All Articles of MONOROOM.info

វិភាគ៖ សម្ដី ហ៊ុន សែន បាន​ទម្លាយ​ដោយ​ខ្លួន​ឯង ពី​អំណាច​ប្រមូល​ផ្ដុំ

វិភាគ៖ សម្ដី ហ៊ុន សែន បាន​ទម្លាយ​ដោយ​ខ្លួន​ឯង ពី​អំណាច​ប្រមូល​ផ្ដុំ

ជារឿយៗ ការថ្លែងជាសាធារណៈរបស់លោក ហ៊ុន សែន បុរសខ្លាំងកម្ពុជា តែងបន្សល់ទុកនូវ«កន្ទុយ» ដែល​ធ្វើ​គេ​ដឹងកាន់តែច្បាស់ ពីរបៀបដឹកនាំប្រទេសរបស់លោក តាំងពីជិត៣០ឆ្នាំមកហើយ នោះគឺការក្រសោបក្ដោប​យក​អំណាចទាំងអស់ មកដាក់ក្រោមបញ្ជាតែបុគ្គលខ្លួនឯង តែម្នាក់គត់។ ការថ្លែងរបស់លោក ហ៊ុន សែន ខ្លួនឯង​យ៉ាង​ដូច្នេះ បានបញ្ជាក់ឲ្យកាន់តែច្បាស់ថា បុរសខ្លាំងរូបនេះមិនដែលនឹកខ្វល់ថា តើការដឹកនាំប្រទេស ដែលឈានទៅ​រកនិតិរដ្ឋពិតប្រាកដ មានបែបផែន និងអត្ថន័យបែបណានោះទេ។


លោក ហ៊ុន សែន (កណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ។ (រូបថត TTXVN/AFP)

វិភាគ - គេចេះតែឆ្ងល់ថា ហេតុអ្វីក៏ការរំលោភដីធ្លី ការកាប់បំផ្លាញព្រៃឈើ អំពើចោរកម្ម ឆក់ប្លន់ [...]

យ៉ា ណាវុធ៖ ពលករ​-​កម្មករ​កម្ពុជា ត្រូវ​បាន​ដឹក​ចេញ​ពី​ថៃ ​ដូច​«សត្វ»

យ៉ា ណាវុធ៖ ពលករ​-​កម្មករ​កម្ពុជា ត្រូវ​បាន​ដឹក​ចេញ​ពី​ថៃ ​ដូច​«សត្វ»

បើគិតពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ កម្មករកម្ពុជាខុសច្បាប់ជិត​៨ពាន់​នាក់ ត្រូវរបបយោធាថ្មី ដែលកំពុងគ្រប់គ្រងប្រទេសថៃបច្ចុប្បន្ន ចាប់បញ្ជូនឲ្យត្រលប់មកប្រទេសកម្ពុជាវិញ តាម​ខេត្​តជាប់ព្រំដែន ជាបន្តបន្ទាប់និងយ៉ាងគំហុក។ មន្ត្រីសង្គមស៊ីវិល ដែលធ្វើការក្នុងផ្នែកនេះ បាននិយាយថា ការបញ្ជូន​ពលករខ្មែរត្រឡប់មកវិញ ត្រូវបានធ្វើដូច«សត្វ»។


ពលករកម្មករខ្មែរ នៅក្នុងរថយន្ដទ្រុងរបស់ថៃ។ (រូបថត សហការី)

វិបត្តិការងារ - លោក យ៉ា ណាវុធ ប្រធានអង្គការការ៉ាមកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលជួយជ្រោមជ្រែង និងជួយការពារសិទ្ធិរបស់ពលករចំណាកស្រុក បានវាយតម្លៃថា បើទោះជាសកម្មភាពបញ្ជូនកម្មករកម្ពុជា [...]

របប​យោធា​ថៃ ចង់​ធ្វើ​ឲ្យ​រាស្ត្រ​ថៃ «សប្បាយ» !

របប​យោធា​ថៃ ចង់​ធ្វើ​ឲ្យ​រាស្ត្រ​ថៃ «សប្បាយ» !

ជាមួយនឹងម្ហូបចំណីឲ្យទទួលទានដោយមិនគិតថ្លៃ ភ្លេងតន្ត្រី និងអ្នករាំស្រស់ឆើតឆាយ ... របបយោធាថ្មីនៅថៃ ដែល​បានធ្វើរដ្ឋប្រហារ និងកាន់កាប់អំណាចតាំងពីថ្ងៃទី២២ ខែឧសភាមកនោះ បានកំពុង​ព្យាយាមបញ្ចុះបញ្ចូលទឹកចិត្ត របស់ប្រជាពលរដ្ឋថៃ តាមរយៈយុទ្ធនាការមួយ ដែលរបបនេះហៅថា «ដើម្បីសុភមង្គលរបស់ប្រជាជន»។


អ្នកចម្រៀង និងតន្ត្រីកងទ័ពថៃ ចេញធ្វើប្រតិបត្តិការ«ដើម្បីសុភមង្គលរបស់ប្រជាជន»។ (រូបថត AP)

នយោបាយថៃ - និយាយទៅ «ប្រជាជនថៃមិនសូវបានសប្បាយចិត្តទេ តាំងពី៩ឆ្នាំកន្លងមក។ ខ្ញុំក៏អញ្ចឹងដែរ។ ប៉ុន្តែ​តាំងពីថ្ងៃទី២២ ខែឧសភាមក សុភមង្គលបានត្រឡប់មកវិញ»។ នេះជាការថ្លែងកាលពីពេលថ្មីៗ របស់អគ្គ​មេបញ្ជាការ​កងទ័ពថៃ លោក ប្រាយុទ [...]

មូរ សុខហួរ ស្រែក​ថា ចោរ​«ប្លន់»​បដា​ក្រដាស! (vdo)

មូរ សុខហួរ ស្រែក​ថា ចោរ​«ប្លន់»​បដា​ក្រដាស! (vdo)

ការប្រឈមមុខគ្នារយៈពេលខ្លី រវាងលោកស្រី មូរ សុខហួរ និងកងសន្តសុខថែរក្សាសណ្តាប់ធ្នាប់ខណ្ឌ បានកើត​ឡើងនៅព្រឹក​ថ្ងៃ​ទី១១ ខែមិថុនានេះទៀត ក្រោយពីសន្តិសុខម្នាក់ បានឆក់យកបដាក្រដាសពីលោកស្រី។ ទង្វើរបស់​សន្តិសុខ​​រូប​នោះ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត មណ្ឌលបាត់ដំបង របស់គណបក្សសង្គ្រោះជាតិរូបនេះ បាន​ចោទសន្តិសុខ​ទាំងនោះ ថាជា«ចោរ»។


លោកស្រី មូរ សុខហួរ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ - នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤នេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត មកពីគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ បានប៉ះទង្គិចគ្នាជាថ្មីទៀត ជាមួយក្រុមសន្តិសុខ [...]

កឹម សុខា មាន​មោទនភាព​នឹង​ទម្លាយ ការ​«សម្ងាត់»?

កឹម សុខា មាន​មោទនភាព​នឹង​ទម្លាយ ការ​«សម្ងាត់»?

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅចំពោះមុខអ្នកសារព័ត៌មាន បាន«ធ្លោយ» មាត់ ជាមួយ​នឹង​ការបង្ហាញនូវមោទនភាពរបស់ខ្លួន ចំពោះហេតុការណ៍ដែលបានកើតឡើង ថាដូចទៅនឹងអ្វី​ដែលខ្លួនបាន«គិត»​ទុក​ជាមុន ឬមានការ«រៀបចំ»ទុកជាមុន។ ការ«ធ្លោយ»មាត់ទម្លាយអាថ៌កំបាំងនេះ បានធ្វើឡើងក្នុងសន្និសីទ​សារព័ត៌មាន​មួយ កាលពីថ្ងៃទី១០ ខែមិថុនា ម្សិលម៉ិញ នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិចាក់អង្រែលើ។


លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា នៅក្នុងសន្និសីទការសែត ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

ការសម្ងាត់ - ក្រោមការសំលឹងមិនពព្រឹចភ្នែក របស់មន្រ្តីទាំង​អស់​នៃគណបក្សសង្គ្រោះជាតិ ដែលរួមមាន លោក សម រង្ស៊ី លោក កឹម សុខា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...