All Articles of MONOROOM.info

មរតក​ជន​រង​គ្រោះ ក្រោយ​ការ​បង្រ្កាប​បាតុកម្ម​ដើម្បី​ប្រាក់​ខែ ១៦០​ដុល្លា

មរតក​ជន​រង​គ្រោះ ក្រោយ​ការ​បង្រ្កាប​បាតុកម្ម​ដើម្បី​ប្រាក់​ខែ ១៦០​ដុល្លា

បើទោះបីជា ព្រឹត្តិការណ៍ នៃការបង្រ្កាបទៅលើកម្មករទាមទារប្រាក់ខែ១៦០ដុល្លា នៅមុខរោងចក្រយ៉ាក ជីន និងនៅ​សួនកាណាឌីយ៉ា បានកន្លងទៅជាង៣ខែហើយក៏ដោយ តែការឈឺចាប់ និងស្លាកស្នាមរបួសបានបន្សល់ទុក​អោយ​ពួកគេ។ ខាងក្រោមនេះជាកិច្ចសម្ភាសខ្លីៗជាមួយជនរងគ្រោះ ដែលបានទទូលនូវមរតកយ៉ាងសោកសៅ បន្ទាប់ពី​ការបង្រ្កាបប្រកបដោយឈាម របស់កងកម្លាំងអាជ្ញាធរ។


កម្មកររងគ្រោះ មកទទួលថវិការឧបត្ថម្ភ នៅសហភាពការងារកម្ពុជា ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.infO/ C. Nita)

ជីវិត - «ថវិកាប៉ុណ្ណឹង ទោះចិញ្ចឹមកូន ក៏មិនរស់ដែរ និយាយរួមខ្ញុំចង់បានជិវិតប្តីខ្ញុំមកវិញ ព្រោះជីវិតប្តីខ្ញុំ​មិន​អាចប្តូរ​នឹងលុយបានទេ» [...]

រក​ឃើញ​ពន្លឺ​ចម្លែក​នៅ​ភព​ព្រះ​អង្គារ៖ ជា​ពន្លឺ​របស់​មនុស្ស​ពិភព​ក្រៅ?

រក​ឃើញ​ពន្លឺ​ចម្លែក​នៅ​ភព​ព្រះ​អង្គារ៖ ជា​ពន្លឺ​របស់​មនុស្ស​ពិភព​ក្រៅ?

ទីភ្នាក់ងារស្រាវជ្រាវអាវកាសរបស់អាមេរិក ហៅកាត់ថា ណាស្សា (Nasa) បានបង្ហាញនូវសេចក្ដីអត្ថាធិប្បាយមួយ ស្ដីពីពន្លឺដ៏ចម្លែកត្រូវបានថតឃើញដោយ មនុស្សយន្ដ កួរីយ៉ូសស៊ីធី (Curiosity) តាំងពីដើមខែនេះមក។ សម្រាប់​ទីភ្នាក់ងារអាវកាស ពន្លឺនោះវាគ្រាន់តែជាចំណាំងផ្លាត របស់ពន្លឺព្រះអាទិត្យ នៅលើផ្ទាំងថ្ម ឬក៏ជាកាំរស្មីតារាសាស្ត្រ ដែលប្រតិកម្មតបមកម៉ាស៊ីថតរូបវិញប៉ុណ្ណោះ។


រូបភាពដែលថតដោយមនុស្សយន្ដ កួរីយ៉ូសស៊ីធី បង្ហាញពីចំណុចពណ៌ សរ។ (រូបភាព Nasa)

វិទ្យាសាស្ត្រ - បន្ទាប់ពីរូបថតត្រូវបានយកមកផ្សព្វផ្សាយ ចំណុចនៅក្នុងរូបថត ដែលចេញជាពន្លឺនៅ​លើភព​ព្រះ​អង្គារនេះ បានបង្កការភ្ញាក់ផ្អើល ដោយគេនាំគ្នាគិតថា ផែនដីមិនមែនជាភពតែមួយឡើយ [...]

ហ៊ុន សែន ចង់បំបែក សម រង្ស៊ី និង កឹម សុខា?

ហ៊ុន សែន ចង់បំបែក សម រង្ស៊ី និង កឹម សុខា?

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នា លើចំណុចគន្លឹះច្រើនហើយ ក្រោយការសន្ទនាផ្ទាល់រវាងលោក និងលោកសម រង្ស៊ី តែនៅមានបញ្ហាមួយចំនួន នៅ​បន្តខ្វែងគំនិតគ្នានៅឡើយ ហើយបញ្ហាទាំងនោះអាចបន្តជាប់គាំង ប្រសិនបើលោកកឹម សុខា បង្ហាញឥរិយាបថ​រឹង​ទទឹង។ ជាការលើកឡើង ដែលធ្វើឲ្យយល់ថា លោកនាយករដ្ឋមន្ត្រីកំពុងអនុវត្តន៍ យុទ្ធវិធីបំបែកបំបាក់ រវាងមេដឹកនាំ​ប្រឆាំងទាំងពីររូប។


លោក ហ៊ុន សែន នៅពេលលោកនៅជកបារីនៅឡើយ។ (រូបថត ឯកសារ)

នយោបាយ - លោកហ៊ុន សែន បានលើកឡើងថា លោកបានស្នើទៅលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ជំរុញឲ្យលោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ គម្បីកុំមានការរឹងរួសខ្លាំងពេកក្នុងការចរចា ខណៈលោក​សម រង្ស៊ី [...]

រតនគីរី៖ អភិបាល​ស្រុក​លំផាត់ អាច​នឹង​ត្រូវ​នាំ​ខ្លួន ពី​បទ​កាប់​បំផ្លាញ​ព្រៃ

រតនគីរី៖ អភិបាល​ស្រុក​លំផាត់ អាច​នឹង​ត្រូវ​នាំ​ខ្លួន ពី​បទ​កាប់​បំផ្លាញ​ព្រៃ

បើតាមការអះអាររបស់មន្ត្រីតុលាការ បានឲ្យដឹងថា លោក គង់ ស្រ៊ុន អភិបាលស្រុកលំផាត់ ខេត្ដរតនគីរី អាចនឹង​ប្រឈមទៅនឹងការនាំខ្លួន ពីតុលាការខេត្ត ប្រសិនបើគាត់មិនចូលខ្លួន ឆ្លើយបំភ្លឺតាមកាលកំណត់ ពាក់ព័ន្ធករណី​កាប់រានដីព្រៃ ក្នុងតំបន់តំបន់ការពារធម្មជាតិ និងជាតំបន់អេកូរ ទេសចរណ៍អូរស៊ិនលែរ ។


ដីធ្លី មួយកន្លែងក្នុងខេត្តរតនគីរី ដែលរកដើមឈើមួយដើមគ្មាន។ (រូបថតឯកសារ២០០៦ MONOROOM.info/​ Bunthoeun C)

ប្រព័ន្ធច្បាប់ - លោក សួស ឡា ប្រធានតុលាការខេត្តរតនគីរី បានថ្លែងថា តុលាការបានចេញដីការកោះអញ្ជើញ លោក គង់ ស្រ៊ុន អភិបាលស្រុកលំផាត់ ខេត្ដរតនគីរី ឲ្យចូលបំភ្លឺជុំវិញបទ«សង្ស័យ បញ្ជាការកាប់រាន​ដីព្រៃ​តំបន់​ការពារធម្មជាតិ [...]

យន្ដហោះ​បាត់​ខ្លួន នឹង​អាច​រក​ឃើញ​វិញ នៅ​ប៉ុន្មាន​ថ្ងៃ​ដ៏​ខ្លី​ខាង​មុខ

យន្ដហោះ​បាត់​ខ្លួន នឹង​អាច​រក​ឃើញ​វិញ នៅ​ប៉ុន្មាន​ថ្ងៃ​ដ៏​ខ្លី​ខាង​មុខ

បន្ទាប់ពីទទួលបានរលកសម្លេង ចំនួនពីរដង កាលពីចុងសប្ដាហ៍ និងថ្ងៃអង្គារកន្លងទៅ អ្នករុករកយន្ដហោះប៊ូអីង ៧៧៧ ដែលបានបាត់ខ្លួនតាំងពីជាងមួយខែមុន បាននិយាយថា យន្ដហោះអាចនឹងត្រូវបានរកឃើញវិញ នៅក្នុង​ប៉ុន្មាន​ថ្ងៃខាងមុខនេះ។ នេះបើ​តាមលោក អេនហ្គឺស ហ៊ូស្ដុន (Angus Houston) អ្នកដឹកនាំការសម្របសម្រួល (JACC) នៃ​បណ្ដា​ប្រទេស​ចូលរួម​នៅក្នុងយុទ្ធនាការស្វែងរក របស់ប្រទេសអូស្ត្រាលី។


សាច់ញាតិរបស់ជនរងគ្រោះ នៅជិតរូបយន្ដហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ីអែឡាញ។ (រូបថត straitstimes.com)

បាត់យន្ដហោះ - ស្ថានភាពនៅពេលនេះ ដូចជាបានប្រមូលផ្ដុំនូវអ្វីគ្រប់យ៉ាង នៅក្នុងតំបន់តែមួយ ដើម្បីស្វែងរក​យន្ដហោះបាត់ខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែឡាញ ដែលភ្ជាប់ជើងហោះហើរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...