All Articles of MONOROOM.info

ប្រទេស​ទួរគី​បើក​ស្ថាន​ទូត​នៅ​កម្ពុជា ជា​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល?

ប្រទេស​ទួរគី​បើក​ស្ថាន​ទូត​នៅ​កម្ពុជា ជា​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល?

សាធារណរដ្ឋទួរគី បានបើកស្ថានទូតរបស់ខ្លួន ប្រចាំនៅប្រទេសកម្ពុជា កាលពីថ្ងៃទី០១ ខែវិច្ឆិកាកន្លងមក។ លិខិតមួយ​របស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទួរគី បានហៅព្រឹត្តិការណ៍ថ្មីនេះ ថាដើម្បី​ជម្រុញឲ្យកាន់តែខ្លាំងថែមទៀត នូវ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ គឺជាភាពជោគជ័យមួយទៀត ខាងវិស័យការទូតរបស់ប្រទេសកម្ពុជា ដែល​ធ្វើឲ្យក្រសួងការបរទេសកម្ពុជា មានឱកាសយកព្រឹត្តិការណ៍នៃការបើកស្ថានទូតនេះ មកភ្ជាប់នឹងការបោះឆ្នោត​សកល កាលពីថ្ងៃទី២៨ខែកក្កដា។


លោក អាហ្វម៉េត ដាហ្គូតូគ្លូ (កណ្ដាល) រដ្ឋមន្ត្រីក្រសួងការបរទេសទួរគី នៅក្នុងសន្និសិទស្តីពីការអន្តរកម្ម និងវិធានសាង​ទំនុក​ចិត្ត​ក្នុង​តំបន់អាស៊ី ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៣ ដេលមានប្រទេសកម្ពុជាចូលរួមដែរ។ (រូបថត [...]

កំពូល​មហា​សេដ្ឋី​ទាំង​១០ នៅ​ចិន ចំណាត់​ថ្នាក់​ឆ្នាំ២០១៣​របស់​ហ្វ័ប

កំពូល​មហា​សេដ្ឋី​ទាំង​១០ នៅ​ចិន ចំណាត់​ថ្នាក់​ឆ្នាំ២០១៣​របស់​ហ្វ័ប

ចំណាត់ថ្នាក់ថ្មី ដែលផ្ដល់ទៅឲ្យបណ្ដាជនល្បីៗក្នុងលោក ដោយទស្សនាវដ្ដីហ្វ័ប (Forbes) បានបង្កឲ្យមានការភ្ញាក់ផ្អើល​ជាខ្លាំង ជាពិសេសកំពូលអ្នកដែលមានប្រាក់ច្រើនជាងគេ ក្នុងប្រទេសចិន។ ចំណាត់ថ្នាក់នោះ បានបង្ហាញថា អ្នកជំនួញ​រកទទួលទានខាង អចលនវត្ថុ លោក វ៉ាង ជៀងលីន (Wang Jianlin) បានក្លាយជាបុរសដែលមានប្រាក់ច្រើនជាងគេបង្អស់ ក្នុងចំណោមបុរសអ្នកមាន៤០០នាក់ នៃប្រទេសកុំម្មុយនីសមួយនេះ។


បុរសដែលមានជាងគេនៅចិន លោក វ៉ាង ជៀនលីន។ (រូបថត Fortune Live Media 2013)

ជនល្បីៗ - ចំណាត់ថ្នាក់ថ្មីនេះ មិនបានរាប់ចូលពីកំពូលអ្នកមានៗ មកពីទីក្រុងហុងកុងទេ ដោយសារតែនៅទីនោះ មាន​រចនាសម្ព័ន្ធរដ្ឋបាលដាច់ដោយឡែក ពីរដ្ឋបាលកុំម្មុយនីសនៃទីក្រុងប៉េកាំង។

លោក វ៉ាង ជៀងលីន [...]

ត្រូវ​ដោះលែង​យ៉ោម បុប្ផា ដោយ​គ្មាន​លក្ខខ័ណ្ឌ បើ​តាម​អង្គការ​អន្តរជាតិ

ត្រូវ​ដោះលែង​យ៉ោម បុប្ផា ដោយ​គ្មាន​លក្ខខ័ណ្ឌ បើ​តាម​អង្គការ​អន្តរជាតិ

ជាថ្មីម្ដងទៀត អង្គការលើកលែងទោសអន្តរជាតិ ហៅជាភាសាអង់គ្លេសថា Amnesty International បានចេញសេចក្ដី​អំពាវនាវ ឲ្យមានការដោះលែងឲ្យមានសេរីភាពជាបន្ទាន់ និងដោយគ្មានលក្ខខ័ណ្ឌ សកម្មជនដីធ្លីមួយរូបអ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារ យ៉ាង«អយុត្តិធម៌»។ សេចក្ដីអំពាវនាវនេះ បានចេញផ្សាយកាលពីថ្ងៃទី០៧ខែវិច្ឆិកា​កន្លង​ទៅនេះ នៅមុនតែពីរសប្ដាហ៍ប៉ុណ្ណោះ នៃសវនាការកាត់ទោសរបស់តុលាការកំពូល ក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវបើក​ធ្វើ​នៅថ្ងៃទី២២ខែវិច្ឆិកាខាងមុខ។


កូនប្រុសអ្នកស្រី យោម បុប្ផា និងអ្នកភូមបឹងកក់ ដែលទាមទារឲ្យគេដោះលែងម្ដាយខ្លួន នៅមុខសាលារាជធានី។ (រូបថត MONOROOM.info/ U. Bory)

សិទ្ធិលំនៅដ្ឋាន - អង្គការលើកលែងទោសអន្តរជាតិ បានហៅអ្នកស្រីយ៉ោម បុប្ផា ថាជាសកម្មជន [...]

អាមេរិក និងអ៊ីស្ត្រាអែល អស់​សិទ្ធិ​បោះឆ្នោត នៅ​អ៊ុយណេស្កូ

អាមេរិក និងអ៊ីស្ត្រាអែល អស់​សិទ្ធិ​បោះឆ្នោត នៅ​អ៊ុយណេស្កូ

សហរដ្ឋអាមេរិក និងប្រទេសអ៊ីស្ត្រាអែល បានអស់សិទ្ធិជាស្វ័យប្រវត្តិនៅថ្ងៃសុក្រទី៨ខែវិច្ឆិកានេះ ក្នុងការបោះឆ្នោតនៅ​អង្គការវប្បធម៌អន្តរជាតិ ហៅកាត់ថា «អ៊ុយណេស្កូ (Unesco)»។ សិទ្ធិបោះឆ្នោត ដែលត្រូវបានកាត់ចេញនៅពេលដែល​ប្រទេសសាមី មិនបានបង់វិភាគទានទៅឲ្យអង្គការនេះ តាំងពីរឆ្នាំមកហើយ បន្ទាប់ពីអង្គការអន្តរជាតិ បានទទួលយករដ្ឋ​ប៉ាឡេស្ទីន ឲ្យចូលជាសមាជិករបស់ខ្លួន។


មហាសន្និបាតរបស់អង្គការអ៊ុយណេស្កូ ដែលធ្វើចុងសប្ដាហ៍ទីមួយនៃខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត AP)

វប្បធម៌ - ប្រភពមួយដែលស្និតនឹងសំនុំរឿងនៅក្នុងអង្គការអ៊ុយណេស្កូ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ថា «នៅក្នុងបញ្ជីនៃប្រទេសដែលនឹងអស់សិទ្ធិបោះឆ្នោត មានសហរដ្ឋអាមេរិក [...]

«ទាហ៊ាន ស» ភាពយន្ដ​សង្គ្រាម​ឥណ្ឌូចិន​ចាប់​ផ្ដើម​ថត​នៅ​កម្ពុជា

«ទាហ៊ាន ស» ភាពយន្ដ​សង្គ្រាម​ឥណ្ឌូចិន​ចាប់​ផ្ដើម​ថត​នៅ​កម្ពុជា

សមិទ្ធិករភាពយន្ដបារាំងមួយរូប នឹងសម្រេចជារូបរាង នូវភាពយន្ដមួយខ្សែរនៃសង្គ្រាមនៅឥណ្ឌូចិន ដែលមាន​ចំណង​ជើងថា «ទាហ៊ាន ស (Le Soldat blanc)»។ ស្ថានីយទូរទស្សន៍បារាំងមួយ ឈ្មោះ កាណាល់ភ្លូស (Canal+) បានបង្ហើប​ឲ្យដឹងថា ភាពយន្ដខ្នាតតូចនេះ (téléfilm) បានចាប់ផ្ដើមថត នៅកម្ពុជាកាលពីថ្ងៃសុក្រទី៨ខែវិច្ឆិកានេះ តែនឹងត្រូវចាក់​ផ្សាយក្នុងកញ្ចក់ទូរទស្សន៍នៅឆ្នាំ២០១៤ ខាងមុខ។


ទាហ៊ានបារាំងកំពុងធ្វើការជាមួយនឹងវិទ្យុទាក់ទង ក្នុងសង្គ្រាមឥណ្ឌូចិននាឆ្នាំ១៩៥២។ (រូបថត ឯកសារ)

ភាពយន្ដ - ចាប់ផ្ដើមថតជាផ្លូវការនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃសុក្រទី៨ខែវិច្ឆិកានេះ ភាពយន្ដនឹងបកស្រាយ​ពីជីវិត​របស់ទាហ៊ានវ័យក្មេងពីររូប អង់ដ្រេ (André) និងរ៉ូប៊ែរ (Robert) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...