តុលាការសម្រេចមិនឲ្យនៅក្រៅឃុំ៖ ដើមបណ្ដឹងថាមិនសមហេតុផល
គ្រួសារជនត្រូវចោទទាំង២៣នាក់ បានសម្តែងការខកចិត្តជាខ្លាំង ចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសានេះ ទៅនឹងសំណើរសុំនៅក្រៅឃុំ បណ្តោះអាសន្ន ដើម្បីទៅព្យាបាលជំងឺ ខណៈពេលដែលជំងឺរបស់ស្វាមី និងកូនរបស់ពួកគាត់កំពុងតែធ្ងន់ធ្ងរទៅៗ ដោយមិនមានការព្យាបាលឲ្យបានដិតដល់។

ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានី ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - បន្ទាប់ពីស្វាមីរបស់អ្នកស្រី ត្រូវបានតុលាការសម្រេចបដិសេធ មិនអោយនៅក្រៅឃុំ ដើម្បីយកទៅព្យាលបាលជំងឺតាមការស្នើសុំនោះមក អ្នកស្រីប្រាក់ សុវណ្ណារី ភរិយារបស់លោក វន់ ពៅ បានសម្តែងការខកចិត្តថា «តុលាការមិនគោរពច្បាប់ [...]



