All Articles of MONOROOM.info

ជំនួប​តាម​ទូរស័ព្ទ៖ ចិន​ច្រឡោត​ដាក់​វៀតណាម ប្រាប់​ឲ្យ​ទទួល​ខុស​ត្រូវ

ជំនួប​តាម​ទូរស័ព្ទ៖ ចិន​ច្រឡោត​ដាក់​វៀតណាម ប្រាប់​ឲ្យ​ទទួល​ខុស​ត្រូវ

នៅក្នុងជំនួបតាមទូរស័ព្ទ រវាងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ រ​បស់ប្រទេសទាំងពីរ ចិននិងវៀតណាម កាលពី​ល្ងាចថ្ងៃសៅរ៍ សមភាគីចិនលោករដ្ឋមន្ត្រីចិន ហ្គាវ សេងគុន (Guo Shengkun) បានជំនួសមុខឲ្យក្រសួងលោក សម្ដែងការមិនសប្បាយចិត្តខ្លាំងក្លា ដាក់ប្រទេសវៀតណាម នៅចំពោះអំពើហិង្សាដែលបានកើតឡើង ក្នុងសប្ដាហ៍​កន្លងមក។ សម្រាប់សមភាគីវៀតណាមវិញ លោករដ្ឋមន្ត្រី ត្រាំង ដៃក្វាង (Tran Dai Quang) បានឆ្លើយតបវិញថា រដ្ឋាភិបាលរបស់លោក បានចាត់វិធានការសមស្រប និងយ៉ាងមានប្រសិទ្ធិភាពរួចហើយ ដើម្បីទប់ស្កាត់នឹងអំពើជ្រុល​និយមទាំងនោះ។


រោងចក្រមួយកន្លែងបានរងការដុតបំផ្លាញ គ្នុងផ្នែកខាងត្បូងនៃប្រទេសវៀតណាម។ (រូបថត AFP)

-----------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖

បញ្ហា​របស់​សង្គម​មនុស្ស គឺ​បញ្ហា​រូបរាង​សម្បក​ក្រៅ !

បញ្ហា​របស់​សង្គម​មនុស្ស គឺ​បញ្ហា​រូបរាង​សម្បក​ក្រៅ !

នៅទីណាក៏ដូចទីណាដែរ។ ការសម្លឹងមនុស្ស តែពីសម្បកក្រៅ បានកើតមានសឹងតែជាទូទៅ។ តើអ្វីទៅដែល​ធ្វើ​ឲ្យ​យើង ហ៊ាននិយាយដូច្នេះ? នៅក្នុងវីដេអូរបស់ក្រុម ន័រណី (Norni) ខាងក្រោម បានពិសោធន៍ឲ្យយើង ដឹងពី​សេចក្ដី​សន្និដ្ឋានដ៏គួរឲ្យព្រួយបារម្ភនេះ។ វីដេអូដែលមានចំណងជើងថា «អយុត្តិធម៌នៃសម្បកក្រៅ»។


រឿងពីរផ្ទុយគ្នាស្រឡះ។ (រូបថតផ្តិតពីវីដេអូ)

----------------------------------------
ដោយ ដ. កែវ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤
----------------------------------------

សង្គម - នៅក្នុងវីដេអូដែលលោកអ្នកនឹងទស្សនានៅខាងក្រោមនេះ [...]

បាតុកម្ម​វៀតណាម​​ប្រឆាំង​ចិន​​ ត្រូវ​បាន​អំពាវនាវ​ឲ្យ​ជួបជុំ​ធ្វើ​ជា​លើក​ទី​បី​

បាតុកម្ម​វៀតណាម​​ប្រឆាំង​ចិន​​ ត្រូវ​បាន​អំពាវនាវ​ឲ្យ​ជួបជុំ​ធ្វើ​ជា​លើក​ទី​បី​

នៅថ្ងៃអាទិត្យទី១៨ ខែឧសភា នេះ សេចក្ដីអំពាវនាវថ្មីមួយ បានកោះហៅបណ្ដាជនឲ្យធ្វើបាតុកម្ម ប្រឆាំងនឹងការ​បោះ​ទីតាំងចម្រាញ់ប្រេងរបស់ប្រទេសចិន នៅក្បែរនឹងប្រជុំកោះប៉ារ៉ាសែល (Paracels)។ ការអំពាវនាវឲ្យធ្វើបាតុកម្មនេះ បានធ្វើឡើងបន្ទាប់ពីហេតុការណ៍ផ្ទុះអំពើហិង្សា បង្កភាពរញ្ជួលញាប់ញ័រ ដល់ប្រទេសវៀតណាមទាំងមួល ពេញមួយ​សប្ដាហ៍កន្លងមក។


បណ្ដា​ជនវៀតណាមច្រើនពាន់នាក់ បានធ្វើបាតុកម្មប្រឆាំងចិនកាលពីថ្ងៃ១១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត REUTERS/Kham)

---------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៧ ឧសភា ២០១៤
---------------------

ជម្លោះដែនទឹក - បាតុកម្មដំបូងគេ [...]

ធ្លាក់​យន្ដហោះ​យោធា​ឡាវ ស្លាប់​២០​នាក់ រួម​ទាំង​ឧប​នាយក​រដ្ឋមន្ត្រីម្នាក់

ធ្លាក់​យន្ដហោះ​យោធា​ឡាវ ស្លាប់​២០​នាក់ រួម​ទាំង​ឧប​នាយក​រដ្ឋមន្ត្រីម្នាក់

យន្ដហោះប្រភេទ អង់តូនូវ (Antonov 74TK-300D) ផលិតនៅប្រទេសរ៉ូស្សី ដែលបានដឹកវរជនសំខាន់ៗ របស់​រដ្ឋាភិបាលប្រទេសឡាវ បានជួបគ្រោះអាក្រក់ ធ្លាក់នៅក្នុងតំបន់ជាប់នឹងព្រំដែនភាគខាងជើង ក្នុងថ្ងៃទី១៧ ខែឧសភា​នេះ។ តុល្យភាពចុង​ក្រោយ បានឲ្យដឹងថា មនុស្សជិះនៅក្នុងយន្ដហោះយ៉ាងហោច២០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងនោះឧបនាយក​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិឡាវមួយរូបផង។


យន្ដហោះប្រភេទ អង់តូនូវ (Antonov 74TK-300D) របស់ប្រទេសឡាវ។ (រូបថតឯកសារ)

-----------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ ឧសភា ២០១៤
-----------------------------------

អ្នក​កាសែត​ម្នាក់​ រត់​ចូល​ក្នុង​«សំពត់»​តារា នៅ​មហោស្រព​ភាពយន្ដ​កាន

អ្នក​កាសែត​ម្នាក់​ រត់​ចូល​ក្នុង​«សំពត់»​តារា នៅ​មហោស្រព​ភាពយន្ដ​កាន

នៅមហោស្រពភាពយន្ដអន្តរជាតិ នៃទីក្រុង កាន (Cannes) នាតំបន់ឆ្នេរសមុទ្រប៉ែកខាងត្បូងប្រទេសបារាំង អ្នក​ការសែតមួយ​រូបជាតិអ៊ុយក្រែន អាយុ២៦ឆ្នាំ បានហក់ឆ្លងកាត់របាំង ចូលទៅក្រាបក្រោមសំពត់រ៉ូបអូសដី ដើម្បីចាប់​ជើង​របស់​តារាភាពយន្ដ​អាមេរិកាំង នាង អាមេរីខើ ហ្វេរ៉េរ៉ា (America Ferrera)។


យុវជនចង់ល្បី រត់ត្បុលចូលក្នុងសំពត់របស់តារា។ (រូបថត Getty Images)

-------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៦ ឧសភា ២០១៤
-------------------------------

មហោស្រពភាពយន្ដ - ល្ងាចថ្ងៃសុក្រទី១៦ ខែឧសភានេះ នៅពេលដែលតារាល្បីៗ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...