All Articles of MONOROOM.info

រូបថត​ដំបូង​គេ ពី​យន្ដហោះ​ម៉ាឡេស៊ី ដែល​ត្រូវ​បាន​បាញ់​ធ្លាក់ (pic)

រូបថត​ដំបូង​គេ ពី​យន្ដហោះ​ម៉ាឡេស៊ី ដែល​ត្រូវ​បាន​បាញ់​ធ្លាក់ (pic)

ហេតុការណ៍ដ៏អកុសល នៃការបាញ់ធ្លាក់ នូវយន្ដហោះរបស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ នៅភាគខាងកើតនៃ​ប្រទេសអ៊ុយក្រែន បានបង្កឲ្យមានប្រតិកម្មធ្លាក់មកយ៉ាងព្រោងព្រាត ដោយមានអមជាមួយនឹងរូបភាពផង ជា​ពិសេស​នៅតាមបណ្ដាញសង្គម។ បណ្ដាញ​ព័ត៌មានជាច្រើន ក៏បានផ្សព្វផ្សាយជាបន្តបន្ទាប់ នូវរូបភាពពី​ហេតុការណ៍​ដ៏អកុសលនេះដែរ។


កំទេចកំទីរបស់យន្ដហោះ MH17 បន្ទាប់ពីបានត្រូវបានបាញ់ទម្លាក់។ (រូបថតទ្វីសធើរ)

ធ្លាក់យន្ដហោះ - យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរ MH17 ពី​រាជធានី អាមស្ទែដាម ប្រទេសហូឡង់ មកកាន់រដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី បានបាត់ការទាក់ទងមកផែនដី នៅកំពស់១០គីឡូម៉ែត្រពីដី ហើយបានធ្លាក់នៅលើភូមិមួយ [...]

យន្ដហោះម៉ាឡេស៊ី ត្រូវ​បាន​បាញ់​​ធ្លាក់​នា​ព្រំ​ដែន រ៉ូស្សី​-អ៊ុយក្រែន (vdo)

យន្ដហោះម៉ាឡេស៊ី ត្រូវ​បាន​បាញ់​​ធ្លាក់​នា​ព្រំ​ដែន រ៉ូស្សី​-អ៊ុយក្រែន (vdo)

យន្ដហោះ ដែលមានផ្ទុកមនុស្សចំនួន ២៩៥ នាក់ បានធ្លាក់នៅក្នុងតំបន់ ដូនិក (Donetsk) ភាគខាងកើត នៃប្រទេស​អ៊ុយក្រែន។ របាយការណ៍ដំបូង បានចោទប្រកាន់ប្រទេសរ៉ូស្សី ថាបានបាញ់យន្ដហោះនេះច្រឡំ។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

ធ្លាក់យន្ដហោះ - គ្រោះជួនពីលើគ្រោះ។ បន្ទាប់ពីយន្ដហោះបាត់ខ្លួន MH370 នៅមិនទាន់រកឃើញ​ដាន​របស់ខ្លួន​នៅ​ឡើយ នៅរសៀលថ្ងៃទី១៧ ខែកក្កដានេះ ហេតុការណ៍ដ៏អាក្រក់មួយទៀត បានកើតឡើង។

យន្ដហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញ ដែលហោះចេញពីរាជធានី អាមស្ទែដាម នៃប្រទេសហូឡង់ ឆ្ពោះទៅ​កាន់រដ្ឋធានីកូឡាឡំពួរ នៃប្រទេសម៉ាឡេស៊ី បានបាត់ពីកញ្ចក់រ៉ាដា នៅកំពស់១០គីឡូម៉ែត្រពីដី [...]

ព្យុះ រ៉ាម៉ាន់សាន់ មក​ដល់​វៀតណាម​ខាង​ជើង អាច​ប៉ះ​ពាល់​កម្ពុជា

ព្យុះ រ៉ាម៉ាន់សាន់ មក​ដល់​វៀតណាម​ខាង​ជើង អាច​ប៉ះ​ពាល់​កម្ពុជា

ព្យាករណ៍ឧត្តុនិយម - សេចក្ដីជូនដំណឹងរបស់ក្រសួង ធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា ព្យុះ រ៉ាម៉ាន់សាន់ (RAMANSUN) នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជាដូចជា៖

១. តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន មានខ្យល់បក់ខ្លាំង ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០១៤។ រលកសមុទ្រមានកំពស់ពី ១ ម៉ែត្រ ទៅដល់ ២.៥០ ម៉ែត្រ។
២. តំបន់ខ្ពង់រាប និងទំនាបកណ្តាល មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៤។

លិខិតនោះបានប្រកាសទៀតថា៖ «សូមសារធារណៈជន ពិសេសបងប្អូនប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរតាម​ជលយានទាំងអស់ មេត្តា ជ្រាបជាព័ត៍មាន និងត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងនូវ​គ្រោះថ្នាក់​ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។»

គួរបញ្ជាក់ថា ព្យុះរ៉ាម៉ាន់សាន់ នេះ [...]

ឡុង រី និង នុត រំដួល ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​ទៅ នៅ​រសៀល​នេះ

ឡុង រី និង នុត រំដួល ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​ទៅ នៅ​រសៀល​នេះ

បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្ដ្រ របស់គណបក្សសង្គ្រោះជាតិចំនួនពីររូបទៀត លោក ឡុង រី និងលោក នុត រំដួល ត្រូវបាននគរបាលចាប់ខ្លួន នៅរសៀលថ្ងៃទី១៧ ខែកក្កដានេះ។


លោក ឡុង រី និងលោក នុត រំដួល បានផ្សាយវីដេអូមួយ នៅមុនការឃាត់ខ្លួន។ (រូបថតផ្ដិតពីវីដេអូ)

នយោបាយ - នៅរសៀលថ្ងៃទី១៧ ខែកក្កដា ម៉ោងប្រមាណជា ៣ និង ៣០ នាទីនគរបាល​មួយក្រុម​ បាន​ចុះ​ដល់​ផ្ចះ​របស់​លោក ឡុង រី ​បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ របស់គណបក្ស​សង្គ្រោះ​ជាតិ និងជាប្រធានក្រុម​អង្គរ័ក្ស​របស់​លោក​ សម ​រង្ស៊ី នៅ​ផ្ទះ​ក្នុង​បុរី​ពិភព​ថ្មី តាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​។ ក្រុមនគរបាល ដែលដឹកនាំដោយលោក ជួន ណារិន​ [...]

សម រង្ស៊ី នឹង​ត្រឡប់​ចូល​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី ១៩ កក្កដា​នេះ

សម រង្ស៊ី នឹង​ត្រឡប់​ចូល​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី ១៩ កក្កដា​នេះ

ការបាត់ដំណឹង មិនឃើញមានប្រតិកម្ម របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្កឲ្យមានចំងល់ ដល់បណ្ដាអ្នកតាមដាន ស្ថានការណ៍នយោបាយកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍ហិង្សាបានផ្ទុះឡើង រហូតឈាន​ទៅ​ដល់ការចាប់ឃុំខ្លួន មន្ត្រីជានខ្ពស់របស់គណបក្សនេះ ចំនួន៦រូប។ ប៉ុន្តែប្រភពដែលស្និតនឹងលោក សម រង្ស៊ី នៅ​ប្រទេសបារាំង បានទម្លាយប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា មេដឹកនាំគណបក្សប្រឆាំងដ៏ល្បីឈ្មោះ នឹងវិល​ត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃ១៩ ខែកក្កដា ខាងមុខ។


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)

នយោបាយ - ព្រឹត្តិការណ៍នយោបាយក្នុងប្រទេសកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...