All Articles of MONOROOM.info

យន្ដហោះ​បង្ខំ​ចិត្ត​ចុះ​ចត ព្រោះ​អ្នក​ដំណើរ​ច្រឡំ​បន្ទប់​បើកបរ​ថា​ជា«បង្គន់» (pic)

យន្ដហោះ​បង្ខំ​ចិត្ត​ចុះ​ចត ព្រោះ​អ្នក​ដំណើរ​ច្រឡំ​បន្ទប់​បើកបរ​ថា​ជា«បង្គន់» (pic)

នៅពេលដែល«វាយតប់»ខ្លាំងៗ ទៅលើបន្ទប់បើកបររបស់យន្ដហោះ បុរសជាតិអូស្ត្រាលីអាយុ២៨ឆ្នាំ បានបង្ក​ឲ្យ​មានការច្រួលច្របល់កើតឡើង នៅលើយន្ដហោះដែលកំពុងហោះហើរ។ ទង្វើរបស់បុរសនេះ បានបង្ខំឲ្យអ្នកបើកបរ​យន្ដហោះប្រកាសអាសន្នមកផែនដី ពីការ«ចាប់ពង្រត់»មួយ និងធ្វើការចុះចតជាបន្ទាន់។ ប៉ុន្តែបន្ទាប់ពីត្រូវ​បាននាំ​ខ្លួនយកទៅសាកសួរក្រោយមក បុរសដែលធ្វើឲ្យគេគិតថា គាត់ជាមនុស្សប្រមឹកនោះ បាននិយាយថា គាត់គ្រាន់តែ​ច្រឡំបន្ទប់អ្នកបើកបរ ទៅនឹង ...«បង្គន់»នៅលើយន្ដហោះប៉ុណ្ណោះ។


យន្ដហោះវៀជីនអូស្ត្រាលៀ ដែលត្រូវបង្ខំចិត្តចុះចតជាបន្ទាន់។ (រូបថត Getty Images)

គ្រោះថ្នាក់យន្ដហោះ - ការភ្ញាក់ផ្អើល [...]

អ្នក​ចូល​រួម​ក្នុង​ពិធី​ខួប​២​ឆ្នាំ​របស់ ឈុត វុទ្ធី ប្តេជ្ញា​បន្ត​ការ​ការពារ​ព្រៃឈើ

អ្នក​ចូល​រួម​ក្នុង​ពិធី​ខួប​២​ឆ្នាំ​របស់ ឈុត វុទ្ធី ប្តេជ្ញា​បន្ត​ការ​ការពារ​ព្រៃឈើ

«លោកជាវិរជនមួយដ៏ឆ្នើម(...) គាត់ជាអ្នកជួយពួកយើងដ៏មុះមុត» នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋ ដែល​បានមកចូលរួមរំលឹកវិញ្ញាណក្ខន្ធលោក ឈុត វុទ្ធី នៅនឹងកន្លែងដែលលោកត្រូវបានបាញ់សម្លាប់។ លោក ឈុត វុទ្ធី សកម្មជនការពារធនធានធម្មជាតិខ្មែរយ៉ាងល្បីឈ្មោះ ដែលបានធ្វើសកម្មភាពជាច្រើន ជាមួយ​ប្រជា​ពលរដ្ឋ ដើម្បី​ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។ អ្នកយកព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានទៅដល់ផ្ទាល់កន្លែង​ដើម្បី​ធ្វើរបាយការណ៍លំអិត។


ក្រុមសកម្មជន ជួបជុំរំលឹកខួបពីរឆ្នាំ នៃមរណភាពរបស់លោក ឈុត វុទ្ធី នៅកោះកុង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

ធនធានធម្មជាតិ - [...]

ទទួលទាន​អាហារ​១០​ប្រភេទ ដើម្បី​ជួយ​ដល់​អ្នក​ដែល​ចង់​មាន​ផ្ទៃ​ពោះ

ទទួលទាន​អាហារ​១០​ប្រភេទ ដើម្បី​ជួយ​ដល់​អ្នក​ដែល​ចង់​មាន​ផ្ទៃ​ពោះ

តើអ្នកនាងៗគិតថា ការមានផ្ទៃពោះ ជាល័ក្ខខណ្ឌផ្ដល់ដោយធម្មជាតិទាំងស្រុងឬ? មិនអញ្ចឹងទេ ព្រោះបើសូម្បីតែ​ចំណីអាហារដែលអ្នកនាង ក៏អាចជួយសម្រួល និងអាចបំពេញបំណង ក្នុងការចង់មានផ្ទៃពោះរបស់អ្នកនាងដែរ។ អត្ថបទនេះ នឹងពន្យល់ពីប្រភេទអាហារចំនួន១០ ដែលជួយជីវិតស្នេហ៍របស់អ្នកនាង ឲ្យកាន់តែមានភាព​ស្រស់​បំព្រង​ឡើង។


«បងចង់បានកូនខ្លាំងណាស់ អូនសម្លាញ់។ តើយើងមានសង្ឃឹមឬទេ?» (រូបថតភាពយន្ដ)

សុខភាព - អាហារត្រូវបានអ្នកជំនាញខាងរោគស្ត្រីមួយចំនួន ទទួលស្គាល់ពីសារៈសំខាន់ នៃសារធាតុរបស់វា ក្នុង​ការ​បង្កើននូវសារធាតុអ័រម៉ូនក្នុងរាងកាយ តាមរយៈម្ហូបអាហារដែលត្រូវបានជ្រើសរើសក្នុងរាងកាយ [...]

ខេមរៈ សេរីមន្ត បាក់​ខ្លាច​គ្រោះ​ថ្នាក់ ប្រកាស​ឈប់​ទៅ​ខេត្ត​ព្រះ​សីហនុ

ខេមរៈ សេរីមន្ត បាក់​ខ្លាច​គ្រោះ​ថ្នាក់ ប្រកាស​ឈប់​ទៅ​ខេត្ត​ព្រះ​សីហនុ

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ និងជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុនទូរស័ព្ទចល័តស្មាត (Smart) លោក ខេមរៈ សេរីមន្ត បានចេញមកបដិសេធថា លោកមិនបានទៅច្រៀងនៅខេត្តព្រះសីហនុ ក្នុងកម្មវិធីប្រគុំតន្រ្តីរបស់ Smartនោះ មិនមែនដោយសារតែមានជាប់ពាក់ព័ន្ធ ជាមួយជម្លោះរវាង លោក ព្រាប សុវត្តិ និងក្រុមហ៊ុនស្មាតនោះទេ។ មូល​ហេតុ​ពិតប្រាកដនោះ គឺលោកនៅមានការខ្លាចរអារ ត្រង់កន្លែង ដែលលោកបានជួបគ្រោះថ្នាក់ចរាចរណ៍ ផ្លូវទៅ​កាន់​ខេត្ត​ព្រះសីហនុ។


តារាចម្រៀង ខេមរៈ សេរីមន្ដ។ (រូបថតហ្វេសប៊ុក)

តារា - ចាប់តាំងពីបាន ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបានកើតឡើងនៅផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ [...]

ភរិយា​កូន​ខ្ចី​របស់ រស់ សោភ័ណ្ឌ ថា​ស្វាមី​ខ្លួន​គ្មាន​ទោស​អ្វី​សោះ

ភរិយា​កូន​ខ្ចី​របស់ រស់ សោភ័ណ្ឌ ថា​ស្វាមី​ខ្លួន​គ្មាន​ទោស​អ្វី​សោះ

«ខ្ញុំសង្ឃឹមថាតុលាការកាត់សេចក្តីដោយយុត្តិធម៌ នោះប្តីរបស់ខ្ញុំត្រូវបានដោះលែង។ (...) បើមិនដោះលែងទេ នោះ​តុលាការកាត់ក្តីដោយអយុត្តិធម៌ ព្រោះប្តីខ្ញុំមិនបានធ្វើអ្វីខុសទេ។» នេះជាការលើកឡើងរបស់អ្នកស្រី ឱក ស្រីអូន ភរិយារបស់លោក រស់ សោភ័ណ្ឌ ដែលជាជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទទាំង២១នាក់។


អ្នកស្រី ឱក ស្រីអូន ភរិយារបស់លោក រស់ សោភ័ណ្ឌ។ (រូបថត MONOROOM.info/ S.Tith)

តុលាការនិងច្បាប់ -ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកស្រី ឱក ស្រីអូន មកពីខេត្តស្វាយរៀង ដែលកំពុងបីកូនទើបតែប្រសូត្រ បានបីខែនៅនឹងដៃ បាននិយាយលាយឡំនឹងភាពក្តុកក្តួលថា ប្តីអ្នកស្រីត្រូវ​បានចាប់​ខ្លួនក្នុងថ្ងៃទី៣ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...