា

កាសែតផ្លូវការបស់វៀតណាម ទើបនឹងចេញផ្សាយនូវអត្ថបទមួយរបស់ខ្លួន ស្ដីពីជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក ងីយេន តាន់ដុង (Nguyên Tân Dung) ជាមួយដៃគូសន្ទនាកម្ពុជារបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ​ច័ន្ទទី០២ខែសីហាកន្លងមកនេះ នាទីក្រុងណានណីង ប្រទេសចិន ក្នុងឱកាសអញ្ជើញចូលរួមក្នុងជំនួបកំពូលលើកទី១០ ស្ដីពីពាណិជ្ជកម្ម និងការវិនិយោគទុនរវាងបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសចិន ហៅកាត់តាមភាសាអង់គ្លេសថា CABIS។ ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណ លោក ហ៊ុន សែន ដែលបានបង្កើតនូវ​លក្ខខ័ណ្ឌល្អ ដល់ពលរដ្ឋវៀតណាមដែលរស់លើទឹកដីកម្ពុជា ដើម្បីពួកគេបានរកទទួលទានចិញ្ចឹមជីវិត ដោយមិនពិបាក។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: September 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាសែតផ្លូវការបស់វៀតណាម ទើបនឹងចេញផ្សាយនូវអត្ថបទមួយរបស់ខ្លួន ស្ដីពីជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក ងីយេន តាន់ដុង (Nguyên Tân Dung) ជាមួយដៃគូសន្ទនាកម្ពុជារបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ​ច័ន្ទទី០២ខែសីហាកន្លងមកនេះ នាទីក្រុងណានណីង ប្រទេសចិន ក្នុងឱកាសអញ្ជើញចូលរួមក្នុងជំនួបកំពូលលើកទី១០ ស្ដីពីពាណិជ្ជកម្ម និងការវិនិយោគទុនរវាងបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសចិន ហៅកាត់តាមភាសាអង់គ្លេសថា CABIS។ ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណ លោក ហ៊ុន សែន ដែលបានបង្កើតនូវ​លក្ខខ័ណ្ឌល្អ ដល់ពលរដ្ឋវៀតណាមដែលរស់លើទឹកដីកម្ពុជា ដើម្បីពួកគេបានរកទទួលទានចិញ្ចឹមជីវិត ដោយមិនពិបាក។

ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន​ សែន (ខាងឆ្វេង) និងលោក នាយករដ្ឋមន្ត្រីវៀតណាម លោក ងឹយេន តាន់ដុង នៅទីក្រុងណានណីង ប្រទេសចិន។ (រូបថត VNA)

កាសែតផ្លូវការ (VNA) នោះបានសរសេរថា លោក ងីយេន បានថ្លែងអបអរសាទរដល់ប្រទេសកម្ពុជា ដែលបានរៀបចំ​ប្រកបដោយ«ជោគជ័យ» នូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទីប្រាំ កាលពីពេលថ្មីៗនេះ ហើយលោក​ក៏​បានរួមចំណែកអបអរសាទរផងដែរ នូវជ័យជំនះសារជាថ្មីទៀត នៃគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាអនុប្រធានគណបក្ស។

តាមលទ្ធផលឆ្នោតដែលប្រកាសដោយ គ.ជ.ប លោកនាយករដ្ឋមន្ត្រីវៀតណាម មានជំនឿ«ជឿជាក់»ថា រដ្ឋសភានិង​រដ្ឋាភិបាលកម្ពុជាថ្មីមួយ នឹងត្រូវបានបង្កើតក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីស្ថិរភាពនិងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា។

«ស្ថិរភាពនិងការអភិវឌ្ឍន៍»នៃព្រះរាជាណាចក្រ ដែលលោកនាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបទៅដៃគូរសន្ទនា​របស់​លោក ថារូបលោក (ហ៊ុន សែន) និងរដ្ឋាភិបាលរបស់លោក នឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីថែរក្សា​ឲ្យបាន​នូវខ្លឹមសារ នៃពាក្យទាំងពីរម៉ាត់នេះ។ ឆ្លៀតក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម នូវរាល់«ជំនួយ»ទាំងឡាយ ដែលប្រទេសវៀតណាមបាន​ធ្វើមក​កម្ពុជា។

បន្ទាប់ពីបានសន្យាថា ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី នៅគ្រប់វិស័យនោះមក លោក ងីយេន តាន់ដុង បានថ្លែងអំណរគុណជាថ្មីទៀត ដល់រដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានបង្កើតនូវលក្ខខ័ណ្ឌដ៏ល្អ សម្រាប់ពលរដ្ឋ​វៀតណាម ដែលរស់នៅលើទឹកដីកម្ពុជា ទទួលបាននូវភាពនឹងនរមួយ ក្នុងការរកទទួលទានចិញ្ចឹមជីវិត ដែលទាំងនោះក៏ជា​ផ្នែកមួយ នៃការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា និងបានបង្ហាញនូវចំណងទាក់ទង«ដ៏ស្អិតរមួត» រវាងប្រទេសទាំងពីរ​នោះ​ដែរ៕

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...