កងទ័ពកូរ៉េខាងជើង មានភ្លើងខៀវអោយប្រើនុយក្លេអ៊ែរ ប្រឆាំងអាមេរិក
កងទ័ពកូរ៉េខាងជើង បានប្រកាសយ៉ាងប្រញ៉ាប់ប្រញ៉ាល ថាខ្លួនបានទទួលភ្លើងខៀវ ដើម្បីផ្ទុះអាវុធប្រឆាំងនឹងសហរដ្ឋអាមេរិក រួមទាំងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរផង។ សហរដ្ឋអាមេរិកបានចាត់ទុក ការគម្រាមទាំងឡាយ របស់កូរ៉េខាងជើងថា ជាដំណឹងបានការ ហើយគ្រោងនឹងដាក់ពង្រាយ នូវប្រព័ន្ធប្រឆាំងម៊ីលស៊ីល នៅក្នុងមូលដ្ឋានយោធារបស់ខ្លួន ស្ថិតលើកោះហ្គាម (Guam)។

អគ្គមគ្គុទេសវ័យក្មេង គឹម ជុង អ៊ុន ដែលចោមរោមដោយ កងទ័ពស្ត្រីជាច្រើន។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ភ្នាក់ងារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង KCNA មេបញ្ជាការកងទ័ពប្រទេសនេះ បានប្រកាសប្រាប់ទីក្រុងវ៉ាស៊ីនតោន អោយដឹងថា ការគម្រាមរបស់អាមេរិកទាំងអស់ នឹងត្រូវវាយបំបាក់ដោយ «មធ្យោបាយប្រយុទ្ធតាមអាវុធនុយក្លេអ៊ែរ»។ សេចក្ដីប្រកាសព៏ត៌មាន [...]



