បាល់ទាត់ពិភពលោក៖ អាហ្សង់ទីន រងមួយព្រនង់ពី ក្រូអាស៊ី ០-៣
ក្រុមជម្រើសជាតិ អាហ្សង់ទីន កំពុងឈរនៅមាត់ជ្រោះមរណៈ បន្ទាប់ពីបានប្រកួតចាញ់យ៉ាងធ្ងន់ធ្ងរ នៅយប់ថ្ងៃព្រហស្បត្តិនេះ ទល់នឹងក្រុម ក្រូអាស៊ី ដែលទទួលបានសំបុត្រ ឡើងទៅវគ្គបន្ត (ឈ្នះទាំងពីរប្រកួត បាន៦ពិន្ទុ) ជាស្ថាពរ។ ជិតធ្លាក់ជ្រោះ ព្រោះក្រុម អាហ្សង់ទីន រកបានតែមួយពិន្ទុ ពីក្នុងចំណោមការប្រកួតទាំងពីរប៉ុណ្ណោះ។
គ្រាប់បាល់ទាំងបី របស់ក្រុម ក្រូអាស៊ី រកបាននៅនាទីទី ៥៣ ដោយកីឡាករ «Rebic» - នៅនាទីទី ៨០ ដោយកីឡាករ «Modric» មុននឹងបំបាក់ក្រុម អាហ្សង់ទីន ងើបមុខលែងរួច ដោយគ្រាប់ទីបី នៅនាទីទី ៩០+១ ដោយកីឡាករ «Rakitic»។
ផ្ទុយពីការទន្ទឹងរង់ចាំ របស់អ្នកស្នេហាកីឡាបាល់ទាត់ នៅជុំវិញពិភពលោកនោះ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដែលជាខ្សែប្រយុទ្ធដ៏ល្បី (កំពុងទាត់ឲ្យក្រុម បាសឺឡូន) កម្រិតពិភពលោក មិនបានបញ្ចេញសកម្មភាពអ្វី ដែលគួរឲ្យកត់សម្គាល់ នៅក្នុងការប្រកួតទេ។ រូបរាងកីឡាករ នៅក្នុងការប្រកួត [...]