Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

កម្ពុជា៖ និយោជក​ព្រម​តម្លើង​ប្រាក់​ខែ​ដល់​កម្មករ តែ​៧២​ដុល្លា​ប៉ុណ្ណោះ

កម្ពុជា៖ និយោជក​ព្រម​តម្លើង​ប្រាក់​ខែ​ដល់​កម្មករ តែ​៧២​ដុល្លា​ប៉ុណ្ណោះ

កិច្ចប្រជុំចរចាតម្លើងប្រាក់ខែដល់កម្មករ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច មានការចូលរួមពីភាគីថៅកែរោងចក្រ​កាត់ដេរ និងសហជីពតំណាងកម្មករមួយចំនួន ដែលតំណាងឲ្យសហព័ន្ធសហជីជាងចិតសិប មានកម្មករកាត់ដេរប្រមាណ​ប្រាំមួយសែននាក់។ ខាងសហជីបកម្មករ បានទាមទារតម្លើងប្រាក់ខែគោល ពី៦១ដុល្លារក្នុងពេលសព្វថ្ងៃ អោយបាន​រហូត​ដល់ ១២០ដុល្លារអាមេរិក។


កិច្ចប្រជុំចរចាតម្លើងប្រាក់ខែដល់កម្មករ នៅក្រសួងសង្គមកិច្ច។ MONOROOM.info photo/ O.Vary

រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងថា ក្នុងជំនួបភិភាក្សាត្រីភាគី ដែលមានខាងក្រសួងការងារ ជាអ្នកសម្របសម្រួលនេះ ខាងនិយោជកមិនអាចផ្តល់ដល់ចំនួន១២០ដុល្លា តាមការស្នើសុំរបស់សហជីពទេ តែគេមានលទ្ធភាពត្រឹមតែ ៧២​ដុល្លា​ក្នុងមួយខែ ដែល៥ដុល្លា ជាប្រាក់ថែទាំសុខភាព [...]

សិទ្ធិកម្មសិទ្ធិ និងសិទ្ធិ​ដី​ធ្លី​របស់​ពលរដ្ឋ៖ ការតវ៉ា​នៅ​មាន​ហានិភ័យ​ខ្ពស់

សិទ្ធិកម្មសិទ្ធិ និងសិទ្ធិ​ដី​ធ្លី​របស់​ពលរដ្ឋ៖ ការតវ៉ា​នៅ​មាន​ហានិភ័យ​ខ្ពស់

ប៉ុន្មានឆ្នាំកន្លងមកនេះ បញ្ហាប្រឈមជាច្រើន ដែលប្រជាពលរដ្ឋ តាមសហគមន៍ ក៏ដូចជាអង្គការសង្គមស៊ីវិល និងអ្នក សារព័ត៌មាន មានក្តីកង្វល់ពីសុវត្ថិភាពរបស់ខ្លួន ចំពោះការគំរាមកំហែង ការវាយដុំដោយហិង្សា ការចាប់ចង ដោយមន្ត្រី​មានអំណាច ឬតាមរយៈប្រពន្ធ័តុលាការ បន្ទាប់ពីមានករណីណាមួយ បានកើតឡើង។


ជំនួបពិភាក្សា នៃក្រុមសកម្មជន នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស។

ប្រធានសហគមន៍ភូមិប្រាំលោកស្រី អឿន សារី មកពីស្រុកបវិល ខេត្តបាត់ដំបង បានលើកឡើងថា ការទាមទារ ឲ្យមាន​ការដោះស្រាយ ជូនប្រជាពលរដ្ឋនូវរាល់ករណីជំលោះដីធ្លី ជានិច្ចកាលតែងតែមានការគំរាមកំហែង ការចាប់ខ្លួនពីបុគ្គល​អាជ្ញាធរមួយចំនួន ដែលបានអនុវត្តការងារដោយមិនប្រក្រតី«ទទួលបានផលប្រយោជន៍»។ ការគំរាមកំហែងទាំងនោះ រហូតមានការប្រើប្រាស់អាវុធ [...]

ផ្ទុះ​ពោង​ហោះ​នៅ​អេហ្សីប៖ ទេសចរណ៍​១៩​នាក់​ស្លាប់

ផ្ទុះ​ពោង​ហោះ​នៅ​អេហ្សីប៖ ទេសចរណ៍​១៩​នាក់​ស្លាប់

ទេសចរណ៍១៩នាក់ មកពីទ្វីបអាស៊ី និងមួយចំនួនពីទ្វីបអ៊ឺរ៉ុបផង បានស្លាប់នៅក្នុងព្រឹត្តិការណ៍ ផ្ទុះពោងហោះមួយ នាទីក្រុង លូស៊័រ (Louxor) ផ្នែកត្បូងប្រទេសអេហ្សីប កាលពីថ្ងៃអង្គារទី២៦កុម្ភះនេះ។


ពោងហោះ ហោះពីលើទីក្រុងលូស៊័រ ផ្នែកត្បូងប្រទេសអេហ្សីប។

ពោងហោះបានចាប់ផ្ដើមហើបជើងពីដី នៅព្រឹកទៀបភ្លឺ ជាមួយនឹងមនុស្ស២១នាក់ជិះនៅក្នុងនោះ។ ម៉ោងប្រមាណជា ០៧ម៉០០ ម៉ោងនៅក្នុងស្រុក អ្នកនៅទីក្រុងលូស៊័រ បានលឺសូរសម្លេងផ្ទុះមួយ យ៉ាងកក្រើក ដែលបន្ទាប់ពីនោះ គេដឹងថា ពោងហោះនេះកំពុងតែឆេះយ៉ាងសន្ធោសន្ធៅ នៅកំពស់ប្រមាណជា៣០០ម៉ែត្រពីដី។

គ្រោះថ្នាក់បានកើតឡើង នៅផ្នែកខាងលិចទន្លេនីល (Nil) ដែលសម្បូរទៅដោយ តំបន់កំណាយបូរាណវត្ថុ ឬទីក្រុង​ជំនាន់​ដើមជាច្រើន ដូចជាប្រាសាទផារ៉ាអុង និងផ្នូររាជវង្សបូរាណ [...]

បោះឆ្នោត​សកល​នៅ​អ៊ីតាលី​(IT)៖ លទ្ធផល ដែល​ឈាន​ទៅ​គ្មាន​រដ្ឋាភិបាល?

បោះឆ្នោត​សកល​នៅ​អ៊ីតាលី​(IT)៖ លទ្ធផល ដែល​ឈាន​ទៅ​គ្មាន​រដ្ឋាភិបាល?

ប្រទេសអ៊ីតាលីកំពុងស្ថិត ក្នុងស្ថានភាពនយោបាយមួយ យ៉ាងពិបាក បន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃអាទិត្យទី២៤កុម្ភះ កន្លងមក។ លទ្ធផលជាបណ្ដោះអាសន្ន បង្ហាញពីជ័យជំនះនៃពួកឆ្វេងនិយមនៅក្នុងរដ្ឋសភា តែមិនឈ្នះមិនចាញ់ នៅឯ​ព្រឹទ្ធសភា ហើយបានបង្កអោយមានឧបសគ្គ សម្រាប់ការបង្កើតរដ្ឋាភិបាលមួយឡើង។


សន្លឹកឆ្នោត នៅពេលបោះឆ្នោត កាលពីថ្ងៃអាទិត្យ ក្នុងប្រទេសអ៊ីតាលី។

បន្ទាប់ពីរស់នៅក្នុងភាពត្បិតត្បៀត អស់រយះពេលមួយឆ្នាំ ក្រោមរដ្ឋាភិបាលលោក ម៉ារីយ៉ូ ម៉ុងទី (Mario Monti) នោះមក ប្រជាជនអ៊ីតាលីបានជ្រើសរើស តាមរយះការបោះឆ្នោតនេះ នូវនយោបាយ«ប្រឆាំងអ៊ឺរ៉ុប» នៃអតីតនាយករដ្ឋមន្ត្រី លោក​ស៊ីលវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) និងអតីតអ្នកកំប្លែង លោក បេពេ គ្រីលឡូ (Beppe Grillo)។ សូមមើលលទ្ធផល [...]

ទទួលទាន​ក្នុង​ភោជនីយដ្ឋាន​លែង​ព្រួយ បន្ទាប់​ពី​រឿង​អាស្រូវ​សាច់​សេះ

ទទួលទាន​ក្នុង​ភោជនីយដ្ឋាន​លែង​ព្រួយ បន្ទាប់​ពី​រឿង​អាស្រូវ​សាច់​សេះ

បន្ទាប់ពីរឿងអាស្រូវ ក្នុងការលួចបន្លំសាច់សេះ ដាក់ក្នុងសាច់គោមក ពួកអ្នកប្រកបរបរអាជីប ទាក់ទងនឹងគ្រឿងឧបភោគ​បរិភោគ ត្រៀមខ្លួននឹងនិយាយពីតម្លាភាព នៅក្នុងសាច់ដែលពួកខ្លួនប្រើប្រាស់នៅក្នុងចានម្ហូប តែទន្ទឹមនឹងនេះ ពួកគេ​បាននិយាយចោទប្រកាន់អ្នកទទួលទាន ថាចង់បានតែតម្លៃថោកជ្រុល។


មើលទៅម្ហូបក្នុងភោជនីយដ្ឋាននេះ គួរអោយឆ្ងាញ់ តែវាជាសាច់អ្វី?

ជារឿងអាស្រូវដ៏ធំនៅអ៊ឺរ៉ុប ដែលចរាចរណ៍សាច់សត្វ ត្រូវបានគេរកឃើញថា មានការបន្លំយកសាច់សេះ មកដាក់ជំនួស​សាច់គោ នៅក្នុងមុខម្ហូបជាច្រើន ជាពិសេសនៅក្នុងម្ហូបដែលធ្វើរួចស្រេចដាក់កក លក់ក្នុងទីផ្សារធំៗ។

សូមអាន



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...