
បាតុកម្មប្រឆាំងបាតុកម្ម៖ អ្នកវិភាគថាមានអ្នកនិពន្ធតែមួយ តែតួសម្ដែងច្រើន
រាជធានីភ្នំពេញ - ភ្លាមៗបន្ទាប់ពី លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច បានប្រកាសថានឹងគៀងគរប្រជាពលរដ្ឋធ្វើបាតុកម្ម ប្រឆាំងនឹងមហាបាតុកម្មគណបក្សសង្គ្រោះជាតិ កាលពីម្សិលមិញរួចមក លោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងតបថា គណបក្សសង្គ្រោះជាតិមិនខ្លាចនឹងការធ្វើបាតុកម្ម ពីភាគីគណបក្សណាមួយ ក្នុងការប្រឆាំងទៅនឹងមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិនោះទេ។ ថ្លែងតាមវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២១ ខែតុលា លោក កឹម សុខា បានប្រកាសស្វាគមន៍ នូវបាតុកម្មប្រឆាំងមហាបាតុកម្មរបស់គណបក្សលោកលើកនេះ បើទោះជាបាតុកម្មនោះ ត្រូវបានរៀបចំដោយជាគណបក្សតូចក៏ដោយ។
យ៉ាងណាក៏ដោយលោក កឹម សុខា ក៏បានសន្និដ្ឋានដែលថា បាតុកម្មដែលរៀបចំឡើងដោយគណបក្សតូច គ្មានអាសនៈនៅក្នុងរដ្ឋសភានេះ មិនអាចគៀងគប្រជាពលរដ្ឋឲ្យចូលរួមបានច្រើននោះទេ។ លោក កឹម សុខា បន្តថា គំនិតចង់ធ្វើបាតុកម្មប្រឆាំងមហាបាតុកម្ម [...]