All Articles of MONOROOM.info

«ដាក់​គ.ជ.ប ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ» គ្រាន់​ជា​ក្ដីសុបិន្តប៉ុណ្ណោះ?

«ដាក់​គ.ជ.ប ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ» គ្រាន់​ជា​ក្ដីសុបិន្តប៉ុណ្ណោះ?

បើទោះជាការចរចា របស់គណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត បានឯកភាពគ្នាលើក្របខ័ណ្ឌ កែទម្រង់​ការ​បោះឆ្នោតជាបន្តបន្ទាប់ក៏ដោយ ក៏ការចរចាក្នុងពេលចុងក្រោយនេះ បានបង្ហាញថាការខ្វែងគំនិតគ្នាជាថ្មី បានកើត​ឡើងជាថ្មីទៀត ដោយសារតែគណៈបក្សសង្រ្គោះជាតិ នៅតែទាមទារដាក់ស្ថាប័នបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ តែ​ការស្នើសុំនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា បន្តបដិសេធយ៉ាងម៉ឺងម៉ាត់។ តើការ«ដាក់ស្ថាប័ន​បោះឆ្នោតទៅក្នុង​រដ្ឋធម្មនុញ្ញ» ដែលជាការលើកឡើងរបស់គណបក្សសង្គ្រោះជាតិនេះ គ្រាន់តែជាក្ដីសុបិន្តប៉ុណ្ណោះឬ?


ជំនួបរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - [...]

មតិ​រិះ​គន់ ជំនួប​ទី​បួន​នៃ​បក្ស​ទាំង​ពីរ ថា​ដើម្បី​ចំណេញ​ខាង​នយោបាយ

មតិ​រិះ​គន់ ជំនួប​ទី​បួន​នៃ​បក្ស​ទាំង​ពីរ ថា​ដើម្បី​ចំណេញ​ខាង​នយោបាយ

ការសម្រុះសម្រួលផ្នែកនយោបាយ នៃកិច្ចប្រជុំថ្នាក់បច្ចេកទេសរវាង គណបក្សជាប់ឆ្នោតទាំងពីរ ត្រូវបានមតិ​ទូទៅ​​សន្មតថា ជាវប្បធម៌ស្វែងរកចំណេញក្នុងការ«បកស្រាយ» ផ្នែកនយោបាយ និងជាទំនៀមទំលាប់តែងតែកើត​មាន​នោះ គឺការប្រជុំសម្ងាត់ (បិទទ្វា) ជាបន្តបន្ទាប់។ ក្នុងថ្ងៃទី២៤ ខែមីនានេះ ជំនួបបច្ចេកទេសរវាងគណបក្ស​​ជាប់ឆ្នោត​ទាំងពីរ បានសម្រេចទៅតាមគោលការណ៍មួយចំនួន នៅក្នុងវិមានព្រឹទ្ធិសភា។


ក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - អនុប្រធានផ្នែកស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សអាដហុកលោក ចាន់ សុវ៉េត ក្នុងកិច្ច​សម្ភាសជាមួយទស្សនាវដ្តី

ជនជាតិ​ដើម​ភាគ​តិច​ ស្នើ​ឲ្យ​ចាត់​វិធានការ ប្រឆាំង​បទ​ល្មើស​ព្រៃឈើ

ជនជាតិ​ដើម​ភាគ​តិច​ ស្នើ​ឲ្យ​ចាត់​វិធានការ ប្រឆាំង​បទ​ល្មើស​ព្រៃឈើ

បណ្តាញសហគមន៍ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី ចំនួន៦សហគមន៍ នឹងដាក់ញត្តិស្នើសុំឲ្យមាន ការចាត់​វិធានការតាមផ្លូវច្បាប់ ប្រឆាំងការប្រព្រឹត្តបទល្មើសព្រៃឈើ និងធនធានធម្មជាតិ ទៅដល់អាជ្ញាធរមូលដ្ឋាន​នៅថ្ងៃ​ចន្ទ​នេះ ដោយពួកគេមើលឃើញថា ច្បាប់ពាក់ព័ន្ធមួយចំនួន នៅតែគ្មានប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើសទាំងនេះ។


ផ្លាកសញ្ញាចូលទៅខេត្តមណ្ឌលគីរី។ (រូបថត MONOROOM.info/ Soben)

ដីធ្លី - ក្នុងញត្តិទាមទារជាសាធារណៈ របស់សហគមម៍ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ចំនួន៦​សហគមន៍ ដែលមានស្នាមមេដៃតំណាងចំនួន២៦នាក់ បានឲ្យសម្តែងការខកចិត្តចំពោះអាជ្ញាធរខេត្ត ខកខានមិន​បានយកច្បាប់ភូមិបាល ច្បាប់ព្រៃឈើ ច្បាប់បរិស្ថាន និងច្បាប់ជលផលមកចាត់វិធានការ [...]

បទ​យក​ការណ៍៖ គម្រោង​ចិន ធ្វើ​ឲ្យ​រាស្ត្រ​«យំ​អស់​ដី» នៅ​ខេត្ត​កោះកុង

បទ​យក​ការណ៍៖ គម្រោង​ចិន ធ្វើ​ឲ្យ​រាស្ត្រ​«យំ​អស់​ដី» នៅ​ខេត្ត​កោះកុង

ផ្ទះធ្វើពីឈើប្រក់អំពីសង្ក័សីព័ណក្រហម តំរៀបគ្នាជាជួរនៅសងខាងផ្លូវ និងនៅមួយចំនួនលាក់ខ្លួនកណ្តាលព្រៃ នៅ​ក្នុងស្រុកចំនួនពីរនៃខេត្តកោះកុង គឺស្រុកបុទុមសាគរ និងគីរីសាគរ ត្រូវបានកសាងឡើងដោយក្រុមហ៊ុនរបស់ចិន យូនៀនដេវឺលប្បមេនគ្រុប ដែលវិនិយោគលើវិស័យឧស្សាហកម្មទេសចរណ៍ និងទីក្រុងរណប។ គម្រោងនេះបាន​ធ្វើ​ឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋចំនួន១១៤៣គ្រួសារ ត្រូវបានជម្លៀសចេញពីទីតាំងចាស់របស់ខ្លួន។


ទិដ្ឋភាពមួយនៃស្រុកបុទុមសាគរ ខេត្តកោះកុង។ (រូបថត ខេត្តកោះកុង)

របាយការណ៍ - សកម្មភាពនៃគម្រោងអភិវឌ្ឍន៍ ដែលបានកំពុងសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំ និងទីលាន​វាយកូនគោល បានសាងសង់រួចបានចំនួន៩រន្ធ ដែលគ្រោងនឹងដាក់ឲ្យភ្ញៀវចូលលេងកំសាន្ត [...]

ព្រះភិក្ខុ​លួន សុវ៉ាត៖ ការ​​បាញ់​​ប្រហារ ផ្គើន​សេចក្ដី​ថ្លែង​ការណ៍ពលរដ្ឋ

ព្រះភិក្ខុ​លួន សុវ៉ាត៖ ការ​​បាញ់​​ប្រហារ ផ្គើន​សេចក្ដី​ថ្លែង​ការណ៍ពលរដ្ឋ

«យើងសូមអោយបញ្ឈប់ការប្រើប្រាស់កាំភ្លើង តែផ្ទុយទៅវិញថែមទាំងយកកាំភ្លើងមកបាញ់ទាំងស្រុង» នេះជា​សង្ឃដីការរបស់ព្រះតេជគុណ លួន សុវ៉ាត បន្ទាប់ពីមានខ្មាន់កាំភ្លើងប៉ងបាញ់ ដែលព្រះអង្គហៅថា ដើម្បីជា​ការ​គម្រាម​កំហែងទៅ​សកម្មជនដីធ្លី ខណៈព្រះអង្គនិងប្រជាពលរដ្ឋមួយចំនួនទៀត បានចេញសេចក្តីថ្លែងការណ៍ សូម​អោយបញ្ឈប់​ការការប្រើប្រាស់កាំភ្លើង បាញ់ទៅលើអ្នកតវ៉ាបញ្ចេញមតិ។


ក្រុមសកម្មជនតវ៉ាសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាន ដែលនៅក្នុងរថយន្ដរងការវាយប្រហារ។ (រូបថត MONOROOM.info/ O. Vary)

ការបាញ់បោះ -កាលពីយប់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៤ ម្សិលមិញនេះ ក្នុងអំឡុងពេលប្រហែលជា​ម៉ោង៧ និង ៣០នាទី យប់បានបង្ក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...