សុខ ទូច៖ ប្រទេសមួយចំនួនអបអរសាទររដ្ឋាភិបាល ជាលក្ខណៈការទូតប៉ុណ្ណោះ
បើគិតចាប់តាំងពីការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មី នៅក្រោយការបោះឆ្នោតមក មានបណ្តាប្រទេសជាច្រើន មកពីជុំវិញពិភពលោក បានសម្តែងការអបអសាទរ និងបានទទួលស្គាល់ពីភាពស្របច្បាប់របស់រដ្ឋសភា និងរដ្ឋាភិបាលថ្មីនេះជាបន្តបន្ទាប់ ក្នុងនោះមានប្រទេសបារាំងមួយដែរ។ សម្រាប់អ្នកវិភាគឯករាជ្យ លោក សុខ ទូច យល់ថា ករណីអបអរសាទរឬការទទួលស្គាល់ណាមួយ ពីសំណាក់អន្តរជាតិនោះ អាចគ្រាន់ជាកាយវិការការទូតមួយប៉ុណ្ណោះ ដែលប្រទេសទាំងនោះធ្វើជាមួយកម្ពុជា។
រដ្ឋសភានៃអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ជាមួយព្រះមហាក្សត្រ ថ្ងៃទី២៣ខែកញ្ញា នៅពីមុខអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)
រាជធានីភ្នំពេញ - រហូតមកដល់ថ្ងៃនេះ សហរដ្ឋអាមេរិក និង សហគមអ៊ឺរ៉ុបដែលតំណាងឲ្យប្រទេសទាំង២៧ [...]