All Articles of MONOROOM.info

ចិន​រិះគន់​ម៉ាឡេស៊ី ថា​«ធ្វើ​ឲ្យ​ខាត​ពេល» រឿង​យន្ដហោះ​បាត់​ខ្លួន

ចិន​រិះគន់​ម៉ាឡេស៊ី ថា​«ធ្វើ​ឲ្យ​ខាត​ពេល» រឿង​យន្ដហោះ​បាត់​ខ្លួន

ប្រទេសម៉ាឡេស៊ី បានក្លាយជាផ្ទាំងស៊ីបមួយនៃការរិះគន់ យ៉ាងខ្លាំងក្លាពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាអ្នក​ប្រើ​ប្រាស់ប្រព័ន្ធអាំងធើណែត នៅក្នុងប្រទេសចិន ដោយពួកគេបានចាត់ទុកប្រទេសនេះ ដែលជាអ្នកទទួលខុសត្រូវ​ក្នុង​ការស៊ើបអង្កេត ការបាត់ខ្លួននៃយន្ដហោះប៊ូអ៊ីង ៧៧៧ ថាបានធ្វើការងារ«យឺត»ជ្រុល ដើម្បីស្វែងរកដំណើរដើមទង​នៃ​ហេតុការណ៍នេះ។


សាររបស់អ្នកមានសមានចិត្ត សរសេរឧទ្ទិសទៅជនរងគ្រោះ នៅលើយន្ដហោះនៃជើងហោះហើរ MH370។ (រូបថត RFI)

បាត់យន្ដហោះ - នៅក្នុងប្រទេសចិន ប្រព័ន្ធផ្សព្វផ្សាយបានបង្កើនល្បឿន នៃការរិះគន់របស់ពួកគេ ទៅលើអាជ្ញាធរ​នៃ​ប្រទេសម៉ាឡេស៊ី ទាក់ទងនឹងការចាប់ពង្រត់ យន្ដហោះដែលភ្ជាប់ជើងហោះហើរ [...]

សម្តេច​ក្រុម​ព្រះ៖ ការ​បង្កើត​គណបក្ស​ថ្មី មិន​ជាប់​ពាក់​ព័ន្ធ​នឹង ហ៊ុន សែន

សម្តេច​ក្រុម​ព្រះ៖ ការ​បង្កើត​គណបក្ស​ថ្មី មិន​ជាប់​ពាក់​ព័ន្ធ​នឹង ហ៊ុន សែន

«ខ្ញុំមិនដែលមានទំនាក់ទំនង ជាមួយគណបក្សប្រជាជនកម្ពុជានោះទេ បន្តិចបន្តួចក៏គ្មានផង» នេះជាបន្ទូលបដិសេធ របស់ប្រធានគណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ឆ្លើយតបចំពោះពាក្យដែល​គេ​ចោទប្រកាន់ថា ការបង្កើតគណបក្សថ្មីរបស់ព្រះអង្គ ទទួលការគាំទ្រពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។


សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)

នយោបាយកម្ពុជា - ការខ្សិបខ្សៀវជាច្រើន បានលើកឡើងថា ការបង្កើតគណបក្សថ្មី របស់​សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ អាចធ្វើទៅកើត ដោយសារតែទ្រង់បានទទួលភ្លើង «ខៀវ» និងទទួលថវិកាសំរាប់​ទ្រទ្រង់គណបក្ស [...]

ឈាម​តែ​មួយ របស់​អតីត​បង​ធំ​ទី​មួយ​ខ្មែរ​ក្រហម រៀប​ការ​នៅ​ម៉ាឡៃ

ឈាម​តែ​មួយ របស់​អតីត​បង​ធំ​ទី​មួយ​ខ្មែរ​ក្រហម រៀប​ការ​នៅ​ម៉ាឡៃ

កូនស្រីតែម្នាក់ របស់អតីតៈមេដឹកនាំខ្មែរក្រហមបងធំទី១ លោក ប៉ុល ពល គឺ កញ្ញា ស ផត្ជតា បានរៀបការនៅថ្ងៃ​អាទិត្យទី ១៦ ខែមីនានេះ ដោយប្រារព្ធឡើងនៅក្នុងភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយ​មានការចូលរួម ពីអតីតៈមន្ត្រីជាន់ខ្ពស់ និងទាហានខ្មែរក្រហមដែលបានធ្វើសមាហរណកម្មជាច្រើននាក់។


អាពាហ៍ពិពាហ៍កូនស្រីតែមួយ របស់ប៉ុល ពត។ (រូបថត ហ្វេសប៊ុក)

ជីវិត - មានអាយុ ២៦ ឆ្នាំ កញ្ញា ស ផត្ជតា គឺជាកូនស្រីតែម្នាក់របស់លោក ប៉ុល ពត អតីតមេដឹកនាំកំពូល​នៃរបប​កម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម និងជាកូនស្រីច្បងរបស់អ្នកស្រី មាស សោម ដែលបានរៀបការនៅពាក់​កណ្ដាលទសវត្សរ៍ឆ្នាំ១៩៨០ជាមួយលោកប៉ុល ពត [...]

តើ​អ្នក​បើកបរ​យន្ដហោះ ដែល​ត្រូវ​គេ​ចាប់​ពង្រត់ ជា​នរណា?

តើ​អ្នក​បើកបរ​យន្ដហោះ ដែល​ត្រូវ​គេ​ចាប់​ពង្រត់ ជា​នរណា?

បន្ទាប់ពីសន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានបញ្ចប់ នគរបាលក៏បានធ្វើការឆែកឆេរគេហដ្ឋាន របស់មេបញ្ជាការបើកបរយន្ដហោះ ប៊ូអ៊ីង៧៧៧ ដែលបានបាត់ខ្លួនតាំងពីមួយសប្ដាហ៍មកហើយនោះ នៅរសៀលថ្ងៃ​ដដែលនោះដែរ។ តើមេបញ្ជាការ និងសហសេវិក ដែលជាអ្នកកាន់ចង្កូតយន្ដហោះ ភ្ជាប់ជើងហោះហើររវាងរដ្ឋធានី កូឡាឡំពួរ និងរដ្ឋធានីប៉េកាំង ទាំងពីររូបនេះជានរណា?


លោក ហ្សាហារី អាមេដ សាដ៍ (ខាងឆ្វេង) និងលោក ហ្វារីក អាឌុល ហាមីដ អ្នកបើកបរយន្ដហោះប៊ូអ៊ីង៧៧៧។ (រូបថត ហ្វេសប៊ុក)

បាត់យន្ដហោះ - ការទម្លាយលំនៅដ្ឋាន ចូលទៅឆែកឆេររបស់នគរបាលម៉ាឡេស៊ីនេះ ទំនងជាស្ថិតក្នុង​ប្រតិបត្តិការ​មួយ ដូចទៅនឹងអ្វីដែលអ្នកស៊ើបអង្កេតបានទម្លាយឲ្យអ្នកសារព័ត៌មានដឹង [...]

ពលរដ្ឋ​ត្អូញ​ថា គម្រោង​វារី​អគ្គីសនី​សេសាន២ ឃើញ​តែ​កាប់​ព្រៃ​ឈើ !

ពលរដ្ឋ​ត្អូញ​ថា គម្រោង​វារី​អគ្គីសនី​សេសាន២ ឃើញ​តែ​កាប់​ព្រៃ​ឈើ !

គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងរយៈកាលជាងពីរឆ្នាំមកនេះ ឃើញមានការអភិវឌ្ឍន៍​លើ​ការ«កាប់»ព្រៃឈើច្រើនជាង ការស្វែង«រក»ដីសម្រាប់ប្រជាពលរដ្ឋរស់នៅ។ តំណាងសហគមន៍ក្នុងតំបន់នោះ​ បាន​ថ្លែងយ៉ាងនេះ ដោយបានបញ្ជាក់ទៀតថា ប្រជាសហគមន៍បានស្វះស្វែងរកអន្តរាគមន៍រឿងដីធ្លីនេះ តាមការ​ដាក់​ញ្ញត្តិ​ទៅស្ថានទូតនានា រដ្ឋាភិបាល និងទៅក្រសួងរ៉ែ និងថាមពល តែនៅតែមិនមានឃើញមានការកម្រើកអ្វីឡើយ។


ជីវភាពប្រជាពលរដ្ឋនៅតាមបណ្ដោយទន្លេសេសាន ខេត្តស្ទឹងត្រែង។ (រូបថត សហការី)

គម្រោងដីធ្លី - លោក កែវ ម៉ីប តំណាងប្រជាសហគមន៍ភូមិក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បាននិយាយ​ថា «បើសាងសង់ក៏សាងសង់ទៅ តែសូមកាត់បន្ថយការប៉ះពាល់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...