បុណ្យជ័យជំនះរបស់ក្រុមបាល់ទាត់ទីក្រុងប៉ារីស ប្រែជាល្វីងចត់
មនុស្ស៣០នាក់ក្នុងនោះ បីនាក់ជាកម្លាំងសមត្ថកិច្ច បានរងរបួស កាលពីថ្ងៃច័ន្ទនេះ នៅក្នុងហេតុការណ៍មិនបានគ្រោងទុក នៃការអបអរជើងឯកឆ្នាំ២០១៣ប្រចាំប្រទេសបារាំង នៃក្រុមបាល់ទាត់ទីក្រុងប៉ារីស។
ក្រុមអ្នកគាំទ្របាល់ទាត់ បានវាយរថយន្ដក្រុងចំនួនបីគ្រឿង នៅក្រោមតួរអេហ្វែល។ (រូបថត D.KEO/ MONOROOM.info)
អាជ្ញាធរបានប្រកាសថា កម្លាំងនគរបាលចំនួន៨០០នាក់ បានដាក់ពង្រាយដើម្បីការពារសន្តិសុខ ឲ្យពិធីអបអរសាទរនេះ ហើយមនុស្សចំនួន២១នាក់ត្រូវបានឃាត់ខ្លួន ពីបទចោលកាំជ្រួចភ្លើង និងពីបទឆាឆៅអុកឡុកទីក្រុង។ អាជ្ញាធរបានបន្ថែមថា មានពួកអ្នកបផ្លិចបំផ្លាញជាច្រើនពាន់នាក់ បានធ្វើសកម្មភាពនៅពេលនោះ។
ស្នងការទីក្រុងប៉ារីស លោកប៊ែរណាដ ប៊ូកូ (Bernard Boucault) បានថ្លែងថា [...]