All Articles of MONOROOM.info

ជន​រង​គ្រោះ​ឲ្យ​រដ្ឋាភិបាល​ថ្មី ចាប់​ជន​ល្មើស​បោក​គ្រាប់​បែក​នៅ​មុខ​រដ្ឋ​សភា​ចាស់​ មក​កាត់​ទោស

ជន​រង​គ្រោះ​ឲ្យ​រដ្ឋាភិបាល​ថ្មី ចាប់​ជន​ល្មើស​បោក​គ្រាប់​បែក​នៅ​មុខ​រដ្ឋ​សភា​ចាស់​ មក​កាត់​ទោស

អស់រយៈពេល១៦ឆ្នាំ ដែលជនរងគ្រោះដោយសារការបោកគ្រាប់បែក នៅមុខមន្ទីរដ្ឋសភាចាស់ (បច្ចុប្បន្នតុលាការកំពូល) កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមិនទាន់ទទួលបានយុត្តិធម៌ ហើយជនល្មើសនៅតែស្ថិតនៅក្រៅ​សំណាញ់ច្បាប់​នៅ​ឡើយ បើគិតមកទល់នឹងពេលនេះ។


អ្នកស្រីពៅ ស៊ីនួន ជនរងគ្រោះរបូសជើងដោយសារគ្រាប់បែកថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ជនរងគ្រោះដោយសារការបោកគ្រាប់បែក នៅមុខមន្ទីរដ្ឋសភាចាស់កាលពីថ្ងៃទី៣០ ខែកញ្ញា ម្សិល​ម៉ិញ​នេះ ក្នុងពីធីបាំងក្សុល និងរាប់បាទ ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់រដ្ឋាភិបាលថ្មី ជួយចាប់​ជន​ដៃដល់ ដើម្បីស្វែងរកយុត្តិធម៌ជូនពួកគាត់ ដែលរស់នៅ [...]

អ្នក​ការសែត​អាជីព៖ រដ្ឋាភិបាល​ថ្មី​ត្រូវ​ពង្រឹង​សមត្ថភាព​អ្នក​នាំ​ពាក្យ​របស់​ខ្លួន

អ្នក​ការសែត​អាជីព៖ រដ្ឋាភិបាល​ថ្មី​ត្រូវ​ពង្រឹង​សមត្ថភាព​អ្នក​នាំ​ពាក្យ​របស់​ខ្លួន

អ្នកការសែតខ្មែរល្បីៗមួយចំនួន បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងនូវសមត្ថភាពរបស់អ្នកនាំពាក្យខ្លួន នៅប្រចាំ​ក្រសួង ឬស្ថាប័ននីមួយៗរបស់រដ្ឋ ត្រូវតាមដានព័ត៌មានឲ្យបានជាប់លាប់ និងត្រូវឆ្លើយជាមួយអ្នកការសែត នៅពេលដែល​ពួកគេសាកសួរ ដោយជៀសវាងប្រើពាក្យថា«មិនដឹង» ចំពោះហេតុការណ៍ដែលបានកើតឡើងនៅក្នុងស្ថាប័នរបស់ខ្លួន។


វេទិកាអ្នកនិពន្ធសារព័ត៌មាន នៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៣ នៅសណ្ឋាគារសាន់វេ។ (រូបថត MONOROOM.info/ O.Bory)

រាជធានីភ្នំពេញ - ថ្លែងនៅក្នុងវេទិកាអ្នកនិពន្ធសារព័ត៌មានក្រោមប្រធានបទ «សម្លឹងមើលប្រទេសកម្ពុជាក្នុងរយៈ ពេល​៥ឆ្នាំខាងមុខ» ដែលរៀបចំធ្វើដោយក្លឹបអ្នកការ សែតកម្ពុជា នៅថ្ងៃនេះ លោក ប៉ែន បូណា [...]

អនុស្សាវរីយ៍​ពី​ការ​ប្រលង​បវរ​កញ្ញា​ពិភពលោក​ឆ្នាំ​២០១៣ (Pic)

អនុស្សាវរីយ៍​ពី​ការ​ប្រលង​បវរ​កញ្ញា​ពិភពលោក​ឆ្នាំ​២០១៣ (Pic)

គួរឲ្យស្ដាយដែរ ដែលស្ត្រីខ្មែរដែលមានរូបសម្ផស្ស ស្អាតល្អឯកជាច្រើន នៅមិនទាន់មានវាសនាអាចទៅបង្អួតរាងរបស់ខ្លួន នៅឆាកអន្តរជាតិបាននៅឡើយ។ តែប្រទេសកម្ពុជានៅតែសង្ឃឹមទុក ថាថ្ងៃនោះនឹងមកដល់ក្នុងពេលណាមួយ។ ខាង​ក្រោម​នេះជា​រូបភាព​មួយ​ចំនួនដែល សុទ្ធសឹងជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ពីកម្មវិធីដ៏ពិសេសនោះ។


នាងមេហ្គាន យ៉ុង បវរកញ្ញាហ្វីលីពីន នៅពេលជាប់ជាបវរកញ្ញាពិភពលោកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៣។ (រូបថត AP)

ទីក្រុងប៉ារីស - ពួកនាងៗ ដែលសុទ្ធសឹងជារាជនីសម្ផស្សមានចំនួន១២៧នាក់ មកពីបណ្ដាប្រទេសនានា នៅជុំវិញ​ពិភពលោក បានមកចូលរួមប្រកួតដើម្បីបន្តតំណែងបររកញ្ញាពិភពលោកឆ្នាំកន្លងទៅ ដែលជាជនជាតិចិន នាងកញ្ញា យូ វេនស៊ៀ (Yu Wenxia)។ [...]

ភ្នំពេញ​​ជាប់​ឈ្មោះ ថា​មាន​តម្លៃ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ថោក​ជាង​គេ

ភ្នំពេញ​​ជាប់​ឈ្មោះ ថា​មាន​តម្លៃ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ថោក​ជាង​គេ

«ទឹកដីអាស៊ី» នៅតែជាតំបន់ដែលផ្ដល់ជូននូវសេវាកម្មសណ្ឋាគារ ដែលមានតម្លៃគួរឲ្យទាក់ទាញ ជាងតំបន់ផ្សេងទៀតក្នុង​ពិភពលោក។ ចំណែកឯទីក្រុងដែលមានតម្លៃស្នាក់នៅ ក្នុងសណ្ឋាគារថោកជាងគេនោះ បានជាប់លេខមករាជធានីភ្នំពេញ​ប្រទេសកម្ពុជាតែម្ដង។ នេះបើតាមការផ្សាយឲ្យដឹងរបស់គេហទំព័រមួយ ដែលមានជំនាញតែខាងសណ្ឋាគារ មានឈ្មោះថា Hotels.com។


សណ្ឋាគារកាំបូឌីយ៉ាណា នៅទីក្រុងភ្នំពេញ។ (រូបថត Tep Kosal)

ទីក្រុងម៉ុងរ៉េអាល់ - ការបង្ហាញទិន្នន័យនៃការប្រៀបធៀបប្រចាំឆ្នាំ បានឈរនៅលើតារាងតម្លៃ (Hotel Price Index) ដែល​គេហទំព័រ​ដ៏ធំមួយនេះ បានដកស្រង់មកវិភាគ សម្រាប់ទិសដៅធ្វើដំណើរកំសាន្ដ ចំនួន១១៤ផ្សេងគ្នានៃពិភពលោក ក្នុង​ឆរមាសទីមួយឆ្នាំ២០១៣។ ការសិក្សានេះ គេហទំព័រក៏បានយកទៅ [...]

ស្បែក​ជើង​ស្វាគមន៍​ប្រធានាធិបតី​អៀរ៉ង់ បន្ទាប់​ពី​និយាយ​ជា​មួយ​អូបាម៉ា

ស្បែក​ជើង​ស្វាគមន៍​ប្រធានាធិបតី​អៀរ៉ង់ បន្ទាប់​ពី​និយាយ​ជា​មួយ​អូបាម៉ា

ស្បែកជើងមួយបានហោះ មកចំក្បួនរថយន្តរបស់លោកប្រធានាធបតីថ្មី របស់ប្រទេសអៀរ៉ង់ គឺលោក ហាសាន់ រ៉ូហានី (Hassan Rohani) កាលពីថ្ងៃសៅរិ៍ម្សិលមិញ បន្ទាប់ពីលោក រ៉ូហានី  បាននិយាយតាមទូរស័ព្ទ ជាមួយនឹងប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ជាប្រវត្តិសាសន៍ កាលពីថ្ងៃសុក្រកន្លងទៅ។


លោក ហាសាន់ រ៉ូហានី ប្រធានាធិបតីថ្មីនៃប្រទេសអៀរ៉ង់ ពេលត្រឡប់ពីទីក្រុងញ៉ូយក មកដល់មាតុប្រទេសវិញ។ (រូបថត Atta Kenare /AFP/Getty Images)

រាជធានីភ្នំពេញ - ស្បែកជើងម្ខាងមិនដឹងហោះមកពីទីណា បានសំដៅមកចំក្បួនរថយន្ត របស់លោកប្រធានាធិបតីថ្មីនៃ​ប្រទេសអៀរ៉ង់ លោក រ៉ូហានី នៅពេលដែលលោកបានត្រលប់មកពីចូលរួមសន្និបាត​ អង្គការសហប្រជាជាតិនៅក្នុង​ទីក្រុង​ញូយ៉កសហរដ្ឋអាមេរិក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...