All Articles of MONOROOM.info

មន្ត្រីអាមេរិក៖ យន្ដហោះ​ត្រូវ​​បាន​ចាប់​ពង្រត់​ ដើម្បី​ទុក​ធ្វើ​កាំជ្រួច​អន្តរទ្វីប

មន្ត្រីអាមេរិក៖ យន្ដហោះ​ត្រូវ​​បាន​ចាប់​ពង្រត់​ ដើម្បី​ទុក​ធ្វើ​កាំជ្រួច​អន្តរទ្វីប

យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ត្រូវបានចាប់ពង្រត់ ដើម្បីទុកប្រើប្រាស់ ទៅជា​«កាំជ្រួច​អន្តរទ្វីប» ឬជា«យន្ដហោះ ផ្ទុកកាំជ្រួច» មានទិសដៅដូចអំពើភេវរកម្ម នៅថ្ងៃ១១ ខែកញ្ញា នាទីក្រុង​ញ៉ូយក សហរដ្ឋអាមេរិក។ នេះជាការថ្លែង របស់លោក ម៉ៃឃើល ម៉ាកខូល (Michael McCaul) តំណាងរាស្ត្រ​ និង​ជា​ប្រធានគណកម្មាធិការ​សន្ដិសុខ​ក្នុងប្រទេស របស់សភាជាន់ទាបអាមេរិក។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - តំណាងរាស្ត្រមួយរូប លោក ម៉ៃឃើល ម៉ាកខូល ប្រធានគណកម្មាធិការសន្ដិសុខក្នុងប្រទេស របស់​សភាជាន់ទាបអាមេរិក បានថ្លែងប្រកាសនៅថ្ងៃអាទិត្យកន្លងមកនេះថា [...]

តុលាការ​រតនគីរី៖ ឃុំ​ខ្លួន​ប្រធាន​សហគមន៍ ដើម្បី​បំបាក់​ស្មារតី​ពលរដ្ឋ?

តុលាការ​រតនគីរី៖ ឃុំ​ខ្លួន​ប្រធាន​សហគមន៍ ដើម្បី​បំបាក់​ស្មារតី​ពលរដ្ឋ?

ប្រជាពលរដ្ឋប្រមាណជាងមួយរយនាក់មកពីពីរភូមិ ក្នុងខេត្តរតនាគីរី បានជួបជុំគ្នា នៅមុខតុលាការខេត្តទាមទារ ឲ្យ​តុលាការនេះដោះលែងតំណាងសហគមន៍ជនជាតិដើមភាគតិចនៅភូមិម៉ាស់ ស្រុកអូរជុំ លោក ហាំង នឿ ដោយ​គ្មាន​លក្ខខ័ណ្ឌ និងការដាក់ពាក្យប្តឹងអ្នកស្រីលី សុខងីម ពីបទរំលោភយកដីចំការ និងដីព្រៃបម្រុងទុក។


ពលរដ្ឋនៅមុខសាលាដំបូងខេត្តរតនគីរី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤។ (រូបថត សមាគមអាដហុក)

ប្រព័ន្ធយុត្តិធម៌ - លោក ហាំង នឿ តំណាងសហគមន៍ជនជាតិដើមភាគតិច និងតំណាងបីរូបផ្សេងទៀត ត្រូវបាន​សមត្ថកិច្ចឃុំម៉ាសហៅទៅសាកសួរ និងបន្តសាកសួរ រហូតដល់អធិការដ្ឋានស្រុកអូរជុំ។ នៅពេលសាកសួរនោះ តំណាងសហគមន៍រូបនេះ ត្រូវបានបញ្ជូនទៅដាក់ពន្ធនាគារតែម្តង [...]

ការ​បោះ​ឆ្នោត​ឡើង​វិញ៖ «តែ​មួយពព្រិច​ភ្នែក វាទៅ​រួច​ទាំង​អស់!»

ការ​បោះ​ឆ្នោត​ឡើង​វិញ៖ «តែ​មួយពព្រិច​ភ្នែក វាទៅ​រួច​ទាំង​អស់!»

បើទោះជារបៀបវារៈនៃការបោះឆ្នោតឡើងវិញ មិនត្រូវបានគណៈកម្មការចម្រុះរបស់គណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិ លើកយកមកជជែកគ្នាក៏ដោយ ក៏ការបោះឆ្នោតឡើងវិញ ត្រូវបានគេមើលឃើញថា អាច​នឹងកើតឡើង តាមរយៈការសម្រេចចិត្តតែមួយពព្រិចភ្នែក របស់ថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ ក្រោយ​ការ​កែទម្រង់ការបោះឆ្នោតត្រូវបានបញ្ចប់។


ខាងមុខ៖ លោក ប៊ិន ឈិន (ខាងឆ្វេង) និងលោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅមន្ទីរ​ព្រឹទ្ធសភា ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

នយោបាយកម្ពុជា - ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានថ្លែងប្រាប់​អ្នកការសែត​នៅថ្ងៃ​ទី១៧ មីនា [...]

កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត៖ ប្រធាន​បទ​គន្លឹះ ដើម្បី​បញ្ចប់​វិបត្តិ

កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត៖ ប្រធាន​បទ​គន្លឹះ ដើម្បី​បញ្ចប់​វិបត្តិ

«បើយើងបណ្តោយអោយមានការគ្រប់គ្រង់ ដែលធ្វើអោយពលរដ្ឋអស់ជំនឿ យើងយល់ថាវាគ្មាន​ហេតុផលអី​ដែល​ធ្វើអោយគណបក្សសង្រ្គោះជាតិ ទៅចូលប្រជុំក្នុងសភានោះទេ។» នេះជាការលើកឡើងរបស់លោក ស៊ុន ឆ័យ ខណៈពេលគណបក្សសង្គ្រោះជាតិ របស់លោក កំពុងទាមទារអោយមានការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ដើម្បីឈានទៅដំណោះស្រាយ នៃវិបត្តិនយោបាយកន្លងមក។


ជួរមុខពីឆ្វេងមកស្ដាំ៖ លោក ប៊ិន ឈិន (គណបក្សប្រជាជនកម្ពុជា) និងលោក សុន ឆ័យ (គណបក្សសង្គ្រោះជាតិ) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយកម្ពុជា - «កំណែរទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត» គឺជាប្រធានបទដ៏សំខាន់មួយ ដែលគណបក្ស​ទាំងពីរកំពុងលើកយកមកពិភាក្សា ក៏ដូចជាការទាមទារពីគណបក្សប្រឆាំងផងដែរ [...]

ជំនួបទី៤៖ បក្ស​សង្គ្រោះ​ជាតិ ប្តូរ​សមាសភាព​ចរចា​ពីរ​រូប

ជំនួបទី៤៖ បក្ស​សង្គ្រោះ​ជាតិ ប្តូរ​សមាសភាព​ចរចា​ពីរ​រូប

ដួចការគ្រោងទុកកាលពីជំនួបលើកមុន ជំនួបចរចាលើកទីបី រវាងបក្សនយោបាយជាប់ឆ្នោតទាំងពីរ បានប្រព្រឹត្តធ្វើ​ជាបន្តទៅទៀត នៅព្រឹកថ្ងៃទី១៧ ខែមីនានេះ  បើទោះបីជាប្រធានគណបក្ស​សង្រ្គោះ លោក សម រង្ស៊ី ធ្លាប់ព្រមានថា នឹងផ្អាកការចរចា ប្រសិនបើមិនមានការឆ្លើយតបណាមួយ ពីគណបក្សកាន់អំណាចក្នុងដាក់ស្ថាប័នគ.ជ.ប ទៅជា​ស្ថាប័នធម្មនុញ្ញ។ ប៉ុន្តែសមាសភាពពីខាងគណបក្សសង្គ្រោះជាតិ មានការផ្លាស់ប្ដូរអ្នកចូលរួមចំនួនពីរនាក់ ដោយ​មូលហេតុមានបេសកកម្មនៅក្រៅប្រទេស។


ជំនួបរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - នៅម៉ោង ៩ព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៤នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...