All Articles of MONOROOM.info

យន្ដហោះ​មួយ​គ្រឿង​ចុះ​ចត លើ​ផ្លូវ​ឡាន​នៅ​រដ្ឋ​កាលីហ្វ័នី (VDO)

យន្ដហោះ​មួយ​គ្រឿង​ចុះ​ចត លើ​ផ្លូវ​ឡាន​នៅ​រដ្ឋ​កាលីហ្វ័នី (VDO)

រហូតមកដល់ម៉ោងនេះ គេនៅមិនទាន់ដឹងពីមូលហេតុយ៉ាងដូចម្ដេចនៅឡើយ ជុំវិញការចុះចតយ៉ាងចម្លែក និងជាបន្ទាន់ នៃយន្ដហោះកង្ហាទោលមួយគ្រឿង នៅលើផ្លូវថ្នល់ ពេញប្រៀបដោយរថយន្ដ នៃក្រុង សាន ចូហ្សេ។


យន្ដហោះម៉ាស៊ីនមួយ ធុន ប៊ែលឡានកា ចុះចត់លើផ្លូវឡាន។ (រូបថត CBS San Francisco)

ទីក្រុងម៉ុងរ៉េអាល់ - អ្នកបើករថយន្ដនៅលើមហាវិថី ហៃវេស នៃទីក្រុងសាន ចូស្សេ (San José) នៅរដ្ឋកាលីហ្វ័នី សហរដ្ឋ​អាមេរិក បានភ័យ​បុកពោះមិនស្ទើរទេ ដោយសារតែបានជួបព្រឹត្តិការណ៍ ដែលមិនស្មានទុកជាមុនបែបនេះ។ នេះ​បើតាម​ការផ្សាយ​ឲ្យដឹង នៃគេហទំព័រមួយមានឈ្មោះថា «សាន ចូស្សេ មែគៀរី ញ៉ូ (San Jose Mercury News)»។ យន្ដហោះ​ម៉ាស៊ីនមួយ ធុន ប៊ែលឡានកា (Bellanca 7ECA) បាន​សម្រេច​បាននូវការចុះចតជាបន្ទាន់មួយ [...]

ភូមិដ្ឋាន​ធ្វើ​ពី​«ប្រអប់​ក្រដាស» នៅ​ក្រុង​ម៉ាសីយ៍​ប្រទេស​បារាំង (Pic & VDO)

ភូមិដ្ឋាន​ធ្វើ​ពី​«ប្រអប់​ក្រដាស» នៅ​ក្រុង​ម៉ាសីយ៍​ប្រទេស​បារាំង (Pic & VDO)

ភូមិដ្ឋានដែលបង្កើតឡើងក្នុងរយៈពេលខ្លីមួយ ត្រូវបានសាងសង់ឡើងនៅលើទីលាន បាហ្សឺម៉ុង (Bargemon) កណ្ដាល​ទីក្រុង ម៉ាសីយ៍ (Marseille) ដើម្បីចូលរួមក្នុងកម្មវិធីមួយប្រចាំតំបន់ នៅឆ្នាំ២០១៣។ អ្វីដែលអស្ចារ្យនោះ គឹភូមិដ្ឋាននោះ បានសាងសង់ឡើងពីប្រអប់​ក្រដាសទាំងអស់ ហើយអ្នកសាងសង់សុទ្ធតែកុមារ និងអ្នកស្ម័គ្រចិត្តជាយុវជនក្មេងៗ។


ភូមិដ្ឋានធ្វើពីប្រអប់ក្រដាស់ នៅទីក្រុងម៉ាសីយ៍ប្រទេសបារាំង។ (រូបថត FR/metronews)

ទីក្រុងប៉ារីស - កម្មវិធីដែលបានពេញនិយមជារៀងរាល់ឆ្នាំ មានឈ្មោះថា ម៉ាសីយ៍ ប្រូវ៉ស្ស៍ ២០១៣ (Marseille Provence 2013)។ នៅឆ្នាំនេះ គេបាន​ឧទ្ទិសទៅសិល្បៈ​ឆ្នៃ​ប្រឌិតនៅតាមដងផ្លូវ ដោយបានសង់ជា«ភូមិដ្ឋានមួយ ដែលសង់នៅ​លើ​ទីលាន បាហ្សឺម៉ុង [...]

ឧត្ដម​សេនីយ​ចុង​ក្រោយ​របស់ ហូ ជីម៉ិញ ស្លាប់​ហើយ

ឧត្ដម​សេនីយ​ចុង​ក្រោយ​របស់ ហូ ជីម៉ិញ ស្លាប់​ហើយ

ឧត្ដមសេនីយ៍មួយរូប ពីក្នុងចំណោមឧត្ដមសេនីយចុងក្រោយផ្សេងទៀត ដែលសេសសល់តាំងពីជំនាន់ អគ្គមគ្គុទេស​ដ៏​ល្បី​ឈ្មោះ លោក ហូ ជីម៉ិញ បានលាចាកលោកហើយ នៅក្នុងមន្ទីរពេទ្យក្រុងហាណូយ នៅថ្ងៃទី០៤ខែតុលាឆ្នាំ២០១៣នេះ។


លោក វ៉ូ ង្វៀនហ្គាប់ ឧត្ដមសេនីយចុងក្រោយ មួយរូបរបស់វៀតណាម សល់ពីសម័យហូ ជីម៉ិញ។ (រូបថត inbeijing.se)

រាជធានីភ្នំពេញ - ទីភ្នាក់ងារសារព័ត៌មាន អេភី (AP) បានផ្សាយឲ្យដឹងថា ឧត្ដមសេនីយ វ៉ូ ង្វៀនហ្គាប់ (Vo Nguyen Giap) ដែលល្បីឈ្មោះខាងបានវាយប្រយុទ្ធបណ្ដេញទ័ពបារាំង នៅក្នុងទស្សវត្តន៍ឆ្នាំ៥០ និងអាមេរិក ចេញពីប្រទេសខ្លួន នៅក្នុង​ទស្សវត្តន៍ឆ្នាំ៧០ បានស្លាប់ហើយ នៅក្នុងអាយុ១០២ឆ្នាំ ដោយសារតែមានជំងឺរ៉ាំរ៉ៃ គ្រប់ជំពូក។ លោកបានចូលទៅ​សម្រាក​នៅក្នុងមន្ទីរពេទ្យ នៃទីក្រុងហាណូយ [...]

ហេតុផល​ទាំង​២៤ ដែល​ចាំបាច់​ត្រូវ​ក្លាយ​ជា​គ្រូ​បង្រៀន

ហេតុផល​ទាំង​២៤ ដែល​ចាំបាច់​ត្រូវ​ក្លាយ​ជា​គ្រូ​បង្រៀន

ប្រសិនជាអ្នកមិនដឹងថា តួនាទីរបស់អ្នកដែលត្រូវក្លាយជាគ្រូបង្រៀន មានលក្ខណៈរបៀបណាទេ អ្នកនឹងមិនអាចប្រកប​វិជ្ជាជីវះរបស់ខ្លួនដោយល្អប្រសើរបានឡើយ ទោះសម្រាប់ថ្ងៃនេះឬទៅអនាគតក៏ដោយ។ ជាពិសេសកូនសិស្សទាំងឡាយ មករៀនពីអ្នក ភាគច្រើនណាស់ដែលគ្រាន់តែចាំមើលគំរូពីអ្នកតែប៉ុណ្ណោះ។ តើអ្នកដឹងថា ដើម្បីក្លាយជាគ្រូបង្រៀន តើត្រូវ​បំពេញនូវលក្ខខ័ណ្ឌអ្វី​ខ្លះ​ និងយ៉ាងដូចម្ដេចឬទេ?


គ្រូបង្រៀន កំពុងបង្ហាត់របៀបគិតលេខទៅកូនសិស្ស។ (រូបថត unesco.org)

រាជធានីភ្នំពេញ (ផ្សាយឡើងវិញ) - ការបង្រៀន គឺជាតម្រូវការដ៏ពិសេសមួយរបស់មនុស្ស។ ប៉ុន្តែវាមិនមែនជាមុខរបរ ដែលសក្តិសមចំពោះមនុស្សគ្រប់គ្នាឡើយ។ ជាក់ស្តែងមានគ្រូបង្រៀនថ្មីៗជាច្រើន បានសម្រេចលាឈប់​ពីការងារ​បង្រៀន​របស់ខ្លួនក្រោយរយៈពេល ២ ទៅ ៣ ឆ្នាំ [...]

នាយក​រដ្ឋមន្ត្រី​អង់គ្លេស កាមើរូន អត់​ដឹង​នំប៉័ង​មួយ​ថ្លៃ​ប៉ុន្មាន​ទេ!

នាយក​រដ្ឋមន្ត្រី​អង់គ្លេស កាមើរូន អត់​ដឹង​នំប៉័ង​មួយ​ថ្លៃ​ប៉ុន្មាន​ទេ!

បានអីនឹងដឹង បើលោកមិនដែលចេញ ទៅទិញនំប៉័ងនៅខាងក្រៅ ឬនៅក្នុងហាងផងនោះ។ លោកនាយករដ្ឋមន្ត្រីបាន​ថ្លែង​អះអាងថា លោកមានម៉ាស៊ីនសម្រាប់ធ្វើនំប៉័នមួយ នៅផ្ទះលោក ដែលធ្វើឲ្យលោកមិនបានស្គាល់តម្លៃនំប៉័ងនៅខាងក្រៅ។


នំប៉័ង ដឺមី ដែលបណ្ដាជន នៅទ្វីបអ៊ឺរ៉ុប តែងតែទទួលទានជាប្រចាំ។ (រូបថត MONOROOM.info)

ទីក្រុងប៉ារីស - នាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវីដ កាមើរូន មិនស្គាល់តម្លៃនំប៉័ងដែលដាក់លក់នៅខាងក្រៅ ឬនៅតាម​ហាងលក់នំប៉័ងទេ។ តែផ្ទុយទៅវិញ លោកបានបង្ហាញពីមូលហេតុយ៉ាងពិសេសមួយ ដើម្បីកុំឲ្យអ្នកផងរិះគន់ ឬសើចពេប​ជ្រាយដាក់លោក។

ឆ្លើយទៅនឹងសំនួររបស់វិទ្យុសម្លេងមួយ ពីទីក្រុងមែនឆេស្ទឺ (Manchester) ដែលមានកិច្ចប្រជុំធំមួយ នៃគណបក្សរបស់​លោក លោកបានថ្លែងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...