All Articles of MONOROOM.info

យ៉ង់ គឹមអេង៖ កម្ពុជា​នឹង​«បើក​ចំហរ»​ព័ត៌មាន ជា​សាធារណៈ

យ៉ង់ គឹមអេង៖ កម្ពុជា​នឹង​«បើក​ចំហរ»​ព័ត៌មាន ជា​សាធារណៈ

រដ្ឋាភិបាលក៏បានអនុវត្តជាបណ្តើរៗ នូវការ«បើកចំហរ»ព័ត៌មាន បើទោះបីជាកន្លងមករដ្ឋាភិបាល ចេះតែ«ខ្លាចរអា» ដោយខ្លួនឯងលើបញ្ហានៃ«ការបញ្ចេញ»ព័ត៌មានមួយចំនួនក៏ដោយ។ តែទោះជាយ៉ាងនេះក្តី «កម្ពុជា»ត្រូវការចាំបាច់​នូវច្បាប់មួយដើម្បីគ្រប់គ្រងលើបញ្ហាសិទ្ធិទទួលបានព័ត៌មាន តាមរយៈការបើក«ចំហរ»ព័ត៌មាន។


លោក យ៉ង គីមអេង នៅក្នុងសិក្ខាសាលាថ្ងៃទី០៥ ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

សេរីភាពផ្នែកព័ត៌មាន - «បើរដ្ឋាភិបាលមានឆន្ទៈ គិតដល់ផលប្រយោជន៍សាធារណៈជាធំ ច្បាប់នេះអាងនឹងចេញ បានលឿន។ (...) រដ្ឋាភិបាលមានឆន្ទៈ ក្នុងការបើកចំហរព័ត៌មាន និងធ្វើច្បាប់ដើម្បីជាវិធានការមួយសម្រាប់ចង នោះ​វានឹងធ្វើឲ្យការផ្តល់សេវានោះកាន់តែប្រសើរ។» នេះបើបើតាមការលើកឡើង របស់លោក យ៉ង់ [...]

CCHR៖ ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ឆ្នាំ​នេះ ប្រសើរ​ជាង​ឆ្នាំ​មុន

CCHR៖ ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ឆ្នាំ​នេះ ប្រសើរ​ជាង​ឆ្នាំ​មុន

ក្នុងពិធីបង្ហាញរបាយការណ៍ប្រចាំឆ្នាំ របស់មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (CCHR) ដែលមានកំរាសជាង ១០០ទំព័រ នៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារអ៊ិនធើខន (InterCont) បានលើកឡើងថា ស្ថានភាពការបញ្ចេញមតិនៅ​កម្ពុជា ក្នុងឆ្នាំ២០១៣នេះមានភាពល្អប្រសើរជាងបណ្តាឆ្នាំមុនៗបន្តិច តែបានអះអាងថាសេរីភាពនៃបញ្ចេញ​មតិនៅ​កម្ពុជា នៅតែបន្តមានការគាបសង្កត់នៅឡើយ។


ការបង្ក្រាបទៅលើក្រុមអ្នករងគ្រោះ នឹងបញ្ហាដីធ្លី និងលំនៅដ្ឋាន នៅថ្ងៃទី១៧ខែតុលាឆ្នាំ២៩១៣។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិបញ្ចេញមតិ - ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ ដែលបានចូលរួមក្នុងពិធី​បង្ហាញ​របាយការណ៍នេះ បានពលន្យល់ថា ការគៀបសង្កត់ ការត្បិតត្បៀត ការបំភិតបំភៃ [...]

ប្រតិកម្ម​នៃ​មេ​ដឹកនាំ​ធំៗ ជុំ​វិញ​មរណភាព​នែលសុន មែនឌឺឡា

ប្រតិកម្ម​នៃ​មេ​ដឹកនាំ​ធំៗ ជុំ​វិញ​មរណភាព​នែលសុន មែនឌឺឡា

មរណភាពនៅយប់ព្រហស្បត្ត៍ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ក្នុងជន្នាយុ ៩៥ឆ្នាំ របស់លោក នែលសុន មែនឌឺឡា (Nelson Mandela) អតីតប្រធានាធិបតីស្បែកខ្មៅដំបូងគេ នៃប្រទេសអាហ្វ្រិកខាងត្បូង និងជាបិតាសិទ្ធិស្មើភាពពីរបប​ប្រកាន់​ពូជសាសន៍ពណ៌សម្បុរ បានបង្កឲ្យមានប្រតិកម្មចូលរួមមរណទុក្ខ យ៉ាងច្រើនពីសំណាក់មេដឹកនាំធំៗ នៅលើ​ផែនដី​ទាំងមូល។


លោក នែលសុន មែនឌឺឡា អតីតប្រធានាធិបតីស្បែកខ្មៅដំបូងគេ នៃប្រទេសអាហ្វ្រិកខាងត្បូង។ រូបថត (LEON NEAL / AFP)

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមលើកយកប្រតិកម្មចូលរួមមរណទុក្ខ របស់មេដឹកនាំមួយចំនួន មកជម្រាប​ជូន​លោកអ្នកដូចខាងក្រោម។

- ហ្សាកូប ហ្សូម៉ា (Jacob Zuma) ប្រធានាធិបតីនៃប្រទេសអាមេរិកខាងត្បូង

[...]
នែលសុន មែនឌឺឡា មេ​ដឹក​នាំ​ប្រឆាំង​ការ​ប្រកាន់​ពូជ​សាសន៍ ទទួល​មរណភាព

នែលសុន មែនឌឺឡា មេ​ដឹក​នាំ​ប្រឆាំង​ការ​ប្រកាន់​ពូជ​សាសន៍ ទទួល​មរណភាព

ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង លោក ហ្សាកូប ហ្សូម៉ា (Jacob Zuma) បានប្រកាសនូវដំណឹងដ៏រន្ធត់មួយ ស្ដីពីមរណភាពរបស់អតីតមេដឹកនាំដ៏ល្បីឈ្មោះរបស់ខ្លួន លោក នែលសុន មែនឌឺឡា នៅថ្ងៃព្រហស្បត្តិ៍ទី០៥ ខែធ្នូ ឆ្នាំ២០១៣នេះ ក្នុងជន្មាយុ៩៥ឆ្នាំ។ ជាដំណឹងដែលធ្វើឲ្យពិភពលោកទាំងមូល ញាប់ញ័រ ដោយសារតែវីរបុរសរូបនេះ បានបន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយ នូវវីរភាពច្រើនរាប់មិនអស់ ក្នុងនោះមានការប្រឆាំងរបបប្រកាន់ពូជសាសន៍ និងជានិមិត្តរូបនៃអំពើល្អផ្សេងទៀត ដែលត្រូវបានមេដឹកនាំជាច្រើនក្នុងលោក យកមកធ្វើជាគំរូ​របស់ពួកគេ។


លោក នែលសុន មែនឌឺឡា អតីតប្រធានាធិបតីស្បែកខ្មៅដំបូងគេ នៃប្រទេសអាហ្វ្រិកខាងត្បូង។ (រូបថត ឯកសារ)

អាហ្វ្រិកខាងត្បូង - លោក ហ្សាកូប ហ្សូម៉ា [...]

ខាត់ សុឃីម ព្រួយ​ចិត្ត​ពេល​ឡើង​ច្រៀង​រាំ​ទំាង​សសៃ​«ខ្ចី»

ខាត់ សុឃីម ព្រួយ​ចិត្ត​ពេល​ឡើង​ច្រៀង​រាំ​ទំាង​សសៃ​«ខ្ចី»

ទោះជានាងខាត់ សុឃីម អាចច្រៀងបានទាំងទឹកមុខញញឹមញញែមពិតមែន ប៉ុន្តែនាងនៅតែគិតជានិច្ច ចំពោះ​សុខភាពរបស់នាង ជាពិសេសនាងខ្លាច«ទាស់» ខណៈដែលនាងនៅមិនទាន់ចាស់ខែ បន្ទាប់ពីសម្រាល​កូនខ្ចី​នៅ​ឡើយ។ នាងខាត់ សុឃីម បានបង្ហាញវត្តមានៅលើវេទិកាតន្ត្រីនានាឡើងវិញ ហើយបន្ទាប់ពីសម្ងំពពោះកូន មួយ​រយៈរួចមក។ គិតមកដល់ពេលនេះ ជាមួយនឹងចំណងដៃ នៃទារិការដែលមានអាយុជិត២ខែនេះ បានធ្វើឲ្យប្តីប្រពន្ឋ​មានវ័យខុសគ្នានេះ កាន់តែស្រលាញ់គ្នាទ្វេឡើង បើទោះជាមានព័ត៌មានខ្លះ រំខានអារម្មណ៍ពួកគេបែបណាក៏​ដោយ។


នាង ខាត់ សុឃឹម និងកូនស្រីអាយុជិតពីរខែរបស់នាង នៅស្ថានីយ៍ទូរទស្សន៍ ស៊ីធីអ៊ិន។ (រូបថត MONOROOM.info/ Samneang)

តារាចម្រៀង - តារាចម្រៀងសម្បូរជំនាញផ្នែកសិល្បៈនាង ខាត់ សុឃីម មកទល់ពេលនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...