All Articles of MONOROOM.info

ម៉ែនញូ៖ ណានី បន្ត​​កិច្ច​​សន្យា​​ថ្មី ៥​​ឆ្នាំ​​ទៀត

ម៉ែនញូ៖ ណានី បន្ត​​កិច្ច​​សន្យា​​ថ្មី ៥​​ឆ្នាំ​​ទៀត

ខ្សែបម្រើស្លាបក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ណានី (Nani) បានបន្តចុះកិច្ចសន្យា ៥ឆ្នាំទៀត ដែលមានន័យថា គាត់នឹងនៅជាមួយក្លិបបន្តរហូតដល់ ខែមិថុនា ឆ្នាំ២០១៨។


កីឡាករទាល់បាត់ ណានី

ណានី វ័យ២៦ឆ្នាំ រកគ្រាប់បាល់បញ្ចូលទីបាន ៤០គ្រាប់ ក្នុងការប្រកួត ២១៧លើក គិតចាប់ពីគាត់មកចូលរួមជាមួយ​នឹង​ក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League champions) ពីក្រុម ស្ពតធីង លីសបុន (Sporting Lisbon) កាលពី​ឆ្នាំ២០០៧។

គាត់បាននិយាយថា៖ «ការលេងឲ្យក្រុមម៉ែនញូ ជាបទពិសោធន៏ដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ។ នៅពេលដែលខ្ញុំមកដល់ក្លិប ខ្ញុំមិនដែលស្រម៉ៃថា នឹងទទួលបានជោគជ័យដូចនេះទេ។»

កន្លងទៅថ្មីៗនេះ ធ្លាប់មានពាក្យចចាមអារ៉ាមថា កីឡាករអន្តរជាតិព័រទុយហ្គាល់ [...]

តឺនីស៖ ម្ចាស់​ការពារ​ដំណែង​ជើង​ឯក អេនឌី ម៉ួរេ ធ្លាក់​វគ្គ​១​ភាគ​៤

តឺនីស៖ ម្ចាស់​ការពារ​ដំណែង​ជើង​ឯក អេនឌី ម៉ួរេ ធ្លាក់​វគ្គ​១​ភាគ​៤

កីឡាករលំដាប់លេខ១ ចក្រភពអង់គ្លេស និងជាម្ចាស់ការពារដំណែងជើងឯក «យូអេសអូផិន» (US Open) អេនឌី មួរ៉េ (Andy Murray) បានធ្លាក់ក្រោមថ្វីដៃកីឡាករលេខ៩ របស់ស្វីស ស្តែនីស្លាស វ៉ាវរីនកា (Stanislas Wawrinka) ក្នុងវគ្គ​១ភាគ៤ផ្តាច់ព្រ័ត្រ កាលពីថ្ងៃព្រហស្បត៏។


កីឡាករ អេនឌី មួរ៉េ បោកបំបែករ៉ាកែតគាត់ចោល ក្រោពេលប្រកួតចាញ់។ (រូបថត Getty Images)

មួរ៉េ បានចាញ់៣សិតផ្ទួនៗ ដោយលទ្ធផល ៦-៤, ៦-៣ និង ៦-២ នៅក្នុងកីឡាដ្ឋាន អាទថើ អាស (Arthur Ashe Stadium) សហរដ្ឋអាមេរិក។

កីឡាករលេខ៣ពិភពលោក មួរ៉េ បានប្រាប់ដល់វិទ្យុប៊ីប៊ីស៊ី៥ (BBC Radio 5) ថា៖ «វាជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់ខ្ញុំ។ គាត់ (វ៉ាវរីនកា) លេងបានយ៉ាងល្អ ហើយល្អខ្លាំងណាស់។ គាត់វាយចេញ និងធ្វើការវាយបកយ៉ាងលឿន [...]

អេង ឆៃអៀង៖ ដើរ​ចេញ​ពី​សវនាការ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ព្រោះ​តែ​សវនាការ​បែប​«នយោបាយ»

អេង ឆៃអៀង៖ ដើរ​ចេញ​ពី​សវនាការ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ព្រោះ​តែ​សវនាការ​បែប​«នយោបាយ»

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកសវនាការលើកទីបួន និងក៏ជាលើកចុងក្រោយ សម្រាប់ពាក្យបណ្តឹង​នៅខេត្ត​កណ្តាល។ ដោយសង្កេតឃើញថា ការរៀបចំសវនាការ មានលក្ខណៈតឹងតែង រឹតត្បិត បន្ទប់តូចចង្អៀតធ្វើឲ្យតែបាន និង​មិនមានការផ្សាយជាសាធារណៈ លោក អេង ឆៃអៀង តំណាងឲ្យគណបក្សសង្គ្រោះជាតិ និងជាដើមបណ្តឹងដែរនោះ បានដើរចេញពីបន្ទប់សវនាការ ដោយបានចាត់ទុកថាសវនាការនេះ បែបនយោបាយ លោកក៏បានចាត់ទុកថា​សេចក្តី​សម្រេចចុងក្រោយនេះ ក៏ជា«សេចក្តីសម្រេចបែបបយោបាយដែរ»។


សមាជិកទាំង៩រូប របស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងសវនាការរបស់ខ្លួន។ (រូបថត MONOROOM.info/ O. Vary)

បន្ទាប់ពីមានការប្រកាសដោយក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាការជាសាធារណៈ​ លើបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ រួមមានខេត្តក្រចេះ ខេត្តបាត់ដំបង ខេត្តសៀមរាប [...]

«អ៊ិចបក់វ័ន» ចេញ​លក់​នៅ​ចុង​ខែ​វិច្ឆិកា លើ​ទី​ផ្សារ​១៣​ប្រទេស (VDO)

«អ៊ិចបក់វ័ន» ចេញ​លក់​នៅ​ចុង​ខែ​វិច្ឆិកា លើ​ទី​ផ្សារ​១៣​ប្រទេស (VDO)

ក្រុមហ៊ុនមីក្រូសូហ្វ (Microsoft) បានប្រកាសឲ្យដឹងកាលពីថ្ងៃពុធថា ឧបករណ៏លេងហ្គេមជំនាន់បន្ទាប់ «អ៊ិចបក់វ័ន» (Xbox One) នឹងចេញលក់ជាផ្លូវការនៅលើទៅផ្សារពិភពលោកចំនួន ១៣ប្រទេស នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣។


អ៊ិចបក់វ័ន ប្រអប់ហ្គេមចេញថ្មីរបស់ក្រុមហ៊ុន មីក្រូសូហ្វ។ (រូបថត ក្រុមហ៊ុន)

«អ៊ិចបក់វ័ន» នឹងជាឧបករណ៏លេងហ្គេមជំនាន់ថ្មីមួយទៀត របស់ក្រុមហ៊ុនមីក្រូសូហ្វ បន្ទាប់ពី «អ៊ិចបក់៣៦០» (Xbox 360) ដែលបានចេញលក់តាំងតែពីឆ្នាំ២០០៥។ វត្តមានរបស់វាពេលនេះ មានន័យថា វានឹងត្រូវប្រកួតប្រជែងទីផ្សារ​ជា​មួយនឹង «ផ្លេស្តេសិន៤» (PlayStation 4) របស់ក្រុមហ៊ុនសូនី (Sony) ដែលត្រៀមនឹងចេញលក់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនោះផង។

ទីផ្សារទាំង១៣ប្រទេស ដែលចេញលក់ឧបករណ៏លេងហ្គេមជំនាន់ថ្មីដំបូងគេនេះ មានដូចជា៖ [...]

កូដកម្ម​កម្មករ​ដើរ​ជាង​១០​គីឡូមែត្រ មក​ទាមទារ​ឲ្យ​សាលា​រាជធានី​ដោះស្រាយ

កូដកម្ម​កម្មករ​ដើរ​ជាង​១០​គីឡូមែត្រ មក​ទាមទារ​ឲ្យ​សាលា​រាជធានី​ដោះស្រាយ

កម្មករកម្មការិនីប្រមាណពី ៥០០០ ទៅ ៦០០០នាក់ ដែលធ្វើការក្នុងវិស័យកាត់ដេរ ក្នុងប្រទេសកម្ពុជា បានដើរជាក្បួននៅ​ថ្ងៃព្រហស្បត្តិ៍ទី០៥ខែកញ្ញានេះ នៅតាមដងផ្លូវនានាក្នុងទីក្រុងភ្នំពេញ ដើម្បីប្រឆាំងទៅនឹងការបញ្ឈប់ពីការងារ នូវកម្មករ​កម្មការិនីរាប់រយនាក់ ដោយរោងចក្រមួយដែលផលិតសម្លៀកបំពាក់ឲ្យយីហោធំៗ របស់បស្ចឹមលោក។


ការធ្វើកូដកម្មរបស់កម្មករនៃរោងចក្រ អេសអិល ហ្គាមេន ប្រូសេស៊ីង។ (រូបថត Nicolas Axelrod/Getty Images)

បើតាមមន្ត្រីសហជីពបានឲ្យដឹងថា រោងចក្រអេសអិល ហ្គាមេន ប្រូសេស៊ីង (SL Garment Processing) ដែលស្ថិត​ក្រោម​ការគ្រប់គ្រងរបស់ក្រុមហ៊ុនមួយ នៅប្រទេសសាំងហ្គាពួរ ឈ្មោះ អេសអិល អាំងទែណាស៊ីយ៉ូណាល់ ហូឌីង (SL International Holdings) បានបញ្ឈប់បុគ្គលិកកម្មករនយោជិក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...