ជំនួបទី៤៖ បក្ស​សង្គ្រោះ​ជាតិ ប្តូរ​សមាសភាព​ចរចា​ពីរ​រូប

ដួចការគ្រោងទុកកាលពីជំនួបលើកមុន ជំនួបចរចាលើកទីបី រវាងបក្សនយោបាយជាប់ឆ្នោតទាំងពីរ បានប្រព្រឹត្តធ្វើ​ជាបន្តទៅទៀត នៅព្រឹកថ្ងៃទី១៧ ខែមីនានេះ បើទោះបីជាប្រធានគណបក្ស​សង្រ្គោះ លោក សម រង្ស៊ី ធ្លាប់ព្រមានថា នឹងផ្អាកការចរចា ប្រសិនបើមិនមានការឆ្លើយតបណាមួយ ពីគណបក្សកាន់អំណាចក្នុងដាក់ស្ថាប័នគ.ជ.ប ទៅជា​ស្ថាប័នធម្មនុញ្ញ។ ប៉ុន្តែសមាសភាពពីខាងគណបក្សសង្គ្រោះជាតិ មានការផ្លាស់ប្ដូរអ្នកចូលរួមចំនួនពីរនាក់ ដោយ​មូលហេតុមានបេសកកម្មនៅក្រៅប្រទេស។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដួចការគ្រោងទុកកាលពីជំនួបលើកមុន ជំនួបចរចាលើកទីបី រវាងបក្សនយោបាយជាប់ឆ្នោតទាំងពីរ បានប្រព្រឹត្តធ្វើ​ជាបន្តទៅទៀត នៅព្រឹកថ្ងៃទី១៧ ខែមីនានេះ  បើទោះបីជាប្រធានគណបក្ស​សង្រ្គោះ លោក សម រង្ស៊ី ធ្លាប់ព្រមានថា នឹងផ្អាកការចរចា ប្រសិនបើមិនមានការឆ្លើយតបណាមួយ ពីគណបក្សកាន់អំណាចក្នុងដាក់ស្ថាប័នគ.ជ.ប ទៅជា​ស្ថាប័នធម្មនុញ្ញ។ ប៉ុន្តែសមាសភាពពីខាងគណបក្សសង្គ្រោះជាតិ មានការផ្លាស់ប្ដូរអ្នកចូលរួមចំនួនពីរនាក់ ដោយ​មូលហេតុមានបេសកកម្មនៅក្រៅប្រទេស។


ជំនួបរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - នៅម៉ោង ៩ព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៤នេះ ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ និង​របស់គណបក្សប្រជាជនកម្ពុជា បានចូលជួបពិភាក្សាគ្នាជាថ្មីម្តងទៀតដើម្បីស្វែងរកយន្តការកែទម្រង់ គណកម្មការ​ជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប និងការដាក់ស្ថាប័ននេះ ទៅជាស្ថាប័នធម្មនុញ្ញ ដែលជ្រើសតាំងដោយ​រដ្ឋសភា តាមសំឡេងពីរភាគបី ។

បើតាមលោក យឹម សុវណ្ណ តំណាងក្រុមការងារគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា ក្នុងជំនួបលើកទី៣នេះ ក្រុម​ចរចា​ខាងលោក ដែលដឹកនាំដោយលោក សុន ឆ័យ មានការផ្លាស់ប្តូរសមាសភាពចំនួនពីរនាក់ ដោយលោក អេង ឆៃអៀង និងលោក យ៉ែម បុញ្ញឫទ្ធិ ត្រូវបានជំនួសដោយលោកស្រី មូរ សុខហួរ និងលោក អ៊ូ ចន្ទរិទ្ធ។

ចំពោះការផ្លាស់ប្តូរសមាសភាពនេះ ដោយសារតែ លោក អេង ឆៃអៀង និងលោក យ៉ែម បុញ្ញឫទ្ធិ ជាប់មាន​ភារកិច្ច​ត្រូវបំពេញបេសកម្មនៅក្រៅប្រទេស។ រីឯខាងគណបក្សប្រជាជនកម្ពុជា សមាសភាពមិនមានការប្រែប្រួលឡើយ ដោយមានលោក ប៊ិន ឈិន ជាប្រធានក្រុមចរចា អមដោយ លោក ជាម យៀប លោក ឈាង វ៉ុន លោក ប៉ែន បញ្ញា និងលោក ស៊ិក ប៊ុនហុក និងលោកស្រី គ្រួច សំអាន។

គួរបញ្ជាក់ថា ក្នុងជំនួបចរចាលើកទី២ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤កន្លងទៅគណៈកម្មការចម្រុះ នៃគណបក្ស​ជាប់ឆ្នោតទាំងពីរ បានពិភាក្សាលើការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត អព្យាក្រឹត្យភាព និងសុច្ចរិតភាព​របស់​អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនិងការបោះឆ្នោត ប៉ុន្តែមិនមានសេចក្តីថ្លែងការណ៍រួម ឬចំណុចឯកភាពឡើយ៕

-----------------------------------------------
ដោយ ក. ចាន់នីតា និងអ៊ុំ បូរី (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...