សំនុំរឿងវ៉ាលីយ៉េជាករណី«ឃាតកម្ម»ដ៏រន្ធត់? (បទយកការណ៍ស៊ើបអង្កេត ភាគ១)
អត្ថបទផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣
---------------------------------------------
សមាជិកជាច្រើននាក់ ដែលជាប់សាច់ឈាមខាងភរិយាជាជនជាតិខ្មែរ របស់លោក ឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) នឹងត្រូវបង្ហាញខ្លួននៅថ្ងៃទី២៤ ខែមករា ក្នុងសប្ដាហ៍នេះ នៅចំពោះមុខលោក ឆឹម រិទ្ធី ចៅក្រមស៊ើបអង្កេតខេត្តកំពង់ស្ពឺ។ ភរិយាជនជាតិខ្មែររបស់លោក បានស្លាប់ចោលលោកតាំងពីឆ្នាំ២០០៩មក ហើយបន្សល់ទុកកូនទាំងបួននាក់ អោយរស់នៅជាមួយលោក។ អាជ្ញាធរខ្មែរ បានចាត់ទុកករណីនេះ ជាការសម្លាប់ខ្លួនរបស់លោក ឡូរ៉ង់ តែសម្រាប់គ្រួសារជាជនជាតិបារាំង ជារឿងមួយមិនគួរអោយជឿបាន។
សំនុំរឿងនេះ ត្រូវបានសើរើគាស់កកាយមកវិញ ដោយមកពីខាងបងប្អូនទាំងប្រុសស្រី របស់លោក វ៉ាលីយ៉េ បានដាក់ពាក្យបណ្ដឹងមួយ ទៅកាន់តុលាការ ក្រោមបទសង្ស័យ៖ «ឃាតកម្ម»។ ក្នុងពេលបច្ចុប្បន្ននេះ ចៅក្រមកម្ពុជាក្នុងខេត្តកំពង់ស្ពឺ [...]


