All Articles of MONOROOM.info

ខួប​មួយ​ឆ្នាំ​នៃ​ពិធី​គោរព​ព្រះវិញ្ញាណក្ខន្ធ «ព្រះ​បរម​រតនកោដ្ឋ​កែវ​មណី»

ខួប​មួយ​ឆ្នាំ​នៃ​ពិធី​គោរព​ព្រះវិញ្ញាណក្ខន្ធ «ព្រះ​បរម​រតនកោដ្ឋ​កែវ​មណី»

ខួបគម្រប់មួយឆ្នាំនៃពិធីគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋកែវមណី» ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានចាប់ផ្តើមនាព្រឹកថ្ងៃទី១៥ ខែតុលានេះ ទៅតាមបែបព្រះពុទ្ធសាសនា។ វត្តមានដែលបានចូលរួម​នៃថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ មកពីតាមបណ្តារក្រសួង-ស្ថាប័ននានា រួមមានក្រសួងព្រះបរមរាជវាំង សមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋកែវមណី» នៅ«ព្រះវិមានព្រះបរមរូប»ក្បែរវិមានឯករាជ្យ និងក្នុងព្រះបរមរាជវាំង។


«ព្រះវិមានព្រះបរមរូប» នៅខាងកើតវិមានឯករាជ្យ ជិតនាគបាញ់ទឹក។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - [...]

ហង់ ជួនណារ៉ុន៖ វិស័យ​អប់រំ​កម្ពុជា​ចាំ​បាច់​ត្រូវ​កែទម្រង់​ជា​បន្ទាន់

ហង់ ជួនណារ៉ុន៖ វិស័យ​អប់រំ​កម្ពុជា​ចាំ​បាច់​ត្រូវ​កែទម្រង់​ជា​បន្ទាន់

បើគិតពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង៣០ឆ្នាំ ទៅហើយដែលប្រទេសកម្ពុជា ព្យាយាមជំនះ​គ្រប់​ឧបសគ្គ ដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញលើគ្រប់វិស័យ។ ក្នុងនោះវិស័យអប់រំជាវិស័យអាទិភាព ដែល​រដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្លាំង ក្នុងការលើកកំពស់ឲ្យមានការរីកចម្រើន តែវិស័យនេះត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញ និង​រិះគន់ថាកំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរ និងចាំបាច់ត្រូវមានការធ្វើកំណែទម្រង់ជាបន្ទាន់។


សាលារៀនបឋមសិក្សាមួយកន្លែង ក្នុងប្រទេសកម្ពុជា។ (រូបថត voyage solidaire)

រាជធានីភ្នំពេញ - ថ្មីៗនេះលោក ហង់ ជួនណារ៉ុន ជារដ្ឋមន្រ្តីក្រសួងអប់រំទើបតែងតាំងថ្មី បានធ្វើការអះអាងថា​ស្ថានភាព​វិស័យអប់រំកម្ពុជា កំពុងប្រឈមមុខ ទៅនឹងបញ្ហាចម្បងៗចំនួន៤ [...]

ថ្ងៃខែ ដ៏សំខាន់ៗ នៅក្នុងជីវិត នរោត្ដម សីហនុ

ថ្ងៃខែ ដ៏សំខាន់ៗ នៅក្នុងជីវិត នរោត្ដម សីហនុ

បន្ទាប់ពីទ្រង់បានសោយទីវង្គត សៀវភៅ​ឯកត្តកម្ម​ពិភព​លោក​ បាន​កត់​ត្រា​ទុក​ភ្លាម​ដែរ ពី​ព្រះ​នាម​ព្រះអង្គ ជា​​មេ​ដឹក​នាំ​ប្រទេស​ដែល​ទទួល​បាន​តំណែង និង​ចាក​ចេញ​ពី​តំណែង​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក។ ចង់​ដឹង​​ថា​​​យ៉ាង​​ណា​នោះ សូម​អាន​នូវ​រាល់​ថ្ងៃ​ខែ​ឆ្នាំ​សំខាន់ៗ​ទាំង​ឡាយ (*) ដែល​មាន​នៅ​ក្នុង​ជីវិត​របស់​ទ្រង់ ដូច​ខាង​​ក្រោម។

រេជ្ជកាល​របស់​ព្រះ​បាទ​​សម្ដេច​​ ព្រះ​នរោត្ដម សីហនុ៖

  • ៣១ តុលា ១៩២២៖ ទ្រង់​ប្រសូត នៅ​ភ្នំពេញ។ ព្រះ​នាម​ព្រះ​បីតា នរោត្ដម សុរាមរិត និង​ព្រះ​មាតា ស៊ីសុវត្ថ កុសមះ។
  • ២៥ មេសា ១៩៤១៖ ទ្រង់បានឡើងសោយរាជ្យសម្បតិ ជាលើកដំបូង ក្នុងព្រះជន្នាយុ ១៨ព្រះវស្សា ក្រោមការផ្ដួច​ផ្ដើម​របស់ អាណានិគមបារាំង។
  • ១៨ មិនា ១៩៤៥៖ ធ្វើជានាយករដ្ឋមន្ត្រីលើកទីមួយ នៃព្រះរាជណាចក្រកម្ពុជា [...]
តើ​ព្រះ​បរមរូប ឬ​​ព្រះ​បរម​រតន​កោដ្ឋ ជា​កម្មសិទ្ធ​របស់​នរណា?

តើ​ព្រះ​បរមរូប ឬ​​ព្រះ​បរម​រតន​កោដ្ឋ ជា​កម្មសិទ្ធ​របស់​នរណា?

សំនួរនេះបានចោទឡើង ខណៈពេលដែលក្រុមអ្នកធ្វើនយោបាយ នៅក្នុងព្រះរាជាណាចក្រមួយនេះ កំពុងតែដណ្ដើមគ្នា​ទាញយករូបភាពនៃការគោរពស្រឡាញ់ អតីតព្រះមហាវីរៈក្សត្រ នរោត្ដម សីហនុ ទៅឲ្យក្រុមបក្ស តែរៀងៗខ្លួន។ ប៉ុន្តែ ទោះ​នៅក្នុងបរិបទណាក៏ដោយ ក៏មតិមួយចំនួននៅតែរិះគន់ថា គណបក្សកាន់អំណាច ដូចជាចង់កេងចំណេញយករូបភាព​នេះតែឯង។


ព្រះឆាយ៉ាល័ក្ខ និងការដាក់តាំងបង្ហាញ ដើម្បីឧទ្ទិសដល់​ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ។ (រូបថត Wayne Ranney)

រាជធានីភ្នំពេញ - ថ្លែងទៅកាន់អ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី១៤ ខែតុលានេះ លោក កឹម សុខា ប្រធានស្តីទីគណបក្ស បានលើកឡើងថា «ក្រុមកុម្មុយនីស ក្រុមខ្មែរក្រហមធ្វើអ្វីតែងតែបោកប្រាស់ ដោយគិតថាអ្វីៗ​ទាំង​អស់​ជារបស់ខ្លួនឯង [...]

បក្ស​ប្រឆាំង​ថា ​ល្បិច​បំបែក​បំបាក់​របស់​បក្ស​កាន់​អំណាច «បរាជ័យ»

បក្ស​ប្រឆាំង​ថា ​ល្បិច​បំបែក​បំបាក់​របស់​បក្ស​កាន់​អំណាច «បរាជ័យ»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃនេះ បានអះអាងថា គណបក្សលោកនៅតែមាន​ជំហរឯកភាព​គ្នាល្អដដែល គ្មានការខ្វែងគំនិតគ្នា ដូចការចោទប្រកាន់របស់គណបក្សប្រជាជនកម្ពុជានោះទេ។ លោក កឹម សុខា បានហៅ​ការលើកឡើង របស់គណបក្សកាន់អំណាចថា ជាល្បិចកលបំបែកបំបាក់របស់គណបក្សប្រជាជន ដែលចង់បំភ្លើស​បោក​ប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយល្បិចទាំងនេះ ត្រូវបរាជ័យហើយ។


លោក កឹម សុខា (អាវស) ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្រ ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៣ នៅទីស្នាក់ការទួលគោក។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - «ពេលនេះ ល្បិចកលរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបរាជ័យហើយ»។ នេះ គឺជាពាក្យរបស់លោក កឹម សុខា អនុប្រធាន និងជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...