Posts in ‘បាល់ទាត់’ Category

លីវើភូល ខ្ចី​ជើង​«ស៊ីសសូខូ» ពី​ក្រុម​វ៉ាឡិនស្សៀ ១​រដូវ​កាល

លីវើភូល ខ្ចី​ជើង​«ស៊ីសសូខូ» ពី​ក្រុម​វ៉ាឡិនស្សៀ ១​រដូវ​កាល

ក្រុមលីវើភូល (Liverpool) បានចុះកិច្ចសន្យាជាផ្លូវការរួចរាល់អស់ហើយ ក្នុងការខ្ចីជើងនាំយកខ្សែការពារស្លាបឆ្វេង អាលី ស៊ីសូខូ (Aly Cissokho) ក្នុងរយះពេល១រដូវកាល មកពីក្រុមអេស្ប៉ាញ វ៉ាឡិនស្សៀ (Valencia)។


កីឡាករខ្សែការពារ អាលី ស៊ីសូខូ ពេលនៅទាត់ឲ្យក្រុមអេស្ប៉ាញ វ៉ាឡិនស្សៀ។ (រូបថត Getty)

កីឡាករអន្តរជាតិបារាំង ស៊ីសូខូ ជាកីឡាករចំណូលថ្មីទី៥ហើយ ដែលក្រុមហង្សក្រហមទិញចូល នៅក្នុងរដូវកាលថ្មីនេះ ហើយគាត់នឹងមកប្រកួតប្រជែងជាមួយនឹងកីឡាករ ជូសេ អេនរ៉ិក (Jose Enrique) ដើម្បីយកដំណែងជា​កីឡាករជម្រើស​ដំបូង។

ស៊ីសូខូ បានប្រាប់ដល់គេហទំព័ររបស់ក្លិបលីវើភូលថា៖ «ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ដែលបានមកកាន់ទីនេះ។ ខ្ញុំគិត​ថា យើងមានក្រុមដ៏អស្ចារ្យមួយ [...]

វិកទ័រ វ៉ាល់ដេស ភ្ញាក់​ពេល​ឃើញ កាស៊ីឡាស់ ក្លាយ​ជា​កីឡាករ​បម្រុង

វិកទ័រ វ៉ាល់ដេស ភ្ញាក់​ពេល​ឃើញ កាស៊ីឡាស់ ក្លាយ​ជា​កីឡាករ​បម្រុង

អ្នកចាំទីក្រុមបាសេឡូណា វីកទ័រ វ៉ាល់ដេស (Victor Valdes) បាននិយាយថា គាត់ពិតជាភ្ញាក់ផ្អើលនៅពេលដែលឃើញ មិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញរបស់គាត់ អ៊ីកឺ កាស៊ីឡាស (Iker Casillas) មិនត្រូវបានគ្រូបង្វឹកថ្មី លោកកាឡូ អេនស៊ីឡូទី (Carlo Ancelotti) ដាក់ឲ្យលេង នៅក្នុងការប្រកួតបើករដូវកាល ក្រុមរៀលម៉ាឌ្រីដ (Real Madrid) ឈ្នះក្រុម​រៀលបេទីស (Real Betis) ដោយលទ្ធផល ២-១ កាលពីយប់ថ្ងៃអាទិត្យ។


កីឡាករចាំទី អ៊ីកឺ កាស៊ីឡាស របស់ក្រុមរៀល ម៉ាឌ្រីត និងជាសមាជិកក្រុមជម្រើសជាតិអេស្ប៉ាញ។ (រូបថត EPA)

រយះពេល១ខែចុងក្រោយរបស់គ្រូបង្វឹកចាស់ លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) នៅក្នុងក្រុមអធិរាជសរៀលម៉ាឌ្រីដ ក៏មិនបានឲ្យកាស៊ីឡាសចូលលេងជាជម្រើសដំបូងដែរ ប៉ុន្តែអ្វីដែលចំឡែកនោះ [...]

ក្លិប​ហ្វុលហេម ទិញ​ខ្សែ​បម្រើ ស្កត ផាកឃើ ពី​ទតិនហេម

ក្លិប​ហ្វុលហេម ទិញ​ខ្សែ​បម្រើ ស្កត ផាកឃើ ពី​ទតិនហេម

ក្រុមបាល់ទាត់ ហ្វុលហេម (Fulham) បានទិញយកកីឡាករខ្សែបម្រើ ស្កត ផាកឃើ (Scott Parker) ពីក្រុម ទតិនហេម ហតស្ពឺ (Tottenham Hotspur) ជាផ្លូវការហើយ ប៉ុន្តែក្លិបពុំបានបង្ហាញពីតម្លៃឲ្យដឹងនោះទេ។


កីឡាករ ស្កត ផាកឃើ នៅពេលទាត់ឲ្យក្រុម ទតិនហេម ហតស្ពឺ។ (រូបថត stateofthegame.co.uk)

កីឡាករវ័យ ៣២ឆ្នាំ បានចុះកិច្ចសន្យារយះពេល ៣ឆ្នាំ ជាមួយនឹងក្រុមនាកីឡាដ្ឋាន ក្រាវ៉ិន ខតថែក (Craven Cottage) ហើយបានក្លាយជាកីឡាករទី៨ហើយ ដែលក្រុមហ្វុលហេមទិញចូល នៅក្នុងរដូវកាលនេះ។

ផាឃើ បានរកក្លិបថ្មី បន្ទាប់ពីគាត់ដឹងថា គាត់មិនមែនជាកីឡាករជម្រើស ១១នាក់ដំបូងទៀតទេ នៅក្នុងកីឡាដ្ឋាន វាយហាតឡែន (White Hart Lane) ខណៈដែលក្រុមទតិនហេម បានទិញចូលកីឡាករខ្សែបម្រើថ្មីមួយចំនួនទៀត។

គ្រូបង្វឹកក្រុមហ្វុលហេម [...]

ម៉ែនស៊ីធី បើក​​ឆាក​​រដូវ​​កាល​​លត់ ញ៉ូកាស្ស៊ល ៤-០ (VDO)

ម៉ែនស៊ីធី បើក​​ឆាក​​រដូវ​​កាល​​លត់ ញ៉ូកាស្ស៊ល ៤-០ (VDO)

គ្រូបង្វឹកថ្មីក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) លោក ម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) ពិតជាពេញចិត្ត ក្នុងការចាប់ផ្តើមការប្រកួតក្របខ័ណ្ឌព្រីមែលីក (Premier League) របស់គាត់ បន្ទាប់ពីក្រុមមេឃខៀវ បានលត់ក្រុម​សារិកា​ព្រៃ ញ៉ូកាស្ស៊ល (Newcastle) ដែលសល់គ្នាត្រឹមតែ ១០នាក់នៅវគ្គទី២ ដោយលទ្ធផល ៤-០ កាលពីយប់ថ្ងៃច័ន្ទ។


កីឡាករខ្សែបម្រើ ដេវីដ ស៊ីលវ៉ា និងកីឡាករខ្សែប្រយុទ្ធ អេឌីន ឌីស្សិកូ នៃក្រុមម៉ែនឆេស្ទើ ស៊ីធី។ (រូបថត Andrew Yates/AFP/Getty Images)

ក្រុមជើងឯករង មែនស៊ីធី ដែលជាម្ចាស់ផ្ទះស្រាប់ផងនោះ បានបើកការវាយលុកតាំងតែពីនាទីទី៦ ដោយកីឡាករខ្សែបម្រើ ដេវីដ ស៊ីលវ៉ា (David Silva) លោតតែតបញ្ចូលទី បន្ទាប់ពីខ្សែប្រយុទ្ធ អេឌីន ឌីស្សិកូ (Edin Dzeko) ទាត់កាត់មុខទី [...]

អាសឺណល៖ ឆាំបឺឡែន អាច​នឹង​អវត្តមាន​៦ខែ ដោយ​សារ​របួស​ជង្គង់

អាសឺណល៖ ឆាំបឺឡែន អាច​នឹង​អវត្តមាន​៦ខែ ដោយ​សារ​របួស​ជង្គង់

គ្រូបង្វឹកក្រុមកាំភ្លើងធំ អាសឺណល (Arsenal) លោក អាសិង វីងហ្គឺ (Arsene Wenger) កំពុងតែឈឺក្បាលស្រាប់ហើយ ពេលនេះមានការព្រួយបារម្មណ៏ថែមទៀត បន្ទាប់ពីលឺដំណឹងថា កីឡាករ អាឡិច អ៊ុកឡែដ ឆាំបឺឡែន (Alex Oxlade-Chamberlain) អាចនឹងត្រូវអវត្តមានពីការប្រកួត រហូតដល់៦ខែ ដោយសារតែរបួសជង្គង់ធ្ងន់ធ្ងរ។


កីឡាករ អាឡិច អ៊ុកឡែដ ឆាំបឺឡែន ដេកដួលលើវាលស្មៅ ក្រោយពេលប៉ះទង្គិចធ្វើឲ្យរបួសជង្គង់។ (រូបថត Getty Image)

ខ្សែបម្រើប្រយុទ្ធអន្តរជាតិអង់គ្លេស បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាមួយនឹងខ្សែការពារក្រុម អាស្តុន វីឡា (Aston Villa) អេនតូនីញ៉ូ លូណា (Antonio Luna) កំឡុងពេលអាសឺណល ប្រកួតចាញ់ក្នុងទឹកដីខ្លួនឯងយ៉ាងអាម៉ាស ដោយលទ្ធផល ៣-១ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...