All Articles of MONOROOM.info

តេជគុណ ប៊ុត ប៊ុនតិញ លែង​ដុត​ព្រះ​កាយ​ហើយ

តេជគុណ ប៊ុត ប៊ុនតិញ លែង​ដុត​ព្រះ​កាយ​ហើយ

«អាត្មាជឿ ១០០%រដ្ឋាភិបាល នឹងដោះលែងអ្នកទាំង២១ ដោយគ្មានលក្ខខណ្ឌ» នេះជាថេរដីការរបស់​ប្រធាន​បណ្តាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បកស្រាយពីមូលហេតុដែលធ្វើអោយព្រះអង្គ​មិនដុត​ព្រះកាយ តាមការគម្រាមរបស់ព្រះអង្គ។

សិទ្ធិ - កាលពីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៤ នៅមុខសាលាឧទ្ធរណ៍ខណៈ​កំពុងធ្វើសវនាការសម្រេចករណី សុំនៅ​ក្រៅឃុំរបស់ជនជាប់ចោទទាំង២១នាក់ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានគំរាមថា បើសិនជាសាលាឧទ្ធរណ៍ មិន​ធ្វើ​ការដោះលែងអ្នកទាំង២១នាក់ អោយមានសេរីភាពក្នុងថ្ងៃនោះទេ ព្រះសង្ឃអង្គនេះ នឹងដឹកនាំការដង្ហែក្បួនទៅផ្ទះ នាយករដ្ឋមន្ត្រី ហ៊ុន សែន [...]

ជួប​ជាមួយ សំ សាវី តារាចំរៀង​ខែ្មរ រះ​លើ​ដី​អាមេរិក (vdo)

ជួប​ជាមួយ សំ សាវី តារាចំរៀង​ខែ្មរ រះ​លើ​ដី​អាមេរិក (vdo)

«About A boy» ជាស្នាដៃនិព្ធននិងច្រៀងលើកដំបូង ជាភាសាអង់គ្លេសរបស់កញ្ញា សំ សាវី តារាចំរៀងខែ្មរសញ្ញាតិ អាមេរិក ដែលបទចំរៀងរបស់នាងកំពុងចរាចរណ៍ នៅលើបណ្តាញសង្គមអាយធូប ( iTunes) យូធូប (Youtube) តំាងពីថ្ងៃ ១ ខែកុម្ភៈឆ្នាំ ២០១៤ កន្លងទៅថ្មីៗនេះ។


កញ្ញា សំ សាវី តារាចម្រៀងទើបនឹងដុះពន្លកនៅអាមេរិក។
‌‌
ជីវិតតារា - ក្នុងបទសម្ភាសន៍របស់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ជាមួយកញ្ញាសំ សាវី តារាចម្រៀងជនជាតិខ្មែរវ័យ ៣៥ឆ្នាំរូបនេះ មានស្រុកកំណើតនៅខេត្តបាត់ដំបង តែត្រូវឪពុកម្តាយរបស់នាង នាំនាងទៅរស់នៅសហរដ្ឋ​អាមេរិក​តាំងពីអាយុ ៥ខែ ពីការរត់គេចខ្លួនចេញពីរបបប៉ុលពត។ បើទោះជាកញ្ញា សាវី មិនអាចសរសេរ ឬុអានភាសាខែ្មរបាន តែនាងអាច​និយាយភាសាខ្មែរបានល្អ [...]

ទេព វន្នី៖ បើ​ស្រ្តី​មិន​តស៊ូ តើ​នណា​ជា​អ្នក​តស៊ូ​ជំនួស?

ទេព វន្នី៖ បើ​ស្រ្តី​មិន​តស៊ូ តើ​នណា​ជា​អ្នក​តស៊ូ​ជំនួស?

តាមទស្សនៈសង្គមខ្មែរស្រ្តី ត្រូវបានគេចាត់ថាត្រឹមតែជាមេផ្ទះ មើលកូន ដាំបាយ និងថែក្សាផ្ទះសំបែងតែប៉ុណ្ណោះ និងមិនត្រូវការអនុញ្ញាតពីស្វាមី ក្នុងចូរួមសកម្មភាពសង្គម។ ជាការកត់សម្គាល់រយៈកាលនៃការតវ៉ាចុងក្រោយនេះ ឃើញថាស្រ្តីតែងចេញមុខជាងបុរស ហើយសកម្មភាពនេះ វាបង្ហាញពីភាពក្លាហានរបស់ស្រ្តីសម័យឥឡូវ។


អ្នកស្រី ទេព វន្នី (នៅកណ្ដាល) នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅបឹងកក់រាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)

ស្រ្តី និងការទាមទារ - «រយៈកាលចេញតវ៉ា៧ ឆ្នាំមកនេះយើងបានបាត់បង់តួនាទីជាស្រ្តីច្រើន។ ប៉ុន្តែទោះជាយ៉ាង​ណាក្តី យើងត្រូវតែចេញតវ៉ា ព្រោះដី និងផ្ទះគឺជីវិតរបស់ពួកយើង។ អញ្ចឹងយើងមិនអាចបញ្ឈប់សកម្មភាព​ទាមទារ​របស់យើងបានទេ។ បើទោះបីជាដឹងថាទំនៀមទម្លាប់ខ្មែរ [...]

សហជីព​គ្រោង​ចែក​ខិត្ត​ប័ណ្ណ អំពាវនាវ​ឲ្យ​កម្មករ​ចូលរួម​ធ្វើ​មហា​កូដកម្ម

សហជីព​គ្រោង​ចែក​ខិត្ត​ប័ណ្ណ អំពាវនាវ​ឲ្យ​កម្មករ​ចូលរួម​ធ្វើ​មហា​កូដកម្ម

នៅក្នុងសប្តាហ៍នេះ សហជីពគ្រោងនឹងដើរចែកខិត្តប័ណ្ណ ដែលបាននឹងកំពុងបោះពុម្ព ២០ម៉ឺនសន្លឹក ដល់កម្មករ​ដែលជាសមាជិករបស់ខ្លួន ដើម្បីអំពាវនាវឲ្យកម្មករធ្វើមហាកម្មកូដកម្មនៅខែមិនា ខាងមុខនេះ។


កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - ខិត្តប័ណ្ណចំនួន ២០ម៉ឺនច្បាប់ ត្រូវបានចាប់ផ្តើមបោះពុម្ពនៅថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ​ដើម្បី​ចែកជូន និងអំពាវនាវឲ្យកម្មកររោងចក្រកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដែលជាសមាជិករបស់​សហព័ន្ធ​សហជីព និងសមាគម ១៦ នៅទូទាំងប្រទេសឲ្យចូលរួមធ្វើមហាកូដកម្ម ដែលនឹងគ្រោងធ្វើនៅខែមីនាខាងមុខនេះ។ មហាកូដកម្ម ដែលនឹងរៀបចំឡើងដោយសន្តិវិធី និងស្ងប់ស្ងាត់ នៅតាមកន្លែងធ្វើការនីមួយៗ។

[...]
អាហារ​បួន​ប្រភេទ ជួយ​ធ្វើ​ឲ្យ​ស្បែក​មុខ​ស្រស់​ថ្លា​បែប​ធម្មជាតិ

អាហារ​បួន​ប្រភេទ ជួយ​ធ្វើ​ឲ្យ​ស្បែក​មុខ​ស្រស់​ថ្លា​បែប​ធម្មជាតិ

ស្បែកមុខ ជាក្តីស្រមៃរបស់មនុស្សស្រីគ្រប់គ្នា។ នៅពេលឃើញស្បែកមុខរបស់ខ្លួនមិនស្រស់ស្រាយ ដោយខ្វះ​នូវ​សារជាតិចិញ្ចឹមនោះ ទោះបីជាខិតខំប្រើប្រាស់ផលិតផលសំអាងថ្លៃៗយ៉ាងណា ក៏មិនប្រាកដថា អាចធ្វើឲ្យ​ស្បែក​នោះមើលទៅ ស្រស់ដូចសម្រស់ពីធម្មជាតិដែរ។ មិនត្រឹមតែប៉ុណ្ណោះ គ្រឿងសំអាងទាំងនោះ​ ថែមទាំងបានផ្សំទៅ​ដោយសារធាតុធម្មជាតិដូចគ្នានោះទៀត។


មុខពោរពេញដោយមុនស្នេហ៍ របស់តារាល្បីនៅប្រទេសកូរ៉េខាងត្បូង។ (រូបថត ឯកសារ)

ក្នុងបំណងជួយកាត់បន្ថយ ការព្រួយបារម្ភរបស់នាងៗ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមលើកពីអាហារបួនប្រភេទ​ដែលមានមុខងារជួយ បំប៉នដល់ស្បែកមុខឲ្យមានភាពស្រស់ស្អាត និងបំបាត់ភាពជ្រីវជ្រួញដូចតទៅ៖

១. ត្រីសមុទ្រ
ត្រីសមុទ្រជួយដល់ស្បែកមានភាពភ្លឺរលោង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...