All Articles of MONOROOM.info

ហ៊ុន សែន ឲ្យ​អ្នក​ប្រឌិត​រឿង​លោក​«ស្លាប់» គួ​ថែ​សុខភាព​ឬ​វេច​បង្វិច​រត់

ហ៊ុន សែន ឲ្យ​អ្នក​ប្រឌិត​រឿង​លោក​«ស្លាប់» គួ​ថែ​សុខភាព​ឬ​វេច​បង្វិច​រត់

នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន  ក្នុងស្រុកឈូក ខេត្ដកំពត កាលពីព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានប្រតិកម្ម​ធ្ងន់ៗ តបទៅ​នឹងពាក្យចរចាមអារាម ក៏ដូចជាព័ត៌មានមួយចំនួន ដែលបង្ហោះតាមបណ្ដាញទំនាក់ទំនងហ្វេកប៊ុក ទាក់ទងនឹងមរណភាពរបស់លោក​ ដោយសារដាច់សរសៃឈាមខួរក្បាលនោះ។ លោកបានវាយបក ដោយប្រាប់​ឲ្យមនុស្សដែលប្រឌិតរឿងនេះ គួរថែរក្សសុខភាពខ្លួនឯង ឬត្រូវវេចបង្វិចរត់ឲ្យហើយទៅ។


លោក ហ៊ុន សែន នៅមន្ទីររដ្ឋសភាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ខេត្តកំពត - ពិធីជួបជាមួយយោធិនពិការ នៅមជ្ឈមណ្ឌលតាកែនកោះស្លា លោកនាយករដ្ឋមន្ដ្រី​បានលើកឡើង​ថា៖ «នេះ គឺហ៊ុន សែន សិប្បនិម្មិតឬមែនទែន ចេះតែ ដើរភូតថ្លុក ភូតត្រពាំង [...]

វ៉ាឌី ហេឡែន ថា​នឹង​បង្កើត​«ស្ទីល»​ប្លែកៗ ដើម្បី​​ឲ្យ​ល្បី

វ៉ាឌី ហេឡែន ថា​នឹង​បង្កើត​«ស្ទីល»​ប្លែកៗ ដើម្បី​​ឲ្យ​ល្បី

លោក វ៉ាឌី ហេឡែន ជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្ម ដាយអឺមេន ញូសិក (Diamond Music) បានបញ្ជាក់ថា ពេលបច្ចុន្ននេះលោក កំពុងត្រៀមបទចម្រៀងថ្មីៗ រួមជាមួយនិងស្ទិលប្លែកៗ ដើម្បីឱ្យកេរ្តិ៍ឈ្មោះរបស់ខ្លួន មានភាព​រីកចម្រើនទៅមុខ ខណៈពេលនេះ ប្រជាប្រិយភាពរបស់លោកមិនទាន់មានឈ្មោះ បោះសម្លេងល្បីនៅក្នុងវិស័យជា​អ្នកចម្រៀងនៅឡើយ បើប្រៀបធៀបទៅតារាចម្រៀងប្រុសល្បីផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។


រូបថត លោក វាឌី ហេឡែន តាមបណ្ដាញសង្គម។ (រូបថត ហ្វេសប៊ុក)

តារា - «Blockបងចោលទៅ» ជាបទចម្រៀងមួយដែលលោក វ៉ាឌី ហេឡែន ទទួលបានការចាប់អារម្មណ៍ពីមិត្ត​យុវជនជាងគេ ក្នុងចំណោមបទចម្រៀងនានា ដែលលោកកំពុងចេញលក់នៅលើទីផ្សារ និងកំពុងទទួលបានការ​ចាប់អារម្មណ៍ពីទស្សនិកជន។ [...]

វន់ ពៅ ត្រូវ​យក​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ

វន់ ពៅ ត្រូវ​យក​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ

បន្ទាប់ពីអង្គការលីកាដូពិនិត្យឃើញថា ស្ថានភាពសុខភាពរបស់ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យ​ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានភាពធ្ងន់ធ្ងរមក អង្គការការពារសិទ្ធិមនុស្សនៅកម្ពុជាមួយនេះ បានសម្រេចថា នឹងជ្រោមជ្រែងបញ្ជូនលោក វន់ ពៅ ទៅព្យាបាលជម្ងឺនៅប្រទេសថៃ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤នេះ។


លោក វន ពៅ ច្រៀងពេលត្រឡប់មកដល់គេហដ្ឋានវិញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ - លោកវន់ ពៅ ដែលត្រូវបានតុលាការទើបសម្រេចឲ្យនៅក្រៅឃុំ បានឲ្យដឹងថា លោកចាំបាច់​ត្រូវថតមើល​ក្បាល ព្រោះរបួសផុងលលាដ៏ក្បាល ដែលត្រូវកងទាហានឆ័ត្រយោង៩១១វាយឲ្យរបួស កំពុងងើបរើឡើងវិញ ដែល​ធ្វើឲ្យលោក តែងមានអាការៈឈឺក្បាល [...]

ធ្លាក់​ដុំ​ទឹកកក​ប៉ុន​«ពង​មាន់» នៅ​ប៉ារីស មុន​រដូវ​ក្ដៅ​មកដល់ (pic-vdo)

ធ្លាក់​ដុំ​ទឹកកក​ប៉ុន​«ពង​មាន់» នៅ​ប៉ារីស មុន​រដូវ​ក្ដៅ​មកដល់ (pic-vdo)

អាកាសធាតុបានផ្លាស់ប្ដូរ នៅទ្វីបអ៊ឺរ៉ុបខាងលិច បានបង្កឲ្យមានព្យុះភ្លៀងធ្លាក់ខ្លាំងក្លា រួមនឹងដុំទឹកកកធ្លាក់​ដែល​មាន​ទំហំធំៗ មិនសូវដែលធ្លាប់ជួប ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ នៅប្រទេសបារាំង តំបន់ដែលប៉ះពាល់ខ្លាំងជាងគេ មាន​ទាំងការខូតខាតសម្ភារៈ និងផ្ទះសម្បែងជាច្រើន រាប់ចាប់ផ្ដើមពីផ្នែកខាងជើង ទៅដល់ផ្នែកខាងលិចជាប់​មហាសមុទ្រ​អាត្លង់ទីក ដោយឆ្លងកាត់តាមរដ្ឋធានីប៉ារីសនោះផង។


ដុំទឹកកកធ្លាក់ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង។ (រូបថតឯកសារ)

គ្រោះធម្មជាតិ - គ្រាន់តែនៅក្នុងតំបន់ជាយក្រុងប៉ារីស (Val d'Oise) តែមួយប៉ុណ្ណោះ ភ្នាក់ងារជួយសង្គ្រោះ ប្រមាណ ជា១៥០នាក់ ត្រូវបានដាក់ពង្រាយឲ្យធ្វើអន្តរាគមន៍ បន្ទាប់ពីបានទទួលការហៅទូរស័ព្ទ [...]

ព្សាយ ប្រមឹក​អស្ចារ្យ​ក្នុង​បទ​ថ្មី​​«Hangover»​ជា​មួយ​តារា​ចម្រៀង​អាមេរិក

ព្សាយ ប្រមឹក​អស្ចារ្យ​ក្នុង​បទ​ថ្មី​​«Hangover»​ជា​មួយ​តារា​ចម្រៀង​អាមេរិក

នៅពេលគិតពីបទចម្រៀង ដែលមានចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ ហើយល្បីហួសពីការស្មានពាសពេញពិភពលោក​នោះ ប្រិយមិត្តច្បាស់ជាគិតទៅដល់ បទចម្រៀងរបស់តារាចម្រៀងកូរ៉េដ៏ល្បី គឺបទ «Gangnam Style» របស់អ្នក​ចម្រៀង «ព្សាយ (PSY)»។ ឥលូវនេះ ម្ចាស់បទដ៏ល្បីមួយនេះ បានវិលមកវិញ ជាមួយបទចម្រៀង កន្រ្តាក់​អារម្មណ៏​មួយទៀត ដែលមានលក្ខណៈខុសពីមុនៗបន្តិច តែក៏បានទាក់ទាញចំណាប់អារម្មណ៍គួរសម ពីប្រិយមិត្តអ្នកស្ដាប់​ដែរ។


អ្នកចម្រៀង PSY និង Snoop Dogg ក្នុងចម្រៀង Hangover ផ្ដិតចេញពីវីដេអូ។

ចម្រៀង - បន្ទាប់ពីទទួលបានឯកត្តកម្មពិភពលោក ក្នុងការទទួល​មនុស្សចុចចូលទៅទស្សនាចំម្រៀង «Gangnam Style» ជាង២ពាន់លានដង កាលពីជាងមួយសប្តាហ៍មុនរួចមក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...